Connect with us

អាជីព

ចង់ក្លាយជាបុគ្គលិកផ្នែកលក់ជោគជ័យ ត្រូវស្គាល់ ៤ចំណុចនេះសិន

បានផុស

នៅ

ក្លាយជាអ្នកលក់ដ៏ជោគជ័យ និងអាចឈរជើងរយៈពេលយូរ ត្រូវការបុគ្គលិកដែលមានថ្វីមាត់ បូករួមទាំងជំនាញទំនាក់ទំនងពូកែផងដែរ។ ចង់លក់ផលិតផលដាច់ច្រើនៗ យើងអាចផ្ដល់ព័ត៌មានបន្លំៗអតិថិជនបាន ប៉ុន្តែទង្វើបែបនេះ មិនយូរនោះទេ យើងមុខដួលងើបមុខលែងរួច ​ព្រោះគ្មានភ្ញៀវណាទុកចិត្តតទៅទៀត។

មែនទែនទៅ ចង់ក្លាយជាបុគ្គលិកលក់ដ៏ជោគជ័យ មិនត្រូវការសញ្ញាបត្រអ្វីធំដុំឡើយ វាពឹងតែភាពប៉ិនប្រសប់ ភាពស្មោះត្រង់ ការអត់ធ្មត់ និងតិចនិកលក់មូលដ្ឋានមួយចំនួនដូចជា៖

១. ស្គាល់អតិថិជនគោលដៅ

Top 5 eCommerce Websites in Asia: A Complete Guide
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចនេះ ជាចំណុចស្នូលដ៏សំខាន់ ប្រសិនបើបុគ្គលិកផ្នែកលក់គ្រប់គ្នាមិនស្គាល់អតិថិជនគោលដៅរបស់ខ្លួននោះទេ យើងមិនដឹងលក់ផលិតផលឱ្យនរណាឡើយ ហើយការលក់ទៀតសោតក៏នឹងកកស្ទះ​ សល់ពេញស្តុកជាមិនខាន។

ការកំណត់អតិថិជនគោលដៅរបស់យើងបានត្រឹមត្រូវ នឹងបង្កភាពងាយស្រួលក្នុងការបញ្ចេញការលក់ ព្រោះថាបើមិនបានជ្រើសរើសអតិថិជនគោលដៅរបស់ខ្លួនឯង មិនថាយើងខិតខំព្យាយាមធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុនណាឡើយ យើងនៅតែមិនអាចលក់ផលិតផលរបស់ខ្លួនបានអ៊ីចឹង មិនខុសអីពីលក់ថ្នាំស្រែង ឱ្យអ្នកជំងឺក្រពះនោះទេ។ ដូច្នេះ ត្រូវស្គាល់ថាទំនិញរបស់យើង ផលិតសម្រាប់អតិថិជនប្រភេទណាឱ្យបានច្បាស់ជាមុនសិន។

២. ចេះទំនាក់ទំនងអតិថិជន

Asian People Talking for Business Stock Footage Video (100% Royalty-free)  1007203489 | Shutterstock

បើកំណត់អតិថិជនគោលដៅបានហើយ ត្រូវតែដឹងពីវិធីទាក់ទងពួកគេដើម្បីឱ្យពួកគេស្គាល់ផលិតផលរបស់យើង។ ក្នុងសម័យនេះតិចនិកទាក់ទងអតិថិជន កាន់តែមានភាពជឿនលឿននិងទាន់សម័យ ដោយយើងអាចប្រើប្រាស់បណ្តាញដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ ជាពិសេសប្រើជំនាញនិយាយ បកស្រាយ និងប្រូម៉ូដដែលយើងមានទាំងប៉ុន្មាន ដើម្បីទាក់ទាញពួកគេឱ្យពេញចិត្តផលិតផលរបស់យើង តាមរយៈការបង្ហោះផ្សព្វផ្សាយជាដើម។

៣. ឆ្លើយសំណួរចំៗ

ដើម្បីធ្វើជាអ្នកផ្នែកលក់ប្រកបទៅដោយវិជ្ជាជីវៈ ត្រូវតែរៀបចំខ្លួនឯងឱ្យបានរួចរាល់ ក្នុងនោះត្រូវតែដឹងថាតើអ្វីទៅជាចម្ងល់របស់អតិថិជនដែលអាចចោទមកកាន់យើង ហើយតើយើងនឹងត្រូវរៀបចំចម្លើយប្រភេទណាដើម្បីឱ្យខ្លួនឯងអាចឆ្លើយតបទៅកាន់ពួកគេវិញឱ្យបានល្អ។ គួរប្រាកដថា យើងច្បាស់ពីផលិតផលដែលត្រូវលក់ ​​និងច្បាស់អាជីវកម្មរបស់យើងដូចគ្នា ទើបពេលភ្ញៀវសួរនាំ យើងមិនចេះចាល់សំណួរ ហើយក៏ឆ្លើយចំអ្វីដែលពួកគេចង់បាន។

៤. ផ្ដល់ព័ត៌មានអាចទុកចិត្តបាន

Asian young couple selling product online, shows the cloth on live  streaming during covid pandemic. by s_kawee

លក់ផលិតផលបានជោគជ័យតិចឬច្រើន វាក៏ពាក់ព័ន្ធនឹងការបញ្ជូនពត៌មានដែលគួរឱ្យជឿទុកចិត្តទៅកាន់អតិថិជនផងដែរ។ ថ្វីត្បិតតែយើងមានតួនាទីក្នុងការលក់ផលិតផលឱ្យបានច្រើនក៏ពិតមែន ប៉ុន្តែស្របគ្នាដែរ ក៏ត្រូវបង្ហាញទៅអតិថិជនថាផលិតផលរបស់យើងពិតជាមានប្រយោជន៍សម្រាប់ពួកគេពិតមែន ហើយអ្វីដែលយើងលើកឡើងសុទ្ធតែជារឿងសមហេតុផល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្កើនគំនិតផ្នែកលក់កាន់តែ​មាន​សុពលភាពដោយ៥យ៉ាងនេះ

ចុចអាន៖ សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

វៀតណា​ម​កត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន

ជីវិតកម្សាន្ដ៧ នាទីutes មុន

តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

សន្តិសុខសង្គម៨ នាទីutes មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនកើតក្នុងសម័យសន្តិភាព និងសម្បូរសប្បាយដូចសព្វថ្ងៃ មានឱកាសក្លាយជាបញ្ញាវន្តជានខ្ពស់ បើខំរៀនសូត្រ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បើក​មិន​បាន​ប៉ុន្មាន​ កូរ៉េ​ខាង​ជើង​លែងឲ្យទេសចរ​អន្តរជាតិ​ចូលលេង​កម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម