អាជីព
សញ្ញា ១០ យ៉ាង ចៅហ្វាយចង់ឲ្យយើងលាឈប់ពីការងារ ដោយមិនចាំបាច់និយាយត្រង់ៗ
គ្មាននរណាម្នាក់ចង់ឲ្យជីវិតអាជីពខ្លួន មានអារម្មណ៍ដូចជារឿងកំប្លែង ម្ដងមកម្ដងទៅ លឹបល គ្មានលំនឹងច្បាស់លាស់នោះទេ។ ការដែលមានទំនាក់ទំនង ដ៏តានតឹង ជាមួយអ្នកគ្រប់គ្រង អាចជាសញ្ញាមួយ ដែលអ្នកគួរតែឈប់ពីការងារភ្លាមៗ។
យ៉ាងណាមិញ យើងក៏ត្រូវចេះសង្គេតមើលខ្លះៗ ប្រសិនបើមេកោយ ស្រាប់តែប្រែប្រួល លែងសូវនិយាយជាមួយយើងដូចពីមុន។
១ មិនទទួលបានកិច្ចការថ្មី ប្លែក ឬពិបាកៗជាងអ្នកដទៃ
ជាការពិតមិនអាចប្រកែកបានឡើយ ប្រសិនបើក្នុងនាមជាបុគ្គលិកនឹងគេឯងដែរ ក្នុងក្រុមហ៊ុន តែមិនអាចទទួលបានការងារល្អៗនឹងគេ ឬម្រោងថ្មីៗណាមួយឡើយ។ នោះក៏ដល់ពេលត្រូវគិតដែរថា ចៅហ្វាយឬមេកោយកំពុងមានមានគម្រោងចង់បញ្ឍប់យើង តែមិននិយាយទល់មុខ។

២ មិនទទួលបានការគាំទ្រសម្រាប់ការរីកចម្រើនអាជីព
ធ្វើការងារជាក្រុម ក្នុងកន្លែងមួយ បើគ្មានការលើកទឹកចិត្ត គ្មានការគាំទ្រទេនោះ ដូចជានៅភពងងឹត គ្មានទិសដៅឡើយ។ដូច្នេះការងារមួយ ត្រូវមានការគាំទ្រពីគ្នា ទើបទទួលបានជោគជ័យ។
៣ ចៅហ្វាយតែងចៀសវាងយើង
បើជួបហេតុការណ៍នេះច្រើនដងដដែលៗ គួរមានវិធានការសម្រាប់ខ្លួនឯង។ សាកគិតមើល ធ្វើការក្នុងក្រុមហ៊ុនតែមួយ តែមេកោយបែជាមិនមើលមុខយើង មិនជជែករាក់ទាក់ដូចមុន ហើយច្រើនតែដើរចៀសពីយើង។ ស្រម៉ៃមើលអារម្មណ៍បែបនេះ កន្លែងធ្លាប់ស្និតស្នាល ប្រែជាដូចអ្នកដទៃ។
៤ កិច្ចការប្រចាំថ្ងៃរបស់អ្នក ត្រូវបានគ្រប់គ្រងដោយអ្នកផ្សេង
ប្រសិនបើកិច្ចការយើង ធ្លាប់ធ្វើ បែរជាមានអ្នកផ្សេងធ្វើ នេះនឹងធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត ឬអាក់អន់ចិត្តលែងមានអារម្មណ៍ធ្វើកិច្ចការងារសំខាន់ៗទៀត។
៥ អ្នកត្រូវបានដកចេញពីការប្រជុំ និងការសន្ទនាធំៗ
សាកស្រម៉ៃមើលសិន បើពេលប្រជុំធំៗ ឬមានការសន្ទនានៃជំនួបធំៗ ស្រាប់តែអត់មានយើង តើគិតយ៉ាងម៉េច។ ប្រសិនបើមានបញ្ហាធំនេះកើតឡើង គួរជួបនិយាយជាមួយចៅហ្វាយនាយសិន ទល់មុខឬស្ងាត់ៗសិនក៏បាន។
៦ អត្ថប្រយោជន៍ ឬការងារបានផ្លាស់ប្ដូរ
ធ្លាប់តែទទួលបានការងារល្អៗ ឬអត្ថប្រយោជន៍ពីរឿងទាំងនេះ ប៉ុន្តែនៅសុខៗបែរជាត្រូវផ្លាស់ប្ដូរ មិនមែនជាយើងទៅវិញ។ អ្នកមានអាម្មណ៍យ៉ាងណា ប្រសិនបើខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពបែបនេះ។ យ៉ាងណាមិញ ចង់ឬមិនចង់ អ្នកក៏ត្រូវប្រឈមនឹងកិច្ចការងារនោះដដែល។

៧ ចៅហ្វាយលាក់បាំង ឬបន្ទាបបន្ថោកស្នាដៃយើង
ការងារយើងធ្វើអស់ពីសមត្ថភាព បែរជាមេកោយដែលតែងមើលបំណាំយើង បែរមកចោទ ហើយនិយាយពាក្យមិនល្អ ឬភាសាមិនឲ្យតម្លៃ បន្ថោក ទម្លាក់យើងឲ្យនៅក្រោមបុគ្គលិកទើបចូលថ្មី ឬអ្នកណាផ្សេងទៀត។ យើងធ្លាប់តែល្អ ធ្វើកិច្ចការងារមិនដែលមានបញ្ហា ត្រូវមកមានបញ្ហាជាមួយចៅហ្វាយ តើពិបាកចិត្តយ៉ាងណា។
៨ អ្នកគ្រប់គ្រងតែងរារាំង ការប្រាស្រ័យទាក់ទងយើង ជាមួយមិត្តរួមការងារ
ស្ថិតក្នុងស្ថានភាពមួយ ធ្លាប់តែសប្បាយជុំមិត្តរួមការងារ ជុំជាមួយមេកោយ ប៉ុន្តែនៅខុសៗ គាត់ក៏ព្យាយាមមិនឲ្យយើងជជែកគ្នា ជាមួយមិត្តក្នុងក្រុមទៅវិញ។ គាត់តែងសម្លឹងយើង តែងមើលបំណាំ តែងតែបន្ទោសថា យើងមិនគួរធ្វើបែបនេះ ឬនោះទៅតាមតែចិត្តគាត់នឹកឃើញ។
៩ ក្រុមហ៊ុនកំពុងរៀបចំផែនការ ដែលមិនរួមបញ្ចូលយើង ក្នុងជំនួបធំៗឬទៅកន្លែងនានា
ជាការពិត ក្រុមហ៊ុននីមួយៗ មិនថាតូចឬធំ តែងបញ្ជូនបុគ្គលិកខ្លួនឲ្យទៅជួប ជជែក ជាមួយអ្នកណាម្នាក់ ជាតំណាងគាត់ ឬរួមបញ្ចូលយើងទៅក្រេបចំណេះដឹងបន្ថែម ដើម្បីឲ្យយើងពូកែជាងនេះ។ តែគ្រប់យ៉ាងប្រែជាលែងដូចមុន ទាំងមេកោយធ្លាប់ស្និតស្នាល ប្រែជាមិនមើលមុខ លែងជិតស្និត ហើយលែងបង្ហាញការងារធំៗឲ្យយើងបន្ថែម។ វាមានន័យអ្វីដែលយើងត្រូវតែទ្រាំបន្ត។

១០ ដាក់ការងារណាយើងធ្វើមិនបាន ដើម្បីបានលេសដេញចេញ
នេះអាចជាវិធីសាស្រ្តចុងក្រោយ ដែលមេដឹកនាំរបៀបនេះតែងនិយមធ្វើដាក់កូនចៅ ដែលគេចង់ដេញចេញ ដោយមិនចាំបាច់និយាយទល់មុខ។ ជាធម្មតា មេកោយតែងទម្លាក់ការងារធ្ងន់ៗ ពិបាកឲ្យអ្នក ប្រសិនបើធ្វើមិនបាន នោះគាត់នឹងមានលេសថា យើងលែងចេះធ្វើការងារអស់ហើយ។ ធ្វើការងារយូរទៅ កាន់តែអន់ជាងក្មេងទើបនឹងចូល ហើយស្ដីឲ្យយើងនៅនឹងមុខគេឯងក៏មាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ