Connect with us

អាជីព

៥ សញ្ញាបង្ហាញថា អ្នកត្រូវតែកែលំអ សេវាកម្មអតិថិជន

បានផុស

នៅ

អាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហា ឬកំហុស ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ របៀបដែលអ្នកដោះស្រាយវា និងធានាថា អាចរក្សាអតិថិជនស្មោះត្រង់ ​ជាជាងការជំរុញពួកគេ​ចេញ តាមរយៈសេវាកម្មអតិថិជនអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលបានដំណោះស្រាយដ៏ល្អ លើសសេវាកម្មអតិថិជន អាចជារឿងពិបាក ប្រសិនបើអ្នកជាក្រុមតូច ឬប្រសិនបើអ្នកមិនច្បាស់ថា អតិថិជនកំពុងស្វែងរកអ្វីទាក់ទងនឹងសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ សេវាកម្មអតិថិជនល្អ គឺតែងតែអាចធ្វើទៅបាន ជាមួយនឹងការតាំងចិត្ត និងចំណេះដឹងត្រឹមត្រូវ ទោះបីជាអ្នកកំពុងប្រតិបត្តិការជាក្រុមតែមួយក៏ដោយ។

៥ សញ្ញាបង្ហាញថា សេវាអតិថិជនរបស់អ្នកត្រូវការការកែលំអ

អតិថិជនរបស់អ្នក បានប្រាប់ដោយផ្ទាល់ថា ពួកគេមិនសប្បាយចិត្តនឹងសេវាកម្មរបស់អ្នក។

អ្នក​កំពុង​តែ​តស៊ូ​ក្នុង​ការ​ដោះស្រាយ​សំណួរ​សេវា​អតិថិជន ​ក្នុង​បរិមាណ​ច្រើន ដែល​មាន​ន័យ​ថា ​អតិថិជន​ត្រូវ​បាន​ទុកឲ្យ​រង់ចាំ​យូរ​ពេក ឬ​ប្រហែល​ជា​ខកខាន​ទាំង​ស្រុង។

អ្នក​កំពុង​ផ្តល់​ការ​ទំនាក់ទំនង​តែមួយ ឬ​ពីរ​ប៉ុណ្ណោះ​ សម្រាប់​តម្រូវការ​សេវាកម្ម​អតិថិជន។

អ្នក​មិន​មាន​តំណាង​ផ្នែក​សេវា​អតិថិជន​ពិសេស ឬ​ក្រុម។

អ្នក​មាន​អារម្មណ៍​ថា មិន​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ច្រើន ​ដូច​ដែល​អ្នក​គួរ​ធ្វើ។

វិធីកែលម្អសេវាកម្មអតិថិជនរបស់អ្នក

ស្វែងរក​មតិ​អតិថិជន​ជានិច្ច​ ការស្ទង់មតិ មតិប្រតិកម្ម ពីសេវាកម្មអតិថិជន ពិតជា​មាន​សារៈសំខាន់ខ្លាំងណាស់។ យើង​​មិន​ដឹង​ថា ​តើ​អតិថិជន​មាន​អារម្មណ៍​យ៉ាង​ណា ​ចំពោះ​សេវាកម្ម​ ប្រសិន​បើ​អ្នក​មិន​លើក​ទឹក​ចិត្ត​ដល់​មតិ​កែលំអ​របស់​ពួកគេ ទោះ​ជា​វិជ្ជមាន ឬ​អវិជ្ជមាន។ ទាំងនេះជាចំនេះដឹងមួយ ក្នុងការយល់ដឹងពីអ្វីដែលអតិថិជនចង់បានពីសេវាកម្មរបស់យើង និងកន្លែងដែលយើង​ត្រូវកែលម្អ។

ត្រូវប្រាកដថា អ្នកកំពុងផ្តល់ជូនគ្រប់បណ្តាញទំនាក់ទំនង ពីមុនអតិថិជនអាចទូរស័ព្ទផ្ទាល់ ហើយនិយាយជាមួយអ្នកតំណាង។ ឥឡូវនេះ អតិថិជនរំពឹងថា​ នឹងមានជម្រើសជាច្រើន​ដែលត្រូវនឹងពួកគេ នៅពេលនិយាយអំពីវិធីទាក់ទងក្រុម​សេវាកម្មអតិថិជនរបស់​អ្នក។ ជាពិសេស នេះរួមបញ្ចូលទាំងជម្រើសអនឡាញ ដែលអតិថិជនអាច​ផ្ញើសារភ្លាមៗ ឬដោយផ្ទាល់ ជាជាងការហៅទូរស័ព្ទយ៉ាងសកម្ម។

មានតម្លាភាពជាមួយអតិថិជន ភាពស្មោះត្រង់គឺជាអ្វីគ្រប់យ៉ាង នៅពេលនិយាយអំពីការដោះស្រាយជាមួយអតិថិជន និងជាពិសេសសេវាកម្មអតិថិជន និងការត្អូញត្អែរ។ ប្រសិនបើអ្នកប្រកាសថា សំណួរនឹងតែងតែត្រូវបានដោះស្រាយក្នុងរយៈពេលជាក់លាក់មួយ អ្នកត្រូវតែធ្វើឲ្យប្រាដកពិតមែន! មិនមែនតែងតែមានលេស កុហកអតិថិជននោះទេ។

សេវាកម្មអតិថិជនល្អ មិនមែននិយាយអំពីការដោះស្រាយសំណួរឲ្យបានលឿនតាមដែលអាចធ្វើបានទេ ប៉ុន្តែការដោះស្រាយសំណួរឲ្យបានហ្មត់ចត់ និងតាមរបៀបត្រឹមត្រូវ មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។

ជាធម្មតា អតិថិជននឹងមានឆន្ទៈក្នុងការរង់ចាំរយៈពេលយូរសម្រាប់ដំណោះស្រាយពេញលេញ ជាជាងមានដំណោះស្រាយរហ័ស ដែលប្រហែលជាមិនត្រឹមត្រូវ។ ភាពស្មោះត្រង់តែងតែសំខាន់ ប្រសិនបើអ្នកជាក្រុមតូច ហើយសំណួរផ្នែកសេវាកម្មអតិថិជនត្រូវចំណាយពេលយូរបន្តិច ក្នុងការឆ្លើយតប សូមប្រាប់អតិថិជនរបស់អ្នកឲ្យដឹងពីពេលវេលាដ៏ស្មោះត្រង់ សម្រាប់ការឆ្លើយតបមួយ ដើម្បីឲ្យពួកគេដឹងតាំងពីដំបូងមក ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់

ចុចអាន៖ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម