អាជីព
អាជីវករលក់ត្រីឆ្អើរ ត្អូញត្អែរចង់បោះបង់អាជីព ដោយសារតែលក់មិនចំណេញ
ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រីលក់ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ត្រីស្លឹកឫស្សី ថ្ងៃនេះក៏ដូចថ្ងៃមុនដែរ នៅក្នុងខែខ្នើត បុស្សនេះ មួយគីឡូថ្លៃ ៥ ពាន់ រៀល ទិញយកមកឆ្អើរលក់ចេញវិញមិនចំណេញនោះឡើយ។

ស្ត្រីអាជីវករម្នាក់ជាម្ចាស់រោងត្រីឆ្អើរបាននិយាយឲ្យដឹងថា ត្រីស្លឹកឫស្សីដែលកូនៗរបស់គាត់ ទិញនៅក្នុងថ្ងៃនេះ មួយគីឡូ មានតម្លៃចាប់ពី ៤ ៥០០ រៀល ទៅ ៥ ០០០ រៀល ហើយនៅ ពេលយកមកឆ្អើរវិញនោះក្នុងមួយគីឡូត្រីស្រស់ បានត្រីឆ្អើរតែ ៧ចង្កាក់ប៉ុណ្ណោះ។

ពេលលក់ចេញវិញក្នុងពេលនេះ ត្រីឆ្អើរ ១ចង្កាក់មានតម្លៃត្រឹមតែ ១ ពាន់រៀលប៉ុណ្ណោះ។
ក្នុងនោះដែរត្រូវចំណាយទៅលើអុសដែលទិញមកឆ្អើរត្រីក្នុង១ម៉ែត្រ ២ ម៉ឺនរៀល បូកនឹងថ្លៃឈ្នួលកម្មកររៀបដោតត្រីស្រស់ក្នុង ១០០ ចង្កាក់ ថ្លៃ ៦ ០០០ រៀល ទៀតនោះ គឺមិនចំណេញនោះឡើយ។
ស្ត្រីវ័យចំណាស់ខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា បើនៅក្នុងខែរនោចម៉ូយទិញត្រីឆ្អើរ ឱ្យតម្លៃត្រីឆ្អើរថោកបែបនេះទៀត រូបគាត់ និងកូនៗនៅឆ្នាំក្រោយ ប្រហែលជាត្រូវឈប់ប្រកបមុខរបរនេះលក់ហើយ។ ព្រោះខិតខំចំណាយថវិកា និងកម្លាំងពលកម្មខាតទទេមិនទទួលផលចំណេញនោះឡើយ។

ដោយឡែកស្ត្រីឈ្មោះ សុភា កំពុងដោតត្រីស្រស់ជាចង្កាក់ៗ ដើម្បីយកទៅហាលថ្ងៃឲ្យស្ងួតត្រៀមនឹងដាក់ឆ្អើរនោះបាននិយាយឲ្យដឹងថា ក្នុងមួយថ្ងៃនាងអាចដោតត្រីស្រស់បានចំនួន ៤០០ចង្កាក់ ដែលអាចទទួលប្រាក់កម្រៃ ចំនួន ២៤ ០០០រៀលក្នុងមួយថ្ងៃៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។ ប៉ុន្តែបើម្ចាស់រោងឆ្អើរត្រីឈប់ប្រកបមុខរបស់នេះពួកគាត់ក៏ជួបការលំបាកក្នុងការរកប្រាក់ផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

ទាក់ទងនឹងមុខរបរអត់ឆ្អើរត្រីលក់នេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក៏ធ្លាប់អំពាវនាវដល់ម្ចាស់រោងច្អើរត្រីទាំងអស់នៅគ្រប់មូលដ្ឋាន សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែងដែលអាចនឹងបង្កឲ្យមានគ្រោះអគ្គី ភ័យខូចខាតទ្រព្យសម្បត្តិផងដែរបើយើងមិនប្រុងប្រយ័ត្ននោះទេ។ ជាក់ស្តែងដូចជានៅក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ កាលពីខែ មុននេះក៏មានគ្រោះអគ្គិភ័យឆេះរោងត្រីឆ្អើរដ៏ធំមួយ ខូចខាតត្រីឆ្អើររាប់ម៉ឺនចង្កាក់គិតជាប្រាក់អស់រាប់ម៉ឺនដុល្លារ៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា