អាជីព
ភាសាកាយវិការ ៦ សំខាន់ខ្លាំង បេក្ខជនគួរបង្ហាញ ពេលសម្ភាសន៍ការងារ
ដោយសារតែភាសាកាយវិការ អាចប្រាស្រ័យទាក់ទងគ្នាបានច្រើន ហើយអ្នកសម្ភាសន៍ ប្រាកដជាយកចិត្តទុកដាក់ នឹងយើងមិនខានទេ។ ដូច្នេះ ក្នុងនាមជាអ្នកត្រៀមមកសម្ភាសន៍ ស្វែងរកការងារ យើងក៏ត្រូវត្រៀមខ្លួន ដើម្បីផ្តល់សញ្ញាវិជ្ជមាន មិនមែនជាពាក្យសំដី ដូចឆ្លើយសំណួរសម្ភាសន៍ឡើយ។
១ បង្កើតចំណាប់អារម្មណ៍ដំបូងដ៏រឹងមាំ
នៅពេលយើងចូលទៅក្នុងអាគារសម្ភាសន៍ យើងក៏ត្រូវមានភាពអោនលំទោន ដូចអ្នកសម្ភាសន៍យើងដែរ។ ពួកគេអាចជាសន្តិសុខ អ្នកចាត់ការទូទៅ ឬបុគ្គលិកដែលដើរជួបតាមផ្លូវជាដើម។ នេះជាការសំដែងក្ដីគោរព និងបង្ហាញទំនុកចិត្តនៃភាពរឹងប៉ឹងពេញលេញ (មិនមែនត្រឹមតែពេលដែលអ្នក កំពុងអង្គុយសម្ភាសន៍ផ្ទាល់នោះទេ។
ខណៈដើរចូលដល់បន្ទប់សម្ភាសន៍ហើយ ត្រូវប្រើភាសាកាយវិការ ដោយអង្គុយឲ្យត្រង់ ក្នុងទីតាំងស្រួលខ្លួន ពេលអ្នករង់ចាំ។ នៅពេលអ្នកជួបអ្នកសម្ភាសន៍ សូមក្រោកឈរឡើង ហើយណែនាំខ្លួនឯងដោយស្នាមញញឹមដ៏កក់ក្ដៅ និងពិតប្រាកដ ឬជម្រាបសួរគួរសម។
២ គិតពីរដងមុនពេលទិញរបស់ថ្មី
ភាពមិនស្រួល គឺជាបញ្ហាមួយទៀតដែលអាចរំខានខ្លាំង ទាំងយើងខ្លួនឯង រួមទាំងអ្នកសម្ភាសន៍។ ការទិញស្បែកជើងថ្មី ឬខ្សែក្រវាត់ ដើម្បីយកមកផ្គូផ្គងអាវធំ វាដូចជាជាគំនិតដ៏ល្អមួយ ប៉ុន្តែប្រសិនបើមើលទៅមិនទំនង ក៏ធ្វើឲ្យសំលៀកបំពាក់ទៅជាគ្មានសណ្ដាប់ធ្នាប់វិញ។ សំលៀកបំពាក់ថ្មី អាចបញ្ជូនសញ្ញាខុស ដែលនាំឲ្យមានភាពមិនស្រួល ជាមួយនឹងការសម្ភាសន៍។ ត្រូវប្រកាដថា យើងជាបេក្ខជនមានការស្លៀកពាក់ប្លែកពីគេ តែមិនមែនជ្រុលហួសពេក រហូតលើសអ្នកផ្សេងទៀត។
៣ បង្កើតទំនាក់ទំនងភ្នែក
អំឡុងពេលសម្ភាសន៍ ត្រូវសម្លឹងភ្នែកអ្នកទល់មុខឲ្យនឹងន។ ការប៉ះភ្នែក គឺជារឿងសំខាន់ ព្រោះវាបង្ហាញពីទំនុកចិត្តយើងលើខ្លួនឯង និងចម្លើយដែលយើងនិយាយទៅកាន់គេ។ ជាពិសេស ត្រូវចៀសវាងការសម្លឹងមើលជុំវិញបន្ទប់ ក្រឡេកមើលនាឡិកាដៃយើង ឬមិនប៉ះភ្នែកទាល់តែសោះ ព្រោះវាធ្វើឲ្យយើង រួមទាំងអ្នកសម្ភាសន៍ មានអារម្មណ៍មិនស្រួលទាំងពីរ។
៤ ត្រូវមានប្រតិកម្ម និងស្ដាប់ដើម្បីយល់
ជារឿងធម្មតាទេ ដែលចង់ប្រាប់អ្នកសម្ភាសន៍អំពីខ្លួនឯង និងសមិទ្ធផល រួមទាំងបទពិសោធន៍ ដែលធ្វើឲ្យអ្នកក្លាយជាបេក្ខជនដ៏ល្អឥតខ្ចោះ។ ប៉ុន្តែកុំភ្លេចស្តាប់ដោយយល់ចិត្ត និងចូលរួមជាមួយនឹងអ្វី ដែលអ្នកសម្ភាសន៍កំពុងនិយាយផងដែរ។ ពួកគេនឹងស្វែងរកការវាយតម្លៃ ជំនាញអន្តរបុគ្គលរបស់យើង រួមជាមួយនឹងបទពិសោធន៍ និងលក្ខណៈសម្បត្តិផ្សេងទៀត ហើយរបៀបដែលអ្នកប្រព្រឹត្តនៅពេលដែលយើងមិននិយាយ គឺជាផ្នែកសំខាន់នៃចំណាប់អារម្មណ៍ ដែលអ្នកនឹងធ្វើ។ គោលដៅគឺរក្សាការប្រុងប្រយ័ត្ន និងឆ្លើយតប បែបភាសារហ័ស។
៥ មានឥរិយាបថត្រង់ខ្លួន
ឥរិយាបថ គឺជាតម្រុយដំបូង និងជះឥទ្ធិពលដល់របៀបដែលយើងត្រូវបានគេឮ ទោះបីជារឿងរ៉ាវរបស់យើងអស្ចារ្យប៉ុណ្ណាក៏ដោយ។ ដូច្នេះត្រូវប្រាកដថា អ្នកបានអង្គុយត្រង់ខ្លួន ហើយសម្លឹងមើលអ្នកសម្ភាសន៍ ដោយស្មារតីប្រុងប្រយ័ត្ន។
៦ យកចិត្តទុកដាក់លើដៃ
ខណៈនេះ អ្នកសម្ភាសន៍កំពុងព្យាយាមស្វែងយល់ថា អ្នកជានរណា ដូច្នេះ ទុកឲ្យបុគ្គលិកលក្ខណៈរបស់យើង បង្ហាញអ្នកសម្ភាសន៍។ ចូរប្រើដៃរបស់អ្នក ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងពិតប្រាកដជាមួយពួកគេ។ កន្លែងដ៏ល្អបំផុតសម្រាប់ដាក់ដៃ គឺនៅលើតុ ឬតុនៅពីមុខអ្នកសម្ភាសន៍ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៩ ជំនាញនេះ ស្ថាប័នណាក៏ចង់បាន ខណៈយើងបានរៀននៅមហាវិទ្យាល័យរួចហើយ
ចុចអាន៖ជំនាញទីផ្សារ ៨ នេះ មានឱកាសបានប្រាក់ខែខ្ពស់ ក្នុងពេលបច្ចុប្បន្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ