សេដ្ឋកិច្ច
កសិករដាំបន្លែនៅស្ទឹងត្រែង ជួបបញ្ហាប្រឈមជំងឺ ខណៈបន្លែកំពុងទទួលផល
កសិករដាំបន្លែ នៅសង្កាត់ព្រះបាទ និងសង្កាត់ស្ទឹងត្រែង កំពុងជួបបញ្ហាប្រឈមដោយសារបន្លែបានទទួលផលហើយបែរជាកើតជំងឺងាប់ដើមជាបន្តបន្ទាប់ បញ្ហានេះក្រុមកសិករ សំណូមពរទៅមន្ត្រីជំនាញកសិកម្មសូមឱ្យចុះមកផ្តល់បទពិសោធន៍ក្នុងការថែរទាំផង។
លោកឡុងសារាត កសិករដាំបន្លែនៅសង្កាត់ព្រះបាទបានបញ្ជាក់ថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ នាំគ្នាដាំបន្លែតាមការណែនាំរបស់អាជ្ញាធរ ដើម្បីកែប្រែជីវភាពរស់នៅ តែដាំបានល្អហើយសង្ឃឹមថា ទទួលបានផលល្អប្រសើរតែពេលនេះបែរជាជួបបញ្ហាមិនដឹងថាកើតមេរោគអ្វី។
លោកបន្តថា ឆ្នាំនេះបន្លែដែលដាំបានធំលូតលាស់ល្អហើយ បែរជាកើតជំងឺស្វិតដើម និងងាប់នៅពេលបន្លែកំពុងទទួលផល ដូចជាដំណាំ.ត្រប់ ម្រះ សណ្តែកគួ ត្រសក់ ត្រឡាច ត្រប់ និងម្ទេសជាដើម។
លោកស្រីផលពៅកសិករដាំសណ្តែកគួនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បានបញ្ជាក់ថា ការដាំបន្លែប៉ុន្មានឆ្នាំចុងក្រោយនេះគឺជួបនៅបញ្ហាច្រើន ដូចជាសត្វល្អិតគ្រប់ប្រភេទមកស៊ីបំផ្លាញ ដង្កូវម៉ូស្លឹក និងមានមេរោគផ្សិតរលួយឬសនេះជាដើម។
លោកស្រីសំណូមពរឱ្យមន្ត្រីជំនាញកសិកម្មចុះមកពីនិត្យជាក់ស្តែង និងជួយបង្ហាញពីវិធីសាស្ត្រប្រើប្រាស់ថ្នាំកសិកម្ម និងការថែទាំ សំណូមពរចង់ឲ្យខាងកសិកម្មជួយបង្ហាត់បង្រៀនបច្ចេកទេសដាំឱ្យបានល្អ។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង បានទទួលយកការស្នើឡើងនេះ ហើយសូមឱ្យបងប្អូនកសិករ កុំបាក់ទឹកចិត្ត ត្រូវបន្តនាំគ្នាបង្កើនការដាំបន្លែជាលក្ខណៈគ្រួសារឱ្យបានច្រើនគ្នា ដើម្បីរួមគ្នាជួយទប់ស្កាត់ជាមួយបន្លែនាំចូល និងលក់បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារផង។
លោកបន្កថា មន្ទីរកសិកម្មនិងបញ្ជូនមន្ត្រីជំនាញ ឱ្យចុះមកដល់សួនបន្លែរបស់កសិករយើងតែម្តងដើម្បីស្រាវជ្រាវ ហើយធ្វើប្រឹក្សាគ្នាស្វែងរកដំណោះស្រាយ ដូចជាការផ្លាស់ប្តូរជី និងការប្រើប្រាស់ថ្នាំសម្លាប់មេរោគក្នុងដី ដែលមានពពួក(បាក់តេរី) បង្កឱ្យដំណាំកើតរោគផ្សិតឬសធ្វើឱ្យងាប់ដើមនេះ។
សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករជាង ៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សាស្ទឹងត្រែង។
តែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទៅនិងតម្រូវការទីផ្សារនៅឡើយទេ ដោយសារបងប្អូនកសិករមួយចំនួនមិនទាន់បានផ្លាស់ប្តូរទំលាប់ដាំដុះបន្លែទៅតាមលក្ខណៈបច្ចេកទេសនៅឡើយទេទើបកើតមានបញ្ហាប្រឈមច្រើនបែបនេះ៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?