Connect with us

ព័ត៌មានជាតិ

ធ្លាក់​ខ្យល់​ពីជើង​ ត្រីបឹង​ចុះច្រើនជាង​ត្រីស្រែ ឯ​ត្រី​ទន្លេ​សឹង​រក​មក​បង់​សម្ល​មិន​បាន​

បានផុស

នៅ

អាជីវករលក់ត្រីផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងនៅ​ ព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ នេះថា នារដូវធ្លាក់​ខ្យល់ពីជើង ដែលជាទំនៀមទម្លាប់ គឺត្រីធម្មជាតិតាមបឹងបួរ និងស្រែចុះច្រើន ខណៈនៅ តាមផ្សារ​សឹងតែរកត្រីលក់មិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ត្រី បាននិយាយថា ចាប់តាំងពីខ្យល់ធ្លាក់ពីជើងប៉ុន្មានថ្ងៃនេះគឺមិនសូវ​មានត្រីធម្មជាតិ​បានយកមកលក់នោះទេដែលភាគច្រើនជាត្រីចិញ្ចឹម ហើយបើមានវិញគឺជាត្រីបឹងទៅវិញ។

អាជីវករ ឆឿន សាន់ ដែលជាអាជីវករលក់ត្រីនៅ ផ្សារ​បន្លែច្បារអំពៅ​ នៅ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានបញ្ជាក់ថា ត្រីដែលពួកគាត់យកមក​លក់​នៅ ផ្សារក្នុងរដូវធ្លាក់ខ្យល់ពីជើងនេះជាត្រីបឹងស្រុកស្អាងខេត្តកណ្តាល។

ចំណែកត្រីស្រែ និងត្រីទន្លេវិញគឺសឹងតែរកមកធ្វើសម្លមិនបាន ហើយត្រីដែលដាក់លក់​នៅលើទីផ្សារ​ជាត្រីចិញ្ចឹមក្នុងស្រុក។

ប្រធានគណៈកម្មការផ្សារបន្លែ លោក សាន់ ប៊ុណ្ណា ប្រាប់ថា ​ក្នុងរដូវធ្លាក់ខ្យល់ពីជើងប៉ុន្មាន​ថ្ងៃនេះគឺត្រីធម្មជាតិមិនសូវមានទេហើយសឹងថាគ្មាន។ ប៉ុន្តែក្នុងនោះក៏មានត្រីចិញ្ចឹមដែលមានតម្លៃធូថ្លៃដែលបងប្អូនប្រជាពលរដ្ឋបានទិញយកទៅ ធ្វើម្ហូបជាប្រចាំថ្ងៃទៅហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម