អាជីព
សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ
មនុស្សត្រូវការការផ្លាស់ប្តូរកន្លែងធ្វើការ ដោយហេតុផលផ្សេងៗគ្នាជាច្រើន រាប់ចាប់ពីភាពធុញទ្រាន់ ការផ្លាស់ប្តូរចំណាប់អារម្មណ៍ និងអ្វីៗជាច្រើនទៀត។
ខណៈពេល អ្នកកំពុងចង់ផ្លាស់ប្ដូរការងារ សូមសាកសួរខ្លួនឯងនូវសំណួរ ១០ នេះសិន ៖
១ តើការងាររបស់អ្នកគាំទ្ររបៀបរស់នៅទេ?
![](https://www.kampucheathmey.com/wp-content/uploads/2021/11/ae4c98b5-59f0-43bf-bdd3-54875f9e33b0-stocksy_txpe21b7b22ahr200_small_2587983.jpg)
ការមានការងារដែលគាំទ្ររបៀបរស់នៅរបស់អ្នក កាន់តែមានសារៈសំខាន់ក្នុងជីវិត។ មនុស្សជាច្រើនបានរាយការណ៍ថាមានការងារដែលគាំទ្ររបៀបរស់នៅរបស់ពួកគេ ផ្ដល់នូវការពេញចិត្តខ្ពស់ជាងមុខតំណែងដែលអាចទាក់ទង នឹងផលប្រយោជន៍របស់ពួកគេ។
២ តើអ្នកត្រូវការការផ្លាស់ប្តូររបៀបរស់នៅទេ?
របៀបរស់នៅ តែងផ្លាស់ប្ដូរតាមពេលវេលា ហើយអ្វីដែលយើងទទួលបានកាលពីប៉ុន្មានឆ្នាំមុន ប្រហែលជាមិនមែនជាអ្វីដែលយើងត្រូវការនៅពេលនេះទេ។ កាលពីប៉ុន្មានឆ្នាំមុន យើងអាចធ្វើការដំបូងក្រោយរៀនចប់មហាវិទ្យាល័យ ប៉ុន្តែឥឡូវនេះយើងមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីឡើងលើជណ្ដើរជាអ្នកគ្រប់គ្រង។ បន្ទាប់ពីធ្វើការពីរបីឆ្នាំ អ្នកអាចស្វែងរកបទពិសោធន៍ថ្មីដែលរួមមានការធ្វើដំណើរ ឬការស្វែងរកចំណាប់អារម្មណ៍ផ្សេងៗ។ ទាំងនេះ និងច្រើនទៀត គឺជាសញ្ញាបង្ហាញថា អ្នកត្រូវការការងារដែលគាំទ្រការផ្លាស់ប្ដូររបៀបរស់នៅ។
៣ តើអាកប្បកិរិយារបស់អ្នកចំពោះមុខតំណែងបច្ចុប្បន្នគឺជាអ្វី?
ពេលភ្ញាក់ពីដំណេកពេលព្រឹក តើអ្នករំភើប ឬខូចចិត្ត ធុញថប់ ខណៈពេលទៅទៅធ្វើការ? មិនថាអ្នកចូលចិត្តការងាររបស់អ្នកឬអត់ទេ ប៉ុន្តែប្រសិនបើវាក្លាយជាអារម្មណ៍ជាប់លាប់ នៃការខ្វះការលើកទឹកចិត្ត វាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកាន់តែខ្លាំង និងបង្ហាញពីពេលវេលាសម្រាប់ការផ្លាស់ប្ដូរ។
៤ តើអ្វីទៅជាការខកចិត្ត ឬធ្វើការងារមិនមានអ្នកណាទ្រាំទ្រ?
ប្រសិនបើយើងកំពុងជួបបញ្ហាជម្លោះ ឬចំណុចមិនសប្បាយចិត្តនៅកន្លែងធ្វើការ នោះគឺជាហេតុផលត្រឹមត្រូវ ក្នុងការមានអារម្មណ៍ថា ចង់ចាកចេញពីការងារសព្វថ្ងៃនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Questions-To-Ask-Yourself-If-You-Are-Thinking-Of-Leaving-Your-Current-Job.png)
៥ តើអ្នកបានព្យាយាមជួសជុលចំណុចនៃការខកចិត្តដែរទេ?
ក្នុងនាមជានិយោជិត វាអាចពិបាកក្នុងការដឹងពីទីកន្លែងខ្លួនឯង បើកន្លែងធ្វើការមិនមានខ្សែសង្វាក់ ឬការគាំទ្រពីមនុស្សជុំវិញ យើងក៏ពិបាកនឹងធ្វើការរួមគ្នា។ យើងមានសិទ្ធិក្នុងការនិយាយគំនិតខ្លួន ជាពិសេសជាមួយអ្នកគ្រប់គ្រង អំពីបញ្ហាដែលអ្នកកំពុងជួបប្រទះនៅក្នុងមុខតំណែងបច្ចុប្បន្ន។ ប្រសិនបើឈានដល់ចំណុចដែលមិនអាចដោះស្រាយបានទេ នោះដល់ពេលដែលត្រូវពិចារណាធ្វើការផ្លាស់ប្ដូរវិជ្ជាជីវៈ។
៦ តើអ្នកមានអារម្មណ៍ស្រួលនៅកន្លែងធ្វើការទេ?
ការងារក្នុងក្រុមតែងតែមានអារម្មណ៍ថា មានផាសុកភាព ក្នុងការធ្វើការជាមួយគ្នា។ ប្រសិនបើយើងរកឃើញ ថាខ្លួនឯងអសុវត្ថិភាព ជាមួយមិត្តរួមការងារ ឬដោយសារហេតុផលផ្សេងទៀត សូមធ្វើការសម្រេចចិត្ត ដើម្បីសុខភាព និងសុវត្ថិភាពរបស់អ្នកដោយស្វែងរកឱកាសផ្សេងវិញ។
៧ តើអ្នកបានពង្រីកមុខតំណែងខ្លួនឬបានរីកចម្រើនអ្វីខ្លះ?
វាអាចទៅរួច ដែលអ្នកខ្លះធ្វើការយូរឆ្នាំដែរហើយ តែនៅតែបានប្រាក់ខែតិច ឬមុខតំណែងទាបជាងអ្នកមកក្រោយ និងមិនរីកចម្រើនទាល់តែសោះ ។ ការផ្លាស់ប្ដូរការចង់បាន និងបញ្ហាប្រឈមគឺជារឿងធម្មតា នៅក្នុងការកំណត់វិជ្ជាជីវៈ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Why-Employees-Quit-their-Jobs.jpg)
៨ តើអ្នកធ្វើការនៅក្នុងចំណង់ចំណូលចិត្តទេ?
រៀនចប់ពីមហាវិទ្យាល័យ អ្នកត្រូវតែទទួលបានការងារដំបូង មិនមែនការងារក្នុងក្តីស្រមៃទេ ប៉ុន្តែវាបានផ្តល់ឲ្យយើងនូវបទពិសោធន៍ដែលយើងត្រូវការ ដើម្បីផ្លាស់ទីឡើង និងខិតទៅជិតអាជីពដ៏ល្អរបស់យើង។
៩ តើអ្នកមានមធ្យោបាយដើម្បីផ្គត់ផ្គង់ខ្លួនឯង និងអ្នកដទៃពេលកំពុងស្វែងរកការងារដែរឬទេ?
សួរខ្លួនឯងសិនថា ការងារបច្ចុប្បន្ន្ននេះផ្ដល់ហិរញ្ញវត្ថុអ្វីខ្លះដល់យើងក្រៅពីចំណេះដឹង។ ការងារនោះបានផ្ដល់ហិរញ្ញវត្ថុដើម្បីជួយមនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារយើងដែរទេ?
បើមិនដូច្នេះទេ អ្នកប្រហែលជាត្រូវធ្វើផែនការហិរញ្ញវត្ថុខ្លះ មុននឹងអាចចាកចេញពីមុខតំណែងបច្ចុប្បន្ន ឬចាប់ផ្តើមស្វែងរកការងារ នៅពេលកំពុងធ្វើការសព្វថ្ងៃនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/shutterstock_1750926056-1.jpg)
១០ តើអ្នកមានគម្រោងស្វែងរកការងារធ្វើ ឬស្វែងរកបទពិសោធន៍ជីវិតផ្សេងទេ?
មិនថាហេតុផលអ្វី សម្រាប់ការចាកចេញពីមុខតំណែងបច្ចុប្បន្ន ចូរធ្វើវាដោយផែនការ និងបំណងឆ្ពោះទៅមុខជានិច្ច។ ប្រសិនបើអ្នក មានបំណងស្វែងរកបទពិសោធន៍ជីវិតផ្សេងទៀត ក្រៅពីការងារបច្ចុប្បន្ននេះ ចូរផ្លាស់ប្ដូរអាជីពថ្មីចុះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត
ចុចអាន៖គន្លឹះ ៥ សម្ភាសន៍ការងារ ឆាប់ទទួលបានជោគជ័យលឿន ក្នុងអាជីពដែលប៉ង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត