អាជីព
៤ ចំណុចពិសេស បង្វឹកខ្លួនឯងឱ្យក្លាយជាអ្នកដឹកនាំល្អ
ក្លាយជាមេដឹកនាំឆ្នើមម្នាក់ ពិតជាមិនងាយស្រួលឡើយ គឺត្រូវហ្វឹកហាត់ លត់ដំទាំងផ្លូវចិត្ត និងជំនាញជាច្រើន ពិសេសជំនាញទន់ដែលទាមទារ ភាពអត់ធន់ ឆន្ទៈផ្លាស់ប្តូរ និងចរិតមិនរវើរវាយឆ្ងាយពីការពិត។ យ៉ាងណាមិញ ការបង្វឹកខ្លួនឲ្យក្លាយជាថ្នាក់ដឹកនាំតូចធំប្រកបដោយជោគជ័យត្រូវការមានលក្ខណៈសម្បតិ្តសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ហ៊ានចាត់ទុកខ្លួនឯងជាមេដឹកនាំ
ដើម្បីឲ្យអ្នកដទៃមើលឃើញអ្នកក្នុងនាមជាមេដឹកនាំ ដំបូងអ្នកត្រូវមើលឃើញខ្លួនឯងជាមុនសិន។ សូមស្រមៃគិតពីខ្លួនឯងក្នុងនាមជាមេដឹកនាំម្នាក់ដែលអាចផ្លាស់ប្តូរពិភពលោកបាន ហើយពិចារណា ថាតើអ្នកនឹងបង្ហាញខ្លួនយ៉ាងដូចម្តេចឲ្យខុសពីអ្នកដទៃ ប្រសិនបើក្លាយជាអ្នកដឹកនាំចាប់ពីពេលនេះទៅ។
២. បង្កើតភាពក្លាហាន

ធ្វើកុំរង់ចាំការអនុញ្ញាតពីនរណា ត្រូវធ្វើជាមេដឹកនាំដែលអ្នកចង់ឃើញ ត្រូវចាប់ផ្ដើមពីខ្លួនឯងហើយអត់ធ្មត់ នោះប្រាកដជាសម្រេចមិនខាន។ បង្កើតមហិច្ឆិតាសម្រាប់អនាគតដើម្បីឲ្យខ្លួនមានអារម្មណ៍ថា ជីវិតមានអត្ថន័យនិងមានឥទ្ធិពលចំពោះភាពខ្លាំងនោះ បន្ទាប់មកបោះជំហានឆ្ពោះទៅរកវាដោយចាប់ផ្តើមពីជំហានដំបូងតូចៗ។
៣. ហ៊ានប្រឈមនឹងហានិភ័យ
កុំផ្តេកផ្តួល តែត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលអាចធ្វើបាន ទើបអាចជួយបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវហ៊ានប្រថុយប្រថាន និងទទួលយកហានិភ័យទាំងនោះ កុំរួញរា។ ធ្វើបែបនេះដើម្បីអាចអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែរឹងមាំ និងការរីកចម្រើននៃអាជីព។
៤. បង្ហាញភាពខុសពីគេរបស់អ្នក

មេដឹកនាំមានប្រសិទ្ធភាព រមែងមានគុណសម្បត្តិពិសេសម៉្យាងដែលបុគ្គលធម្មតាពុំមាន។ ភាពពិសេសនោះអាចជាការចម្រុះនៃបុគ្គលិកលក្ខណៈ ទស្សនៈ ភាពតស៊ូខ្លាំង គុណធម៌ខ្ពស់ និងជំនាញទំនាក់ទំនងជាដើម។ មនុស្សម្នាក់មិនអាចចេះគ្រប់សព្វបាន ប៉ុន្តែការពិតនៃលក្ខណៈមេដឹកនាំត្រូវចេះពហុជំនាញ និងជួនកាលអ្នកមានគំនិតពិសេសអ្វីមួយដែលអ្នកដទៃគ្មាន។ ដូច្នេះ សូមយកវាចេញមក ហើយបញ្ជូនវាធ្វើជាគំរូដ៏ក្លាហានដើម្បីក្លាយជាមេដឹកនាំឆ្នើមម្នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ