អាជីព
ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ
មិនមានក្រុមហ៊ុនណាមួយមានពេលចេះតែចង់រើសបុគ្គលិកថ្មីរហូតទេ។ ការរក្សាបុគ្គលិកក្នុងរយៈពេលសមរម្យមួយ អាចធ្វើឲ្យក្រុមហ៊ុនចំណេញទាំងពេលលវេលា និងផ្នែកផ្សេងទៀត។ យ៉ាងណាមិញ បើស្ថាប័នសម្បូរចំនួនបុគ្គលិក តែក្រុមហ៊ុននៅតែប្រឈមបញ្ហាមិនឈប់ឈរ ប្រហែលត្រូវបញ្ឈប់ចេញខ្លះ។
ខាងក្រោមជាគុណវិបត្តិនៃបុគ្គលិកអគុណភាព ទោះធ្វើការទីណា ក៏នៅមិនបានយូរនឹងគេ ហើយនាំឲ្យក្រុមហ៊ុនបណ្ដេញចោលដោយមិនអាចតវ៉ាឡើយ៖
១. គ្មានក្រមសីលធម៌ការងារ
ចំណុចនេះសង្កត់ធ្ងន់ទៅលើ អត្តចរិត បូករួមនឹងគ្មានភាពស្មោះត្រង់ និងការលួចបន្លំជាដើម។ សកម្មភាពទាំងនេះ អាចជះផលអាក្រក់ជាច្រើនទៅខាងក្រៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនអាប់ឱន និងលេចធ្លាយរឿងផ្ទៃក្នុងនានាថែមទៀត។ មិនតែប៉ុណ្ណោះវាអាចបំផ្លាញដល់វប្បធម៌ និងការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។
២. មិនបំពេញតាមកាតព្វកិច្ច
បុគ្គលិកធ្វើការឲ្យក្រុមហ៊ុន រីឯក្រុមហ៊ុនត្រូវផ្ដល់ប្រាក់កម្រៃឲ្យបុគ្គលិក។ វាជាកិច្ចព្រមព្រៀងការងារ។ ផ្ទុយទៅវិញបើបុគ្គលិកទាំងឡាយមិនអាចធ្វើការបានជោគជ័យទៅតាមកាតព្វកិច្ចដែលខ្លួនត្រូវបំពេញទេ គេក៏មិនសក្តិសមទទួលប្រាក់កម្រៃមកវិញដែរ។ មិនថាអាជីវកម្មតូចឬធំ មិនអាចយកលុយប្រើ ឬបង់ឲ្យបុគ្គលិក ដែលមិនអាចធ្វើការងារទៅតាមតួនាទីខ្លួននោះឡើយ។ ជាពិសេសក្រោយពីពួកគេបរាជ័យ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាច្រើនដងយ៉ាងណាក្ដី។
៣. ខកខានមិនមកធ្វើការ
ការខកខាន មិនមកធ្វើការជាញឹកញាប់ពេក ជាហេតុផលធំបំផុតមួយក្នុងការបញ្ឈប់ពីការងារយ៉ាងរហ័ស។ ការខកខានមិនមកធ្វើការ អាចប៉ះពាល់ទៅដល់ផលិតភាពការងារ និងប៉ះពាល់ដល់បុគ្គលិកដទៃទៀតផងដែរ។
៤. មិនអាចអនុវត្ដទៅតាមគោលការណ៍
ក្នុងផ្នែកប្រតិបត្ដិការរបស់ក្រុមហ៊ុននីមួយៗ ពឹងផ្អែកទៅលើបុគ្គលិកដែលអាចបង្កើតទិន្នផលការងារនៃបុគ្គលិកដែលអាចអនុវត្ដតួនាទីទៅតាមគោលនយោបាយផ្ទៃក្នុង។ ប៉ុន្តែបើគោលការណ៍ផ្សេង ហើយអនុវត្តផ្សឹង ក្រុមហ៊ុនមិនវរទៅហើយទេ?
៥. អត្តចរិតផ្ទាល់ខ្លួន
បុគ្គលិកខ្លះ តែងតែមានបញ្ហាពីខ្លួនឯងដូចជា ខ្វះទំនាក់ទំនងជាមួយមិត្ដរួមការងារនិងមេកោយ ឬមិនចុះសម្រុងជាមួយអ្នកដទៃ រឹងរូសពិបាកនិយាយគ្នា។ល។ ទាំងនេះសុទ្ធតែអាចបំផ្លាញផលប្រយោជន៍ក្រុមហ៊ុន និងក្រុមការងារទាំងមូល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់