Connect with us

អាជីព

៥ ចំណុចចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ ខំសាងគុណសម្បត្តិរាប់ឆ្នាំ

បានផុស

នៅ

រាល់ពេលមាន​បុគ្គលិកសកម្មម្នាក់ៗលាឈប់ពីការងារ ជារឿងឈឺក្បាលមួយដែលមេដឹកនាំត្រូវប្រឈម ពីព្រោះថាការស្វះស្វែងរកបុគ្គលិកថ្មីមកជំនួស មិនត្រឹមតែខាតពេលទេ ជួនកាលអាចរកបុគ្គលិកល្អមិនបានដូចអ្នកមុនទៀតផង។

កុំឲ្យស្មុគស្មាញជាមួយរឿងនេះ កម្ពុជាថ្មីមានគន្លឹះចំនួន ៥ ជាគន្លឹះសម្រាប់មេដឹកនាំពិចារណា ដើម្បីទប់ស្កាត់បុគ្គលិកដែលចង់លាឈប់ឲ្យនៅធ្វើការដូចដើម។

១ បង្ហាញការផ្ដល់តម្លៃឲ្យគេឃើញ ជាមេដឹកនាំ ត្រូវឲ្យបុគ្គលិកនោះដឹងថា អ្នកផ្ដល់តម្លៃទៅលើគេ ហើយគេពិតជាមានសារៈសំខាន់សម្រាប់កន្លែងរបស់អ្នក។ អ្នកអាចធ្វើឲ្យគេដឹងដោយប្រាប់បុគ្គលិកតែពីរនាក់ ឬ នៅពេលប្រជុំអាចលើកឡើងពីចំណុចល្អរបស់គេឲ្យបុគ្គលិកផ្សេងបានដឹងដែរ។

ការលើកឡើងបែបនេះធ្វើឲ្យបុគ្គលិកពេញចិត្ត ព្រមទាំងខិតខំប្រឹងប្រែងលើតួនាទីរបស់ខ្លួន ក៏ដូចជាការបង្ហាញគម្រូទៅកាន់បុគ្គលិកដទៃទៀតដែរ។ ជាពិសេសការផ្ដល់តម្លៃដល់បុគ្គលិក ប្រៀបដូចជាកម្លាំងចិត្តមួយធំដល់រូបគេ ដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់កន្លងមក។

២ ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន​ ការមានទំនាក់ទំនងរវាងកូនចៅ និងមេកោយជារឿងធម្មតា ប៉ុន្ដែនៅក្រៅម៉ោងការងារអ្នកក៏អាចទាក់ទងជាមួយគេបែបផ្ទាល់ខ្លួនផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងស្និទ្ធស្នាល អ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះ អំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកម្សាន្ត។​ ការភ្ចាប់ទំនាក់ទំនង មិនមែនជារឿងខូចខាតទេ​ ប៉ុន្តែកុំឲ្យលើសលោះ ក្នុងនាមជាមេនិងកូនចៅ។

៣ ផ្ដល់នូវទំនួលខុសត្រូវឲ្យគេ ​​​មនុស្សយើងរមែងចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនជាបុគ្គលម្នាក់ ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត។ ដូច្នេះអ្នកត្រូវផ្ដល់ឲ្យគេនូវទំនួលខុសត្រូវតាមផ្នែកនីមួយៗ។ នៅពេលដែលគេមានទំនួលខុសលើតួនាទី គេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់ និងយល់ថា អ្នកគ្រប់គ្រងរបស់ខ្លួនឲ្យតម្លៃ ហើយជឿទុកចិត្ត លើសមត្ថភាពរបស់គេ។

៤ ផ្ដល់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អ អ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការឲ្យបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែជួយសន្សំពេលវេលានោះទេ វាថែមទាំងធ្វើឲ្យបុគ្គលិកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។ ប្រសិនបើបុគ្គលិកស្នើរសុំសម្ភារៈអ្វីដែលពាក់ព័ន្ធនឹងការងារបស់គេមិនដែលបាន ឬខ្វះមុខខ្វះក្រោយ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ព្រោះតែធុញទ្រាន់ដែលមេកើយមិនអើពើ ឬគេអាចគិតអវិជ្ជមានថាអ្នកជាមេដែលមិនខ្វល់សុខទុក្ខកូនចៅ។

៥ ផ្ដល់ប្រយោជន៍ផ្សេងៗ បើអ្នកធ្វើបាននូវចំណុចទាំង ៤ ខាងលើហើយ​ កុំភ្លេចថា ការលើកទឹកចិត្តបុគ្គលិកដោយការតម្លើងប្រាក់ខែ ឬផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតរួមមាន ការធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្តជាដើម សុទ្ធតែចាំបាច់ដើម្បីបង្ការការលាឈប់របស់បុគ្គលិកល្អ។

យ៉ាងណាក៏ដោយ​​ នៅតែមេកើយជាច្រើនតែងមើលរំលងនៅចំណុចៗតូចដូចដែលបានរៀបរាប់ខាងលើ​​ ដោយពួកគេគិតថា មិនមែនជារឿងធំដុំសម្រាប់មកគិតឲ្យឈឺក្បាលឡើយ។ ប៉ុន្តែមេដឹកនាំក៏ត្រូវចងចាំថា រាល់ការងារជោគជ័យទៅបាន រមែងច្រើនចងផ្ដុំដោយបុគ្គលិកថ្នាក់ទាប វាជាសសៃពួរគួចរវេញឲ្យការងារធំសម្រេចបាននៅផ្លែផ្កាទាំងអស់គ្នាបាន។

ជាពិសេសចំណុចចុងក្រោយនេះ ក្នុងនាមជាមេដឹកនាំម្នាក់ដើម្បីការពារកុំឲ្យបុគ្គលិកអន់ចិត្ត​​នៅពេលពេលដែលពួកគេបានខិតខំធ្វើការងារ ដាច់ខាតកុំទម្លាប់និយាយឆាប់ឆាយឬហៅម្យ៉ាងទៀតថាវ៉ៃអួទាំងអស់ ទាំងដែលគេមិនបានខុសជាមួយអ្នកផ្សេងដែរ។ ប្រការទាំងនេះយើងអាចមើលស្រាលថាធម្មតាតែបន្តិចៗម្ដង វាជាជំងឺរាំរៃនាំឲ្យមានការខ្នក់ចិត្តច្រើនឆ្នាំ ទើបបុគ្គលិកដាច់ចិត្តលាឈប់ពីការងារនោះចោលតែម្ដង៕

Teamwork business concept. Group of Asian people working with laptop  together in modern office. Selective focus and shallow depth of field. —  plan, discussion - Stock Photo | #214264390
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្យា

ចុចអាន៖ មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៦ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១០ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម