អាជីព
ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ
ប្រសិនបើអ្នក ចង់ក្លាយជាអ្នកដឹកនាំដែលមានភាពទាក់ទាញពីមនុស្សជុំវិញ អ្នកក៏ត្រូវក្លាយជាមនុស្សដែលមានគុណភាពជាខ្លួនឯងមុនសិន។ ភាពជាអ្នកដឹកនាំ គឺជាសមត្ថភាពក្នុងការទាក់ទាញអ្នកណាម្នាក់មករកយើង និងឱកាសដែលអ្នកផ្ដល់ជូន ក្នុងនាមជាម្ចាស់ ជាអ្នកគ្រប់គ្រង ជាឪពុកម្ដាយ។
នេះជារបៀបដែលអ្នកដឹកនាំឆ្នើមគួរមាន គួររៀន រហូតមិនឈប់សោះឡើយ ៖
១ រៀនធ្វើខ្លួនឲ្យរឹងមាំ ក៏មិនមែនងើយពេកដែរ

នេះជាគឺជាជាជំហានមួយដែលយើងត្រូវធ្វើ ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសមត្ថភាព និងសមត្ថភាពដែលមានវិសាលភាពធំទូលាយ ដើម្បីចែកចាយដល់អ្នកផ្សេងទៀត។ អ្នកខ្លះច្រឡំថា រឹងមាំគឺជាមនុស្សមានកម្លាំងខ្លាំងអស្ចារ្យ មានចំណេះដឹងខ្ពស់លើសគេ ឬល្អជាងគេទៅវិញ។
មេដឹកនាំល្អ គឺរឹងមាំពីខាងក្នុង ទន់ភ្លន់ពីខាងក្រៅ ចេះដាក់ខ្លួនជាមួយកូនចៅឬអ្នកជុំវិញជានិច្ច។
២ រៀនធ្វើចិត្តល្អតែមិនទន់ខ្សោយ
យើងមិនត្រូវច្រឡំភាពទន់ខ្សោយដូចគ្នា នឹងសេចក្ដីសប្បុរសឡើយ។ សេចក្ដីសប្បុរសចិត្តល្អ គឺមិនបានបង្ហាញពីភាពទន់ខ្សោយទេ។ វាជាកម្លាំងជាក់លាក់មួយប្រភេទ។ យើងត្រូវតែមានចិត្តសប្បុរស ដើម្បីប្រាប់ការពិតដល់នរណាម្នាក់។ យើងត្រូវតែមានចិត្តសប្បុរស និងមានការពិចារណាគ្រប់គ្រាន់ ដើម្បីដាក់វានៅលើបន្ទាត់មួយនៃភាពត្រឹមត្រូវ។
អ្នកដឹកនាំរូបណា ក៏ត្រូវរៀននិងមានជានិច្ចដែរ។
៣ រៀនធ្វើចិត្តឲ្យក្លាហាន ប៉ុន្តែមិនត្រូវកាចហួសហេតុពេក

ដើម្បីបង្កើតឥទ្ធិពល មេដឹកនាំត្រូវក្លាហាន ហ៊ានដើរកាត់ ហ៊ាននិយាយចំៗនៅចំពោះមុខក្រុមខ្លួនឯង។ ជាពិសេសមេដឹកនាំត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការចាប់យកព្រួញដំបូង ដោះស្រាយបញ្ហាដំបូង រកឃើញសញ្ញាដំបូងនៃបញ្ហានោះ។ ត្រូចងចាំថា មេដឹកនាំក៏ដោយ អ្នកណាក៏ដោយ បើអ្នកមិនចេះចាប់យកឱកាស អ្នកនឹងស្ដាយ។ ព្រោះវាមិនមែនចេះតែមានឲ្យអ្នកចាប់បានរហូតឡើយ។
៤ រៀនដាក់ខ្លួនដាក់កាយអោនទាប មិនបាច់ខ្មាស
អ្នកមិនអាចឈានទៅដល់ចំណុចខ្ពស់បានទេ ប្រសិនបើគ្មានការលះបង់អ្វីម៉្យាង។ មនុស្សខ្លះយល់ច្រឡំចំពោះការដាក់ខ្លួនទាប គឺដូចបន្ទាបខ្លួនទៅរកកូនចៅក្រោមបង្គាប់ចឹងដែរ។ ប៉ុន្តែការបន្ទាបខ្លួន គឺជាគុណធម៌មួយ ហើយភាពខ្មាសអៀនគឺជាជំងឺវិញទេ។
៥ រៀនមានមោទនភាព តែមិនក្រអឺតក្រទម
មេដឹកនាំត្រូវការមោទនភាព ដើម្បីបង្កើតមហិច្ឆតា ឬចំពោះបុព្វហេតុមួយក្នុងការសម្រេចបាន។ ប៉ុន្តែគន្លឹះដើម្បីក្លាយជាអ្នកដឹកនាំល្អ គឺត្រូវមានមោទនភាពដោយមិនក្រអឺតក្រទម។ ភាពក្រអឺតក្រទមដូចបង្ហាញពីភាពល្ងង់ខ្លៅ មេដឹកនាំពុំគួរមានជាប់ខ្លួនឡើយ។
៦ រៀនបង្កើតការលេងសើច តែមិនហួសហេតុ

ក្នុងភាពជាអ្នកដឹកនាំ យើងរៀនលេង រៀនញញឹមដាក់គ្នា កុំចង់ចិញ្ចើមជ្រួញមុខមិនរីក។ វាមិនជាបញ្ហាឡើយ គ្រាន់តែសើចឬញញឹមដាក់ក្រុមនោះ គ្រាន់តែកុំលេងហួសពេកឬលើសពេក។
៧ រៀនដោះស្រាយតាមការពិត
ដោះស្រាយតាមការពិត គឺដូចជួយសង្គ្រោះខ្លួនឯងចេញពីពីភាពច្របូកច្របល់ ឬភាពរញ៉េរញ៉ៃ។ ការពិតនឹងបញ្ជាក់គ្រប់យ៉ាង ឲ្យតែយើងដោះស្រាយវាដោយសន្តិវិធី និងប្រកាន់ភាពត្រឹមត្រូវជាប់ជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន
ចុចអាន៖កំពូលជំនាញទន់ទាំងនេះ ដាក់ពាក្យកន្លែងណាក៏គេសួររក (ចាំបាច់)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ