អាជីព
អាជីវករ ពិ សែន ចាប់របរលក់ត្រីដុត រកចំណូលបានមិនក្រោម ១៥ ម៉ឺនរៀលក្នុងមួយថ្ងៃ
បុរសអាជីវករ ពិ សែន មានសមត្ថភាពកែច្នៃធ្វើម្ហូបដុតត្រីលក់ប្រចាំថ្ងៃ អាចរកចំណូលបានមិនក្រោម ១៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក ពិ សែន ប្រាប់ថា លោកបានចំណាយទុនមិនដល់ ៥០០ ដុល្លារ ដើម្បីបង្កើតរបរតូចមួយនេះ។

បុរសវ័យ ៣៨ ឆ្នាំ ជាអាជីវករលក់ម្ហូបត្រីដុតនៅផ្សារច្បារអំពៅរូបនេះ បានប្រាប់ថា ការចាប់យកអាជីពមួយនេះ អាចរកចំណូលចិញ្ចឹមប្រពន្ធកូនរបស់លោកបានយ៉ាងងាយស្រួល។
មុខម្ហូបដែលលោកធ្វើលក់រួមមាន ត្រីដុតអំពិលទុំ ត្រីក្រហម ត្រីរ៉ស់ ដែលមានទីតាំងជាប់ផ្លូវ៣៦៩ខាងជើងសាលាសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ពិ សែន រៀបរាប់ថា ការចាប់ផ្តើមលក់គឺម៉ោង ១០ ព្រឹកដល់ម៉ោង ៩ យប់ ហើយ ត្រីរ៉ស់ដុតរបស់លោកគឺជាត្រីស្រស់ៗហើយរស់ទៀតផង។
ត្រីដែលលោកទិញយកមកលក់គឺក្នុងមួយគីឡូក្រាមថ្លៃ ៨៥០០រៀលហើយក្នុងមួយថ្ងៃលក់អស់ជាង១០០ក្បាលស្មើនិងជាង១០០គីឡូក្រាមដែលក្នុង១ក្បាលចាប់ពី៨ខាំឡើងទៅ។អាជីវកររូបនេះ បានបញ្ជាក់ថាកាលពីមុនមានជំងឺកូវីដ១៩ផ្ទុះឡើងនោះប្អូនប្រុសលក់ត្រីដុតនេះមិនតិចជាង៥០០ក្បាលក្នុងមួយថ្ងៃនោះ។

ចំណែកប្រាក់ចំណេញជិត ១០០ដុល្លារ ឯណោះក្នុងមួយ។ ហើយចាប់តាំងពីបើកប្រទេសមកនេះប្អូនប្រុសលក់បានប្រមាណជិត១០០គីឡូក្រាមហើយអាចរកបានប្រាក់ចំណេញបាន ១៥.០០០០រៀលក្នុងមួយថ្ងៃផងដែរ៕

អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?