អាជីព
៥ ចំនុច និស្សិតត្រូវដឹង មុនពេលចុះកម្មសិក្សា នៅកន្លែងការងារផ្នែកច្បាប់
និស្សិតច្បាប់ភាគច្រើន ត្រូវបានលើកទឹកចិត្តឲ្យធ្វើកម្មសិក្សារបស់ពួកគេ នៅកន្លែងណាមួយ។ ខណៈដែលការទទួលបានគុណវុឌ្ឍិសិក្សា គឺចាំបាច់ក្នុងការទទួលបានអាជីពផ្នែកច្បាប់ អ្នកក៏ត្រូវការបទពិសោធន៍ជាក់ស្ដែងផងដែរ។

ក្រុមហ៊ុនច្បាប់ជាច្រើន ផ្តល់កន្លែងសម្រាប់និស្សិត និងនិស្សិតបញ្ចប់ការសិក្សាភ្លាមៗ ប៉ុន្តែត្រូវមាននិន្នាការប្រកួតប្រជែងគ្នាខ្លាំងដែរ។
នេះគឺជារឿង ៥ ដែលនិស្សិតច្បាប់ត្រូវដឹង មុនពេលអ្នកទៅដល់ទីនោះ ៖
១ តំបន់នៃច្បាប់
ជាដំបូង ត្រូវដឹងថា មានផ្នែកផ្សេងៗជាច្រើននៅក្នុងវិស័យច្បាប់។ តើក្រុមហ៊ុនច្បាប់នេះអនុវត្តអ្វីខ្លះ? វាជាគន្លឹះដើម្បីដឹងរឿងនេះ ហើយធ្វើការស្រាវជ្រាវ មុនពេលអ្នកចាប់ផ្តើមទៅកន្លែងនោះ ដាក់ច្បាប់កម្មសិក្សាឬធ្វើការ។ ស្វែងយល់ពីប្រភេទនៃច្បាប់ ដែលពួកគេដោះស្រាយ ហើយត្រូវប្រាកដថា អ្នកមានអារម្មណ៍ជឿជាក់លើចំណេះដឹងរបស់ខ្លួនឯងមុនសិន។
២ មនុស្សជួបដំបូង
តើអ្នកនឹងធ្វើការជាមួយអ្នកណា? មនុស្សដំបូងគឺជាឱកាសសំខាន់ៗមួយចំនួន នៅក្នុងការិយាល័យថ្មីរបស់អ្នក។ កុំភ្លេចថា ពួកគេគឺជាទ្វារសម្រាប់យើង ដូច្នេះត្រូវមានអាកប្បកិរិយាល្អបំផុត ជាមួយអ្នកដែលយើងដើរជួបដំបូង មិនថាជាដៃគូឬនរណាម្នាក់។
៣ លេខកូដសំគាល់ខ្លួន
ក្រុមហ៊ុនច្បាប់ភាគច្រើនមានកូដសំលៀកបំពាក់ផ្ទាល់ខ្លួន។ នេះមិនមានន័យថា ថ្ងៃដំបូងទៅដល់ទីនោះយើងស្លៀកពាក់ភាពសាមញ្ញពេក ឬពាក់ស្បែកជើងផ្ទាត់ឡើយ។ ដូច្នេះក៏គួរចៀសវាងគ្រឿងអលង្ការ និងពាក្យស្លោកហួសហេតុសម្រាប់ខ្លួនឯងផងដែរ។ ជាទូទៅ ការពាក់ស្បែកជើងកវែង ឬខោជើងវែង និងអាវ ស គឺជារឿងល្អដែលទាក់ទាញចំណាប់អារម្មណ៏អ្នកច្បាប់ដូចគ្នា។ ត្រូវប្រាកដថា សំលៀកបំពាក់អ្នកស្លៀក គឺចុះចំណោមជាមួយគេឯង និងមិនរញ៉េរញ៉ៃខុសពីគេ។ ដែលទាំងនេះគេហៅថា លេខកូដសំគាល់ខ្លួន របស់ក្រុមហ៊ុនច្បាប់។
៤ ធ្វើការលើសម៉ោង

មេធាវីភាគច្រើន ធ្វើការច្រើនម៉ោង ដែលអាចមានន័យថា បើទោះបីជាយើងកំពុងស្ថិតក្នុងអំឡុងចុះកម្មសិក្សា ក៏ត្រូវតែទៅជាមួយពួកគេដែរ។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការបត់បែនម៉ោងពេលវេលា គឺជារឿងល្អបំផុតក្នុងអាជីពមួយនេះ។ ត្រូវប្រាកដថា មិនថាមានរឿងអី្វ អ្នកអាចធ្វើបាន ព្រោះការងារផ្នែកច្បាប់មិនរើសពេលវេលា ក្នុងការដោះស្រាយបញ្ហាឡើយ។
៥ ការរំពឹងទុក
អ្នកប្រហែលជាព្រួយបារម្ភអំពីអ្វីដែលរំពឹងទុក ក្នុងអំឡុងពេលដាក់ច្បាប់នៅកន្លែងនោះ។ តើការងារនឹងពិបាកពេកទេ? នេះនឹងមានន័យថា កាតព្វកិច្ចរដ្ឋបាល និងការឆុងតែឬកាហ្វេក៏ជាអ្នកដែរ។ អ្នកប្រហែលជាអាចទទួលយកទំនួលខុសត្រូវមួយចំនួនបន្ថែមទៀត បន្តិចម្តងៗ។ ប៉ុន្តែត្រូវចងចាំថា បើនិស្សិតច្បាប់អាចឆ្លងកាត់ ៥ចំនុចនេះបាន នោះពួកគេក៏មានឱកាសល្អៗជាច្រើន កំពុងរង់ចាំ ឬអាចថា បានធ្វើការជាមុខតំណែងណាមួយនៅកន្លែងនោះមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK
ចុចអាន៖Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់