អាជីព
យកជំនាញ ៨ នេះបានលុយធំនៅរង់ចាំ
តើការងារអ្វីខ្លះទៅអនាគត ដែលមានសុវត្ថិភាពពីស្វ័យប្រវត្តិកម្ម ថែមទទួលបានការទូទាត់ប្រាក់កម្រៃត្រឡប់មកវិញយ៉ាងល្អផង?
ទោះណាជាអនាគតនៃឌីជីថលនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម ពិតជាកំពុងបាននិងធ្វើឱ្យអន្តរាយគម្រាមកំហែង ដល់ទីផ្សារការងារទូទាំងពិភពលោក ប៉ុន្តែថ្ងៃនេះ យើងផ្តោតជាមុន លើការងារដែលនឹងមានស្ថិរភាព ព្រមទាំងទទួលបានការពេញនិយមផ្តល់កម្រៃខ្ពស់រស់នៅក្នុងប្រណិតភាព។
ទាំង ៨ នេះអាចថាមិនត្រឹមតែជាការងារប៉ុណ្ណោះទេប៉ុន្តែអាចនឹងធ្វើឱ្យយើងក្លាយជាអ្នកមានទៀត។
យើងត្រូវតែបង្កើនភាពឈ្លាសវៃក្នុងការពិចារណាសម្រាប់មនុស្សជំនាន់ក្រោយយើងលើវិស័យមួយចំនួនដែលកម្ពុជាថ្មី Plus មើលឃើញថា នឹងមមារញឹកនៅមិនដល់១០ឆ្នាំទៀត។
ទីមួយ ជំនាញផ្នែក អ្នកវិទ្យាសាស្ត្រទិន្នន័យ Big Data Science និង AI artificial intelligence
អាជីព ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។ អាជីពនេះក្រុមហ៊ុនទាំងអស់ត្រូវការចាំបាច់ដើម្បីស្វែងរកព័ត៌មានត្រឹមត្រូវនិងវាយតម្លៃលើទីផ្សារជុំវិញទិន្នន័យដែលផ្តល់ដោយចរាចរណ៍នានាលើអ៊ិនធឺរណែត។ ជំនាញនេះនឹងនាំមកនូវទីផ្សារការងារធំទូលាយមិនថាក្នុងស្រុកនិងតំបន់ជាមួយបៀរវត្សរ៍ឬប្រាក់ម៉ោងហោចណាស់ ៣០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ទីពីរ ជំនាញផ្នែក eSports
eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែធំដែលចុងក្រោយវានឹងឈរជើងជាកីឡាផ្នែកប្រពៃណីដ៏ធំនិងរឹងមាំមួយ។ ការប្រកួតជើងឯកពិភពលោក Esport ទូទាំងច្រកល្ហកនៃពិភពលោកនេះនឹងប្រព្រឹត្តទៅនៅលើសង្វៀនរួមដូចដែលដែល FIFA World Cup បានធ្វើហើយ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យជាច្រើនលើលោកបានសម្រេចចិត្តផ្តល់អាហារូបករណ៍ផ្នែក eSports យ៉ាងទូលំទូលាយដល់មនុស្សជំនាន់ថ្មី។ នៅកម្ពុជាយើង យើងនៅយល់ខ្សោយពីកីឡាអនឡាញនេះ ហើយភាគច្រើនឪពុកម្តាយគិតថា វាជាហ្គេមដែលបំផ្លាញអនាគតក្មេង ប៉ុន្តែហ្គេមនិង Esport ខុសគ្នា។ មិនយូរប៉ុន្មាន វានឹងក្លាយជាឧស្សាហកម្មកីឡាដែលមានអ្នកវិនិយោគ និងអ្នកចូលប្រកួតច្រើនជាងអ្វី ដែលយើងធ្លាប់គិត ដោយសារតែភាពងាយស្រួល នៃមធ្យោបាយ កំណត់លទ្ធផលប្រកួតក៏ដូចជា ការទូទាត់។
eSports ដែលជាឧស្សាហកម្មធំមួយ បាននិងកំពុងកើនឡើងនូវទំហំផលទុន ជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៩ គឺមានវិសាលភាពពាណិជ្ជកម្មលើទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ទីបី អាជីពជាអ្នកចិត្តសាស្រ្តនិងអ្នកព្យាបាលរោគចិត្ត
សុខភាពផ្លូវចិត្តកំពុងតែក្លាយជាប្រធានបទសំខាន់មួយហើយវានឹងក្លាយជាកំពូលតារាងនៅឆ្នាំខាងមុខ។ ល្បឿនដ៏លឿននៃអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង កំពុងធ្វើឱ្យមនុស្សលោករងសម្ពាធតានតឹងជាងពេលណាៗទាំងអស់។ ឥទ្ធិពលអវិជ្ជមានតាមតាមបណ្តាញសង្គមកាន់តែអាក្រក់ទៅ ៗ ដែលទាមទារឲ្យមានអ្នកជំនាញកែសម្រួលវិធីសាស្រ្តមួយដោះស្រាយសម្រាប់បុគ្គលទន់ខ្សោយផ្លូវចិត្តនានាឱ្យកម្រិតអារម្មណ៍ធូរស្រាលឡើង។
បើមិនជឿកម្ពុជាថ្មី យើងអាចក្រឡេកមើលប្រទេសខាងលិចដែលដើរមុនយើង១០ឆ្នាំដើម្បីឱ្យដឹងថាតើមានរឿងអ្វីខ្លះកំពុងកើតឡើងទាក់ទងនិងសុខភាពផ្លូវចិត្ត?
៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថាខ្លួនចាំបាច់ត្រូវតែជួបអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត ហើយទិន្នន័យនេះ នឹងកើតឡើងនៅអាស៊ីនាប្រាំឆ្នាំខាងមុខយ៉ាងយូរ។ គិតមើលពីចំណូលប្រសិនយើងមានអាជីពច្បាស់ដែលអាចជួយពួកគេបាន។
ទីបួន អ្នករចនាពិភពនិម្មិត Virtual World Designer
ASA និង A&A នឹងចូលខ្លួនមករចនាសឹងថាគ្រប់អ្វីៗនៅក្នុងជីវិតរស់នៅនិងអាជីវកម្មទៅអនាគត។ ចាប់ពីអាគាររហូតដល់កៅអីនិងអ្វីជាច្រើនទៀតលើបណ្តាញអនឡាញ។ បច្ចុប្បន្ននេះមានប្រជាជន ៤,២ ពាន់លាននាក់បានភ្ជាប់អ៊ីនធឺណិតប្រើ មានន័យថាពួកគេមានជីវិតប្រចាំថ្ងៃផ្សារភ្ជាប់ទៅនឹងពិភពឌីជីថល។
ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោលការចំណាយច្រើនម៉ោងក្នុងចរាចរណ៍ដើម្បីទៅប្រជុំដោយយើងអាចពាក់វ៉ែនតាជំនួសនិងជួបគ្នានៅការិយាល័យនិម្មិតបាន។ ពិភពនិម្មិតVirtual World Designerគឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យាហើយដែលវានឹងចាំបាច់ក្លាយជាផ្នែកមួយនៃជីវិតរបស់យើងឆាប់ជាងអ្វីដែលយើងព្រមជឿ។
ទី៥ អ្នកជំនាញ CyberSecurity & Private Data Brokerage
នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber នឹងកាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុងដេញដោលអំពីអសន្តិសុខទិន្នន័យដែលយើងត្រូវបានចាញ់ប្រៀបហ្វេសប៊ុកហើយព័ត៌មានឯកជនរបស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។
ដោយយើងមិនគិតដល់អាចថាយើងនៅល្ងង់ យើងទំាងអស់គ្នាបានព្រមបានលះបង់ទិន្នន័យ (ព័ត៌មាន ជីវិតឯកជន រូបផាព និងផ្លូវចិត្ត)ដោយឥតគិតថ្លៃពីព្រោះយើងគិតមិនដល់ថាតើព័ត៌មានប្រភេទនេះមានតម្លៃប៉ុណ្ណានោះទេ។ ពីអតីតកាលប្រព័ន្ធផ្សព្វផ្សាយសង្គមបានចំណាយប្រាក់រាប់លានដុល្លារដើម្បីចាប់យកព័ត៌មានប្រភេទអស់ទាំងនេះមកសិក្សាបង្កើតទីផ្សារលក់របស់នានាតម្រូវចិត្តមនុស្ស នេះប៉ុន្តែឥឡូវមនុស្សកំពុងលះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការសើចកម្សាន្ត។
ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុងមួយឆ្នាំដែលក្រុមហ៊ុនប្រភេទដូចជា facebook ឬ google ចង់បាន ។ ឥឡូវឈ្មួញកណ្តាលផ្នែកទិន្នន័យគឺជាឧស្សាហកម្មដែលមានទុនរាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើងដើម្បីមានបានខ្លួនគេហើយយើងផុសឲ្យគេ ដោយស្មគ្រ័ចិត្ត។
ប្រសិនបើ១០ឆ្នាំទៅមុខគ្រប់គ្នាចង់បានភាពផ្ទាល់ខ្លួនមកវិញឬការពារព័ត៌មានផ្ទាល់ខ្លូនគេត្រូវការជួលអ្នកជំនាញ CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះយើងគួរដឹងហើយ។
ទី៦ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា
ការកម្សាន្តគឺនៅតែមានទីផ្សារខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែលគ្រប់គ្នារស់នៅក្នុងជីវិតដ៏មមាញឹកត្រូវការវាឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយនឹងបច្ចេកវិទ្យាដូច្នេះកាសែតចម្រៀង ថាស សៀវភៅ ឬការបោះពុម្ពផ្សាយផ្សេងៗ ជារឿងហួសសម័យ។
Disney បានគិតពីអនាគតលឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួចទិញ PixarFilm ដែលជាកំពូលស្ទូឌីយោធំជាងគេផ្នែកគំនូរចលនាលើលោកយើងនេះ។ យើងមើលIncredibles 2, Frozen, Finding Dory, ដែលកុនទំាងនេះរកចំណូលបានជាង ១ កោដិដុល្លារដោយគ្មានប្រើតារាសម្តែងណាម្នាក់ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែងផ្សេងទៀត។
អាចនិយាយថានាពេលអនាគតដ៏ខ្លីខាងមុខនេះតារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹងលះបង់សិទ្ធិ ព្រមប្រើសំឡេងមកលក់ដូរ ជំនួសឲ្យការសម្តែងបច្ចុប្បន្ន ព្រោះស្ទូឌីយោនឹងដាក់អ្នកសម្ដែងនៅក្នុងខ្សែភាពយន្តបាន ដោយមិនចាំបាច់ឲ្យមនុស្សមកចូលរួម ដោយសារពួកគេថ្លៃណាស់ហើយមិនអាចធ្វើគ្រប់យ៉ាងដូចការគូរឡើយ។ បើរូបមានអ្នកជំនួស តើម៉ាស៊ីនក្លូនសំឡេងបានដែរទេ? អ្នកចម្រៀងគួរតែដឹងខ្លួន។
មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹងរស់នៅជាចីរកាលក្នុងឧស្សាហកម្មនេះ។
ទី៧ អ្នកជំនាញអចលនទ្រព្យ
ជាមួយវិសាលភាពមនុស្សដែលឡើងដល់ចំនួន ៨ កោដិនាក់ មនុស្សជាច្រើនកំពុងខ្វះជម្រកពីពេលឥឡូវទៅហើយ។ សូមក្រឡេកមើលប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកលំដាប់លេខ២គឺចិន។ ចិនកំពុងតែមានការរីកចម្រើននៃទំហំប្រាក់ចំណូលដែលទាក់ទងនឹងសមត្ថភាពនៃការធ្វើពាណិជ្ជកម្មរបស់ជនជាតិនេះ ដូច្នេះប្រជាជនចិនជាច្រើនបាននិងកំពុងផ្លាស់ប្តូរពីជនបទឆ្ពោះទៅរកទីក្រុង។
និន្នាការនេះក៏ចាប់ផ្តើមឡើងគំហុកនៅក្នុងប្រទេសឥណ្ឌ្ឌា ហើយយើងរំពឹងថានឹងមានស្រដៀងគ្នាបន្តបន្ទាប់នៅប្រទេសតូចៗដូចកម្ពុជាយើង។ អ្វីគ្រប់យ៉ាងកំពុងរីកចម្រើន ហើយអចលនទ្រព្យគឺសាក្សីសំខាន់ដែលសម្គាល់ថា តើប្រទេសទាំងនេះកំពុងដំណើរការសេដ្ឋកិច្ចវិជ្ជមានដែរអត់?
ប្រាកដថានឹងមានបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធិភាពជាងបច្ចុប្បន្ន ក្នុងការកសាងគេហដ្ឋានឆ្លាតវៃ ប៉ុន្តែ ទំហំនៃតម្រូវការគឺធំធេងណាស់ ដែលគ្មានអ្នកណាហ៊ានព្យាករណ៍ថា ការអភិវឌ្ឍន៍អាចរក្សាលំនឹង តម្លៃអចលនាទ្រព្យបាននោះទេ។ អ្នកជំនាញអចលនទ្រព្យពិតប្រាកដ នឹងក្លាយជាអ្នកមានម៉ោងថ្លៃជាងអ្វីដែលយើងគិត។
អ្នករាល់គ្នាមានស្មាតហ្វូន មានកុំព្យូទ័រយួរដៃ និងឈានទៅដល់មានឡានប្រើអគ្គិសនីក្នុងអនាគតឆាប់ៗនេះ ឆាប់មែនទែន ប៉ុន្តែកុំភ្លេចថា យើងកំពុងរស់នៅក្នុងពិភពនៃកាកសំណល់ផ្លាស្ទិក ដែលកន្លងមកយើងបានបង្កើតវាឡើងមក ហើយឥឡូវនេះយើងមិនដឹងថា ត្រូវដោះស្រាយបែបណាជាមួយវា។ យើងត្រូវការសំភារៈថ្មីៗជានិច្ចហើយនៅពេលទំនិញទាំងនេះឡើងដល់ទីផ្សារ ឧស្សាហកម្មទាំងមូលនឹងត្រូវផ្លាស់ប្តូរទីតាំង ។ ភាពលំបាកហិនហោចនៃប្រពន្ធ័អេកូឡូហ្សី នឹងក្លាយជាចំណោទអទិភាពសម្រាប់ការងារទៅអនាគត។
តើវិជ្ជាជីវៈរបស់កូនៗយើងគួរតែប្រភេទណាមួយក្នុងចំណោម៨បែបខាងលើ?
តើយើងធ្លាប់គិតថា ការងាររបស់អ្នកនឹងត្រូវធ្វើដូចសព្វថ្ងៃនេះ រហូតទៅ?
ការផ្លាស់ប្តូរត្រូវចាប់ផ្តើមហើយ តោះ Shareអត្ថបទនេះទៅ។
ប្រែសម្រួល៖ ឡាហ្សូលី
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់