Connect with us

អាជីព

មិនទៅការិយាល័យ ធ្វើការងារ​ពីផ្ទះយ៉ាងណាឱ្យ​មានប្រសិទ្ធិភាព?​

បានផុស

នៅ

វីរុសកូរ៉ូណា កំពុងដាក់កម្រិតលើទំនាក់ទំនងសង្គម ជាពិសេសនៅបណ្តាកន្លែងណា ​ដែលមានមនុស្សចាប់ពី២នាក់ឡើង​ ព្រោះយើងមិនដឹងឡើយថា មុនពេលមកដល់គេឆ្លងកាត់អ្វីខ្លះនិង អ្នកណាខ្លះដែលគេបានប៉ះពាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់មនុស្សមួយចំនួន ការបង្កើត​ Office ធ្វើការពីផ្ទះមិនមានអ្វីថ្មីទេ ព្រោះពួកគេ​ចាប់ផ្តើម​ធ្វើរបៀបនេះជាយូរមកហើយ ពិសេស​នៅប្រទេស​រីកចម្រើន។

ឥឡូវនេះ ជាមួយនឹងភាពមិនទៀងទាត់នៃស្ថានភាព Covid19 គ្មាន​អ្នកណាម្នាក់ក្នុងពេលបច្ចុប្បន្នអាចទាយទុកជាមុនបានថា ការ​ថប់បារម្ភនេះ នឹងត្រូវអូសបន្លា​យូរប៉ុណ្ណា​ទៀត​នោះឡើយ។

នោះមានន័យថា យើងត្រូវតែត្រៀម និងបំពាក់បរិដ្ឋានការងារដែលមានបរិយាកាសល្អ ពីផ្ទះ​រយៈពេលវែង និងកំណត់វិន័យ​ផ្ទាល់ខ្លួនចាប់ពីពេលនេះ​តទៅ។

ប្រសិនបើអ្នកអាន មិនដែលមានបទពិសោធន៍ធ្វើការពីផ្ទះទេ អាចអាន​គំនិតចែករំលែក  របស់ក្រុមអ្នកធ្វើការឯករាជ្យដែលបានធ្វើការពីផ្ទះអស់រយៈពេលជាយូរមកហើយ។ ពួកគេ​ ខ្លះមាន​បទពិសោធន៍ពីប្រាំទៅ ១៥ ឆ្នាំ ដូច្នេះពួកគេដឹងថា អ្វីទៅជាប្រព័ន្ធការងារដែលប្រសើរបំផុត។ នេះគឺជាគន្លឹះខ្លះៗពីមនុស្សដែលធ្វើការនៅផ្ទះជាប្រចាំ៖

ទីមួយ កំហិតម៉ោង​ពេលទៀងទាត់

ឈប់គិតថា ការងារនៅផ្ទះគ្មានម៉ោងពេល ធ្វើពេលណាក៏បាន ពុំនោះទេ អ្នកនឹងគ្មាន​អំណះអំណាង​​​ ការពារប្រាក់ខែរបស់អ្នកទេ។

ទីពីរ ​គោរពតួនាទី​ដោយមិនចាំបាច់មាន​អ្នកតាមពិនិត្យ​

យើងមិនចាំបាច់ពាក់អាវធំ​ តែក៏មិនមែន​ក្រោកមកសើងមើងឆ្លើយតបម៉ែលពីគ្រែដេក ឬ​ពីតុបាយដែរ។ ផ្លាស់ប្តូររៀបចំ​ឱ្យមាន​ហោចណាស់ក៏​ជាតុធ្វើការ​សមរម្យមួយ ​ប្រសិន​បើអ្នកមិនមាន​លទ្ធភាព មានបន្ទប់ធ្វើការ​ដាច់​ដោយឡែក​បាន ​សម្រាប់​ប្រមូលអារម្មណ៍នោះទេ។

ទីបី សកម្មជានិច្ច​​មិនថាកំពុងនៅទីណា

កុំមើលទូរទស្សន៍ពេលកំពុង​ធ្វើការ ឬ​សូម្បីតែពេលហូបអាហារសម្រន់។ ចូរ​យកវាចេញពីតុ ហើយ​ហូបរួចសឹមវិលមកវិញ បន្តការងារ​។ កុំលេងបណ្តាញ​សង្គមរហូត​ដល់អ្នកអាចបញ្ចប់ហោចណាស់៧ម៉ោងកន្លះនៃការងារ។ ប្រសិនអ្នកចង់កេងចំណេញ ចូរសួរខ្លួ​នឯងថា ហេតុអ្វីបានជាគេ​ព្រម​ឱ្យឈ្នួលយើង ទំាងដែលយើងមិនទៅធ្វើការ​។

ទីបួន ចៀសវាងអារម្មណ៍ឯកោ

តុធ្វើការ​របស់អ្នកគួរតែ​នៅទីតំាង​ដែលអាចមើលឃើញ​ទៅខាងក្រៅ មានផ្កាកំដរ មានកាហ្វេ​ទឹកក្តៅឧណ្ឌៗ ឬ​ទទួលបានខ្យល់អាកាសបរិសុទ្ធកាន់តែប្រសើរ។ វាចាំបាច់ណាស់ក្នុងការក្រោកឈរហើយដើរចុះឡើងជុំវិញតុ ឬសមាធិរៀងរាល់មួយម៉ោងម្តង​ហោចណាស់បាន១០នាទី។

ទី៥ កំណត់លទ្ធផល

មានសៀវភៅបញ្ជីការងារត្រូវធ្វើប្រចាំសប្តាហ៍ ហើយបញ្ចប់ច្បាស់លាស់ក្នុងកាលកំណត់។ ប្រសិន​អ្នកធ្វើបាន មិនបាច់ភ័យ​រឿងសេរីភាពទៀត​ឡើយចាប់ពីពេលនេះ​ទៅ។ អ្នកនិងក្រុមការងារ​គួរតែកំណត់ពេលប្រជុំតាម Internet ទៀងទាត់ ដើម្បីតាមដានលទ្ធផលការងារនិងផែនការថ្មី៕

ប្រែសម្រួល៖​ ចម្រើន​តារា​

ប្រភព៖ Metro​UK

ចុចអាន៖ មន្ទីរពេទ្យ​គន្ធបុប្ផា សាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាម​ប្រព័ន្ធឌីជីថល

ចុចអាន៖ ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានាថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម