អាជីព
មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?
វីរុសកូរ៉ូណា កំពុងដាក់កម្រិតលើទំនាក់ទំនងសង្គម ជាពិសេសនៅបណ្តាកន្លែងណា ដែលមានមនុស្សចាប់ពី២នាក់ឡើង ព្រោះយើងមិនដឹងឡើយថា មុនពេលមកដល់គេឆ្លងកាត់អ្វីខ្លះនិង អ្នកណាខ្លះដែលគេបានប៉ះពាល់។

សម្រាប់មនុស្សមួយចំនួន ការបង្កើត Office ធ្វើការពីផ្ទះមិនមានអ្វីថ្មីទេ ព្រោះពួកគេចាប់ផ្តើមធ្វើរបៀបនេះជាយូរមកហើយ ពិសេសនៅប្រទេសរីកចម្រើន។
ឥឡូវនេះ ជាមួយនឹងភាពមិនទៀងទាត់នៃស្ថានភាព Covid19 គ្មានអ្នកណាម្នាក់ក្នុងពេលបច្ចុប្បន្នអាចទាយទុកជាមុនបានថា ការថប់បារម្ភនេះ នឹងត្រូវអូសបន្លាយូរប៉ុណ្ណាទៀតនោះឡើយ។
នោះមានន័យថា យើងត្រូវតែត្រៀម និងបំពាក់បរិដ្ឋានការងារដែលមានបរិយាកាសល្អ ពីផ្ទះរយៈពេលវែង និងកំណត់វិន័យផ្ទាល់ខ្លួនចាប់ពីពេលនេះតទៅ។
ប្រសិនបើអ្នកអាន មិនដែលមានបទពិសោធន៍ធ្វើការពីផ្ទះទេ អាចអានគំនិតចែករំលែក របស់ក្រុមអ្នកធ្វើការឯករាជ្យដែលបានធ្វើការពីផ្ទះអស់រយៈពេលជាយូរមកហើយ។ ពួកគេ ខ្លះមានបទពិសោធន៍ពីប្រាំទៅ ១៥ ឆ្នាំ ដូច្នេះពួកគេដឹងថា អ្វីទៅជាប្រព័ន្ធការងារដែលប្រសើរបំផុត។ នេះគឺជាគន្លឹះខ្លះៗពីមនុស្សដែលធ្វើការនៅផ្ទះជាប្រចាំ៖

ទីមួយ កំហិតម៉ោងពេលទៀងទាត់
ឈប់គិតថា ការងារនៅផ្ទះគ្មានម៉ោងពេល ធ្វើពេលណាក៏បាន ពុំនោះទេ អ្នកនឹងគ្មានអំណះអំណាង ការពារប្រាក់ខែរបស់អ្នកទេ។
ទីពីរ គោរពតួនាទីដោយមិនចាំបាច់មានអ្នកតាមពិនិត្យ
យើងមិនចាំបាច់ពាក់អាវធំ តែក៏មិនមែនក្រោកមកសើងមើងឆ្លើយតបម៉ែលពីគ្រែដេក ឬពីតុបាយដែរ។ ផ្លាស់ប្តូររៀបចំឱ្យមានហោចណាស់ក៏ជាតុធ្វើការសមរម្យមួយ ប្រសិនបើអ្នកមិនមានលទ្ធភាព មានបន្ទប់ធ្វើការដាច់ដោយឡែកបាន សម្រាប់ប្រមូលអារម្មណ៍នោះទេ។
ទីបី សកម្មជានិច្ចមិនថាកំពុងនៅទីណា

កុំមើលទូរទស្សន៍ពេលកំពុងធ្វើការ ឬសូម្បីតែពេលហូបអាហារសម្រន់។ ចូរយកវាចេញពីតុ ហើយហូបរួចសឹមវិលមកវិញ បន្តការងារ។ កុំលេងបណ្តាញសង្គមរហូតដល់អ្នកអាចបញ្ចប់ហោចណាស់៧ម៉ោងកន្លះនៃការងារ។ ប្រសិនអ្នកចង់កេងចំណេញ ចូរសួរខ្លួនឯងថា ហេតុអ្វីបានជាគេព្រមឱ្យឈ្នួលយើង ទំាងដែលយើងមិនទៅធ្វើការ។
ទីបួន ចៀសវាងអារម្មណ៍ឯកោ
តុធ្វើការរបស់អ្នកគួរតែនៅទីតំាងដែលអាចមើលឃើញទៅខាងក្រៅ មានផ្កាកំដរ មានកាហ្វេទឹកក្តៅឧណ្ឌៗ ឬទទួលបានខ្យល់អាកាសបរិសុទ្ធកាន់តែប្រសើរ។ វាចាំបាច់ណាស់ក្នុងការក្រោកឈរហើយដើរចុះឡើងជុំវិញតុ ឬសមាធិរៀងរាល់មួយម៉ោងម្តងហោចណាស់បាន១០នាទី។
ទី៥ កំណត់លទ្ធផល

មានសៀវភៅបញ្ជីការងារត្រូវធ្វើប្រចាំសប្តាហ៍ ហើយបញ្ចប់ច្បាស់លាស់ក្នុងកាលកំណត់។ ប្រសិនអ្នកធ្វើបាន មិនបាច់ភ័យរឿងសេរីភាពទៀតឡើយចាប់ពីពេលនេះទៅ។ អ្នកនិងក្រុមការងារគួរតែកំណត់ពេលប្រជុំតាម Internet ទៀងទាត់ ដើម្បីតាមដានលទ្ធផលការងារនិងផែនការថ្មី៕
ប្រែសម្រួល៖ ចម្រើនតារា
ប្រភព៖ MetroUK
ចុចអាន៖ មន្ទីរពេទ្យគន្ធបុប្ផា សាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធឌីជីថល
ចុចអាន៖ ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត