Connect with us

អាជីព

៩ ជំនាញនេះ ស្ថាប័នណាក៏ចង់បាន ខណៈយើងបានរៀននៅមហាវិទ្យាល័យរួចហើយ

បានផុស

នៅ

ខាងក្រោមនេះ ជាជំនាញទាំង ៩ ដែលនិស្សិតគ្រប់គ្នាបានរៀនរួចរាល់ និងអាចយកវាទៅប្រើប្រាស់នៅខាងក្រៅ។ ជាពិសេស និយោជកណាក៏ចង់បានដែរ ប្រសិនបើអ្នកមានវា។

១ ការគ្រប់គ្រងពេលវេលា កាលវិភាគមហាវិទ្យាល័យ​ អាចថារញ៉េរញ៉ៃ មានទាំងការរៀនពេលព្រឹក និងល្ងាច អាស្រ័យ​តាមថ្នាក់រៀន​នីមួយៗ។ ដូច្នេះ​សិស្សម្នាក់ៗ​ ចៀសមិនផុតនឹងការរៀនបំប៉នក្រៅ​ម៉ោង​​នោះ​ទេ។ ប្រសិនបើកាល​នៅ​រៀនអ្នកជាមនុស្សខ្លាំង ​ខាងគ្រប់គ្រង់ពេលវេលា នោះ​អ្នកនឹងឈ្នះ។ ការគ្រប់គ្រង​ពេល​វេលា ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ពេលវេលា​ផ្ទាល់ខ្លួន​ សម្រាប់​គោលដៅ និង​គម្រោង​រយៈ​ពេល​ខ្លី និង​វែង ការ​រៀបចំ​ផែនការ​ជាមុន កំណត់​អាទិភាព​ការងារ ការប្រើប្រាស់​ប្រតិទិន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចៀសវាង​ការ​ពន្យារពេល​ណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ការរៀបចំឯកសារផ្សេងៗ មនុស្ស​ដែល​ពូកែ​ក្នុង​ស្ថាប័ន ជួនកាល​មិន​ដឹង​ថា ​វាគឺ​ជា​ជំនាញ​មួយគាប់ប្រសើរ ​រហូត​ដល់​ពួកគេ​ជួបផ្ទាល់។ មានជំនាញរៀបចំជាច្រើនប្រភេទ ប៉ុន្តែយើងនឹងផ្តោតលើអង្គការឌីជីថល ដែល​និយាយអំពីការបង្កើតដំណើរការ និងប្រព័ន្ធសម្រាប់រក្សាទុកឯកសារកុំព្យូទ័រ និងការងារ​អនឡាញ ​ដែល​ងាយស្រួល​ស្វែងរក និងអាចចូល​ប្រើប្រាស់​បាន។ ក្នុងនាម​ជា​និស្សិត​មហាវិទ្យាល័យ អ្នក​បាន​អភិវឌ្ឍ​ជំនាញ​អង្គភាព​ឌីជីថល​ នៅ​ពេល​អ្នក​វាយ​ឯកសារ គម្រោង​ក្រុម និង​សំណុំ​បញ្ហា​ជា​ច្រើន ​ដែល​អ្នក​ទំនង​ជា​បាន​ធ្វើ​នៅ​លើ​កុំព្យូទ័ររួចហើយ។​

៣ ការបង្ហាញ និងការនិយាយជាសាធារណៈ នៅ​មហាវិទ្យាល័យ ​ចៀស​មិន​ផុត​នឹង​ការ​និយាយ​សាធារណៈ​ឡើយ។ ដែលទាំងនេះ នឹងទទួលបាននូវ​បទពិសោធន៍​ខ្លះៗ​ និងស្វែងរក​ចំណុច​សំខាន់ៗ ដែលត្រូវនិយាយ ស្វែងរកវិធី​ល្អ​បំផុត​ដើម្បី​បញ្ចេញ​គំនិត​ឲ្យ​ខ្លាំង នៅ​ចំពោះ​មុខ​មនុស្ស​មួយ​ក្រុម។ ការ​និយាយ​ក្នុង​ថ្នាក់​ ក៏​មិន​ខុស​ពី​ការ​និយាយ​ក្នុង​អង្គប្រជុំ​ដែរ។ ជំនាញ​ទំនាក់ទំនង ​ពាក្យ​សំដី​រឹងមាំ តែងតែ​ត្រូវ​បាន​និយោជក​ស្វែងរក​យ៉ាងខ្លាំង។

ការសរសេរ ជាការពិត ថ្នាក់​ជា​ច្រើន នឹងតម្រូវ​ឲ្យសិស្ស​សរសេរ​អត្ថបទ ហើយ​សាលា​មួយ​ចំនួនក៏​មាន​តម្រូវការ​សរសេរ​ឆ្នាំ​ចាស់​ ដូចជា​គម្រោង​និក្ខេបបទ ឬ​គម្រោង capstone ជាដើម។ កាតព្វកិច្ច​ទាំង​នេះ លើស​ពី​ការ​ផ្ញើ​អ៊ីមែល​ជា​ប្រចាំ ​ និង​ក្រុម​ក្រៅ​កម្មវិធីសិក្សា មាន​ន័យ​ថា​ អ្នក​មាន​បទពិសោធន៍​សរសេរ​ច្រើន​គួរសម ។ ការសរសេរបានល្អមានន័យថា អ្នកអាចប្រាស្រ័យទាក់ទងគ្នា​បានយ៉ាងច្បាស់ ​តាមរយៈ​ពាក្យ​សំណេរ ដែល​ជា​ជំនាញដ៏មាន​សារៈប្រយោជន៍ ​ក្នុងការមាន មិនថាអ្នក​កំពុងធ្វើការងារអ្វីនោះ​ទេ។ គ្មាននរណាម្នាក់ ចង់អានសំណេរដូច​ប្រលោមលោក​ឡើយ បើអ្នកសរសេរខ្លីខ្លឹម នោះមិត្តរួមការងារនឹង​ពេញចិត្ត។

៥ ការងារជាក្រុម មិនថានៅសាលា ឬក្រុមហ៊ុន គ្រប់គ្នាត្រូវមានការងារជាក្រុម ដើម្បីបង្ហាញពីការសាមគ្គីគ្នាក្នុងកន្លែងតែមួយ។ បើអ្នកមានការសហការគ្នា​តាំងពីនៅរៀន សូម្បីចេញទៅ​ធ្វើការកន្លែងណា ក៏គេចង់បានមកជាមិត្តក្នុងក្រុមរបស់គេដែរ។ ការងារក្រុម គឺជាប្រភេទក្រុម​ដែល​សហការគ្នា​ ដើម្បី​សម្រេច​បាននូវអ្វីដែលប្រសើរជាងមុន និងលឿនជាងមុន។វា​ទាមទារ​ជំនាញ​ទំនាក់ទំនង​ខ្លាំង និងសមត្ថភាពក្នុងការទទួលយកមតិ​កែលម្អ។ អ្នកត្រូវតែ​អាចដោះស្រាយជម្លោះ ដោយមិត្តភាព និងផ្តោតលើកិច្ចការដែលត្រូវការ។

៦ ការគ្រប់គ្រងគម្រោង ប្រសិនបើនៅរៀន មានការគ្រប់គ្រង់​ច្បាស់លាស់​ មិន​ស្រពិចស្រពិល ​អ្នក​បាន​ជោគជ័យ​លើអាជីពនេះ​មួយកម្រិតទៀតហើយ។ ដូចគ្នានឹងការងារជាក្រុមដែរ និយោជកចង់បានជំនាញនេះពីបុគ្គលិករបស់ពួកគេ ពីព្រោះការដឹងពីរបៀបធ្វើការងារ បំពេញតាមកាលកំណត់ និងផ្តល់ការងារត្រឹមត្រូវដល់មនុស្សត្រឹមត្រូវ នឹងជួយមិត្តរួមការងារទាំងអស់ ឲ្យ​ធ្វើកិច្ចការកាន់តែមានប្រសិទ្ធភាព។

៧ ការស្រាវជ្រាវ និងការ​ត្រិះរិះពិចារណា ការ​ស្រាវជ្រាវ​និង​ការ​ត្រិះរិះ​ពិចារណា​ ដើរ​ទន្ទឹម​គ្នា​។ ជំនាញទាំងនេះ រួមគ្នាអនុញ្ញាត​ឲ្យ​អ្នកប្រមូល​ទិន្នន័យ វាយតម្លៃ​ប្រភពព័ត៌មាន វិភាគ​ការ​ពិត និង​បង្កើត​ការ​វិនិច្ឆ័យ។ និយោជិក​ដែល​មាន​ជំនាញ​ស្រាវជ្រាវ និងការគិតប្រកបដោយការរិះគន់​ អាចទុកចិត្ត​បាន ​ក្នុង​ការ​ធ្វើការសម្រេចចិត្ត​លើ​ភស្តុតាង និង​ទិន្នន័យ។ អ្នកគ្រប់គ្រង​ការ​ជួលដឹង​ថា ​បេក្ខជន​ដែល​មាន​ជំនាញ​ទាំងនេះ ​ប្រហែល​ជា​ត្រូវការ​ការត្រួតពិនិត្យតិចតួច ក្នុងរយៈពេលវែង ដែល​ធ្វើ​ឲ្យ​ពួកគេទទួល​បានការងារគួរ​ឲ្យ​ទាក់ទាញ។

៨ អក្ខរកម្មបច្ចេកទេស នៅចំណុចណាមួយ ក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ អ្នកនឹងជួបប្រទះ បច្ចេកវិទ្យាថ្មីមួយចំនួន ដែលត្រូវគិតពីរបៀបប្រើប្រាស់ឲ្យបានរហ័ស។ ម្យ៉ាងវិញទៀត អ្នកមានចំណេះដឹងផ្នែកបច្ចេកទេស ឬសមត្ថភាពក្នុងការរៀនជំនាញកុំព្យូទ័រ និងកម្មវិធីថ្មីៗ បានយ៉ាងងាយស្រួល។ គ្រប់វិស័យ ក្រុមហ៊ុន និងតួនាទីនីមួយៗមាន idiosyncrasies របស់វា រួមទាំងកម្មវិធី ឬវេទិកាជាក់លាក់ដែលអ្នកនឹងត្រូវធ្វើការងាររបស់អ្នក ប៉ុន្តែមិនបានជួបប្រទះពីមុនមក។ ការចេះអក្សរតាមបច្ចេកទេស នឹងមានន័យថា អ្នកនឹងឆ្លងកាត់ការបណ្តុះបណ្តាល ហើយចាប់ផ្តើមចូលរួមចំណែកក្នុងក្រុមឆាប់ៗ ដែលជាអ្វីដែលអ្នកគ្រប់គ្រងជួលចង់បាន។

នៅក្នុងការសម្ភាសន៍ ជាធម្មតាអ្នកនឹងទទួលបាននូវសំណួរមួយចំនួន ដែលចាប់ផ្តើមដោយ “ប្រាប់ខ្ញុំអំពីពេលវេលាមួយ , រកមើលឱកាសដើម្បីបញ្ចូលពេលវេលា ដែលអ្នកបានរៀនយ៉ាងឆាប់រហ័ស នូវបច្ចេកវិទ្យាថ្មីគ្រប់គ្រាន់ ដើម្បីប្រើវា សម្រាប់កិច្ចការរបស់អ្នក។ ហើយជាការពិតណាស់ កុំភ្លេចបញ្ចូលជំនាញទាំងនេះ នៅក្នុងផ្នែកជំនាញ នៃប្រវត្តិរូបសង្ខេប។

៩ ក្រមសីលធម៌ការងារ ក្រមសីលធម៌ការងារ គឺជាជំនាញ​មួយ​ប្រភេទ នៃជំនាញទន់ ការមានក្រមសីលធម៌ការងាររឹងមាំ មានន័យថាអ្នកមានកម្លាំងចិត្ត គំនិតផ្តួចផ្តើម និងការលះបង់។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលនិយោជកចង់ឃើញ បុគ្គលិកមាន។

ដូចជំនាញទន់ភាគច្រើនដែរ ក្រមសីលធម៌ការងារ ច្រើនតែបង្កប់ន័យល្អបំផុត ជាជាងដាក់ឈ្មោះក្នុងប្រវត្តិរូបសង្ខេប ឬលិខិតគម្របរបស់អ្នក។ ប្រធានបទអាចកើតឡើងនៅក្នុងការសម្ភាសន៍ ដូច្នេះអ្នកគួរតែរក្សាគំរូនៃក្រមសីលធម៌ការងាររបស់អ្នកនៅក្នុងចិត្ត។

មិនថាអ្នកទៅសាលាណា ឬរៀនថ្នាក់ណាក៏ដោយ ការពិតដែលអ្នកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យមានន័យថា អ្នកមានជំនាញជាក់លាក់ ដែលនឹងធ្វើ​ឲ្យ​ខ្លួនឯងក្លាយជាបុគ្គលិក​ដ៏​អស្ចារ្យ។ ដូច្នេះកុំភ័យស្លន់ស្លោ — ជាមួយនឹងការរៀបចំឲ្យបានត្រឹមត្រូវ អ្នកអាចបង្ហាញនិយោជកថា អ្នកមានអ្វីគ្រប់យ៉ាងដែលពួកគេកំពុងស្វែងរក នៅក្នុងការជួលកម្រិតដំបូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២

ចុចអាន៖ជំនាញទីផ្សារ ៨ នេះ មានឱកាសបានប្រាក់ខែខ្ពស់ ក្នុងពេលបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១០ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម