អាជីព
៥ យ៉ាងមេដឹកនាំដាច់ខាតគួរធ្វើ ដើម្បីឲ្យបុគ្គលិកមានកម្លាំងចិត្តធ្វើការ និងដើរតាមឥតងាករេ
រាល់ម្ចាស់អាជីវកម្មតូចធំ ឬក្នុងក្រុមហ៊ុនមួយ ការរក្សាទុកបុគ្គលិកឲ្យដើរស្របជាមួយគ្នា គឺជាបញ្ហាមួយដែលពិបាក ឬ សឹងថាធ្វើមិនបាន ១០០ ភាគរយផង។
យ៉ាងណាក៏ដោយ ក្នុងនាមជាមេកោយ ត្រូវតែមានគន្លឹះល្អៗ យុទ្ធសាស្រ្តសម្រាប់ដឹកនាំបុគ្គលិក និងដឹងថា កូនចៅក្រាមបង្គាប់ម្នាក់ណា ធ្វើការរបៀបម៉េច។ មិនមែនអង្គុយចាប់តែកំហុស ហើយមើលបំណាំការងារ ម៉ោងចេញចូលរបស់ពួកគេនោះទេ។
នេះគឺជារឿងមួយចំនួន ចៅហ្វាយគួរតែធ្វើដាច់ខាត ដើម្បីធានាថា បុគ្គលិកនឹងនៅក្បែររហូត មិនទៅណាចោល៖
១. ធ្វើជាគំរូ

ក្នុងនាមជាអ្នកដឹកនាំម្នាក់ ក្នុងអង្គភាពការងារមួយ ចាំបាច់ណាស់ ដែលត្រូវតែធ្វើជាគំរូដ៏ល្អមួយទៅកាន់កូនចៅ។ ជាអ្នកដឹកនាំ មិនមែនអង្គុយចាំក្ដីរំពឹងពីបុគ្គលិក ហើយគិតថា ពួកគេនឹងធ្វើតាមឬយ៉ាងណានោះទេ។ ត្រូវចងចាំថា គន្លឹះនៃភាពជាអ្នកដឹកនាំល្អ គឺឥទ្ធិពល មិនមែនប្រើអំណាចតាមតែចិត្តចង់ឡើយ។ បើយើងធ្វើជាគំរូ ហ៊ានដើរកាត់មុនបុគ្គលិក តើមានអ្នកណាម្នាក់ មិនដើរតាមយើងទៅ?
២ ផ្ដល់សិទ្ធិឲ្យពួកគេចូលរួមគ្រប់សកម្មភាព
ទម្រាំតែក្រុមហ៊ុនមួយទទួលបានជោគជ័យ មិនមែនជារឿងងាយស្រួលឡើយ រឿងទាំងនោះ គឺទាមទារពីនិយោជិករបស់យើងម្នាក់ៗ បានពួតដៃគ្នាជួយបញ្ចេញសមត្ថភាពយកភាពជោគជ័យនេះរួមគ្នា។ នេះហើយ ដែលមេដឹកនាំម្នាក់ៗគួរតែផ្ដល់ការអនុញ្ញាតឲ្យបុគ្គលិកគ្រប់គ្នា បានដឹងថា ពួកគេម្នាក់ៗ ក៏មានចំណែកសំខាន់ក្នុងភាពជោគជ័យនេះដែរ។ នៅពេលមេកោយណាម្នាក់ធ្វើដូច្នោះ នោះនឹងបង្កើតអារម្មណ៍ល្អៗ ដល់បុគ្គលិកឲ្យមានទំនួលខុសត្រូវលើសមុន។
៣ ស្វាគមន៍គំនិតថ្មីៗជានិច្ចពីពួកគេ

មេដឹកនាំដែលមិនយកគំនិតរបស់បុគ្គលិកមកពិចារណា មកគិតផង តើបន្តធ្វើជាមេគេធ្វើអ្វី? នេះដូចជាការប្រមាថមួយទៅដល់និយោជិក ដែលខំមានគំនិតល្អៗ មកបញ្ចេញតែបែរជាត្រូវមេបដិសេធទៅវិញ។
ក្នុងនាមជាចៅហ្វាយ ត្រូវគិតថា បើបុគ្គលិកក្រាមបង្គាប់ឲ្យគំនិតទាក់ទងនឹងដំណើរការអាជីវកម្ម ដែលមិនមែនជាការប្រមាថ បានន័យថា ពួកគេកំពុងតែយកចិត្តទុកដាក់លើក្រុមហ៊ុនទាំងមូល ដើម្បីបានភាពរីកចម្រើនទៅមុខ។
ការគាំទ្រគំនិតថ្មីៗ នឹងផ្ដល់ឲ្យបុគ្គលនូវឱកាស ដើម្បីធ្វើដំណើរវែងឆ្ងាយជាមួយគ្នាបន្តទៀត ហើយក៏ជួយជំរុញផ្លូវចិត្តយ៉ាងខ្លាំង ទាំងមេទាំងកូនចៅ ទោះបីវាដំណើរការឬអត់ក៏ដោយ។
៤ ទំនាក់ទំនងផ្ទៃក្នុង
បើសិនជាទំនាក់ទំនងផ្ទៃក្នុងនោះ មិនជាប់ទាក់ទងជាមួយនឹងរឿងស៊ីជម្រៅទេ មិនចាំបាច់ត្រូវលាក់លៀមជាមួយបុគ្គលិកឡើយ ។ ទំនាក់ទំនងផ្ទៃក្នុង ក៏ជារឿងសំខាន់មួយ ដែលបង្ហាញពីការទុកចិត្តគ្នា ដែលនាំឲ្យមាន ចក្ខុវិស័យរស់រវើក ក្នុងក្រុមហ៊ុន។
៥ បង្កើតផ្លូវ ឬអាជីពនាពេលអនាគត

ជាមេដឹកនាំ ត្រូវមានគំនិតឬផែនទីបង្ហាញផ្លូវ អំពីអ្វីដែលនៅខាងមុខ ដែលអាចជំរុញចិត្តដល់ពួកគេ។ ការផ្ដល់ឲ្យបុគ្គលិកនូវផ្លូវអាជីព ឬគោលដៅនាអនាគត នឹងនាំឲ្យមានការលើកកម្ពស់ ឆ្ពោះទៅរកគោលដៅមួយល្អជាមួយគ្នាទៅមុខឥតឈប់។
យ៉ាងណាមិញ នេះគ្រាន់តែគន្លឹះដាស់សា្មរតីមេកោយ ដែលភ្លេចខ្លួនមួយភ្លែត ហើយសម្លឹងតែមួយជ្រុង រហូតភ្លេចបុគ្គលិកល្អៗ ដែលតែងមានទឹកចិត្តចង់ជួយជំរុញឲ្យក្រុមហ៊ុនដើរទៅមុខ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ អ្នកត្រូវដើរទៅមុនកូនចៅក្រោមបង្គាប់ ហើយក្លាហាន ហ៊ាននិយាយ ហ៊ានរិះគន់ ដើម្បីស្ថាបនា កុំបារម្ភឬគិតថាខ្លួនអន់ កាលបើគំនិតតិចជាងបុគ្គលិក ត្រូវចេះបើកចិត្តឲ្យទូលាយ ហើយទទួលយកអ្វីជួយចម្រុងចម្រើនដល់ក្រុមហ៊ុនទាំងមូល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់
ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ