Connect with us

អាជីព

ហេតុផលដែលក្រុមហ៊ុនធំៗ និយម​ផ្តល់អាហារដល់បុគ្គលិក

បានផុស

នៅ



អ្នកស្រាវជ្រាវផ្នែក​ចិត្តសាស្ត្រធនធានមនុស្សជាច្រើន​ទទួលស្គាល់ នឹង​មើលឃើញពីការជម្រុញផលិតភាពរបស់និយោជិកដោយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបរិភោគជាមួយគ្នាឬផ្តល់អាហារ​នៅនឹងកន្លែង។
និយោជិកដែលចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នា មានទំនោរទៅរកផលិតភាពនិងសីលធម៌ខ្ពស់ ហើយក្រុមហ៊ុនជាច្រើនអនុវត្តការ​ផ្តល់អាហារនិងអាហារសម្រន់ដោយឥតគិតថ្លៃជាទៀងទាត់មកទល់ឥឡូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលិក​ឆ្នើម ដែលបាន​បរិភោគអាហារជាមួយគ្នា មានការងារជាក្រុមល្អប្រសើរជាងអ្នកមានលំដាប់អាហារ​ខាងក្រៅរៀងៗខ្លួន។ អ្នកនិពន្ធនៃការសិក្សាអំពីវប្បធម៌នៅការិយាល័យ លោក ស៊ីមីឡា យ៉ាមេតាកូ ជឿជាក់ថា ស្ថាបនិកទាំងអស់ដែលកំពុងស្វែងវិធីធ្វើឱ្យប្រសើរឡើងនូវសង្វាក់រលូននៃក្រុមការងារយល់ស្របអំពីរឿងបាយនៅការិយាល័យ។

លោក Kevin Kniffin ជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះដែរដែលជាជំនួយការសាស្រ្តាចារ្យនៅសាលា Charles H. Dyson នៃសាលាសេដ្ឋកិច្ចនិងការគ្រប់គ្រងបាននិយាយថា ការញ៉ាំអាហារជាមួយគ្នាគឺជាការងារជិតស្និទ្ធជាងការមើលសៀវភៅគ្រប់គ្រងចិត្តសាស្ត្រហើយភាពស្និទ្ធស្នាលបានរីករាលដាលដល់លទ្ធផលការងារជាវិជ្ជមាន​។

លោក Kniffin បាននិយាយទៀតថា“ តាមទស្សនៈវិស័យវិវត្តិន៍ ការបរិភោគជាមួយគ្នាមានប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ដែលជាប្រភេទកាវក្នុងសង្គមគួរ​បន្តនៅកន្លែងធ្វើការសព្វថ្ងៃដែលសែនសម្ពាធ ” ។

ផ្អែកលើលទ្ធផលអ្នកស្រាវជ្រាវជឿជាក់ថា និយោជកគួរពិនិត្យមើលការវិនិយោគនៅក្នុងហាងកាហ្វេនិងអាហារដ្ឋានណា​ដែលបុគ្គលិកមាន​តម្រូវការ និងតម្លៃសមរម្យ។

ទោះបីជាការចំណាយដើម្បីផ្គត់ផ្គង់ការបរិភោគនៅនឹងកន្លែង ជាការចំណាយផ្ទាល់និងច្រើន ក៏ដោយក៏ការស្រាវជ្រាវបង្ហាញពីឱកាសបង្កើនប្រសិទ្ធិភាពនៃអត្ថប្រយោជន៍របស់ស្ថាប័ន។

អ្នកនិពន្ធនៃការសិក្សានេះបានសរសេរទៀតថា“ ផ្នែកនៃការស៊ើបអង្កេតនេះមានសក្តានុពលជាយន្តការដើម្បីបង្កើនការអនុវត្តការងារជាក្រុមនៅក្នុងអង្គភាពនានា ដោយប្រើប្រាស់តំរូវការធម្មជាតិក្នុងការបរិភោគជាមេតូដ បើប្រៀបធៀបទៅនឹងសកម្មភាពតិចច្រើន ឯទៀត រួមមាន​ដំណើរកម្សាន្តជុំគ្នា” ។ល៕

ប្រែសម្រួល៖ សុភា

ប្រភព៖ Forbes

ចុចអាន៖ មេដឹកនាំល្អចេះបង្កើតវប្បធម៌​ទទួលស្គាល់​គ្នា​នៅកន្លែងធ្វើការ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម