អាជីព
មេដឹកនាំប្រកាន់អំណាចបែបនេះ ក្នុងស្ថាប័ន បុគ្គលិកគ្រប់គ្នា គង់រត់ចោលជួរគ្មានសល់
ក្នុងនាមជាមេកោយ តែងចង់បានកូនចៅក្រាមបង្គាប់ពេញដោយសមត្ថភាព មានគំនិតច្នៃប្រឌិត និងរហ័ស ដែលគេហៅថា ឆ្លាតវ៉ៃក្នុងការធ្វើការ (Work smart) មិនមែនប្រឹងប្រែងធ្វើការ (work hard) ខ្លាំងក្លាពេកនោះទេ។
ទន្ទឹមនោះ បុគ្គលិកគ្រប់គ្នា ក៏ចង់បានមេដឹកនាំដែលពេញដោយសមត្ថភាពដឹកនាំ មានភាពឈ្លាសវៃ និងអាចមើលដឹងគ្រប់បុគ្គលិកខ្ជិលច្រអូស តម្អូញ កម្សោយជំនាញគ្រប់យ៉ាង។
ប្រសិនបើស្ថាប័នមួយមានមេដឹកនាំប្រកាន់អំណាចបែបនេះ ក្នុងស្ថាប័ន បុគ្គលិកគ្រប់គ្នា គង់រត់ចោលគ្មានសល់ម្នាក់ណាឡើយ។
១ អាងអំណាចគាបអ្នកទន់ខ្សោយ

អំណាចដែលគេប្រគល់ឲ្យមេដឹកនាំ មិនមែនយកមកសំឡុត អាងយ៉ាង ធ្វើបាបអ្នកតូចទាបជាងខ្លួននោះទេ។ មេកោយបែបនេះ មានអំណាចមែន តែកម្សោយជំនាញទន់ចេញពីក្នុងខ្លួន គ្មានភាពស៊ីចង្វាក់គ្នា ជាមួយអ្នកក្រោមៗ។ អាងមានអំណាច ចង់ធ្វើអ្វីតាមអំពើចិត្ត បើរបៀបៗនេះ បុគ្គលិកណាទ្រាំបាន ?
២ ចូលចិត្តសម្លឹងមើលជ្រុងតែម្ខាង
មេដឹកនាំត្រូវវ៉ៃឆ្លាត រហ័ស និងមានភាពក្លៀវក្លាចេញពីក្នុងខ្លួន។ ប្រសិនបើអ្នកជាមេដឹកនាំគេ ហើយនិយមសម្លឹងតែមួយជ្រុង គ្មានការគិតវែងឆ្ងាយ នោះគ្រប់គ្នាមិនអាចទ្រាំទ្របានទៀតទេ។ អ្នកត្រូវដឹងថា បុគ្គលណាធ្វើការ ឬមិនធ្វើការ ឬធ្វើលំៗយកតែប្រាក់ខែ។ ចំណុចតូចមួយ ដែលមេដឹកនាំរំលងចោល អាចធ្វើឲ្យបុគ្គលិកក្រាមបង្គាប់អាក់អន់ចិត្តនឹងគ្នា។

៣ ទម្លាប់ទម្លាក់ការងារឲ្យតែម្នាក់ៗ
ដូចនិយាយពីខាងលើ ប្រសិនបើអ្នកសម្លឹងតែមួយជ្រុង អ្នកនឹងរំលងរឿងតូចៗ។ មិនខុសអីពីមេដឹកនាំ សម្លឹងឃើញតែបុគ្គលិកណាប្រើបាន ឬធ្វើការនោះបាន ក៏រំលងចោលអ្នកផ្សេង។ យូរៗទៅ ពួកគេនឹងអន់ចិត្ត ធុញថប់ ហើយលែងចេះធ្វើការងារស្នូលរបស់ខ្លួនអស់គ្មានសល់។ ម៉្យាងវិញទៀត បុគ្គលិកនឹងកើតការថប់បារម្ភ ទន្ទេញតែពាក្យធ្វើច្រើន ខុសច្រើន។
៤ មិនបង្កើតទម្លាប់និយាយទល់មុខ ឬនិយាយឲ្យបានៗ

បុគ្គលិកដែលដាក់ពាក្យលាឈប់ពីអង្គភាពណាមួយ ច្រើនតែនិយាយថា មេដឹកនាំពួកគេកម្សោយទំនាក់ទំនង មិនទម្លាប់និយាយទល់មុខ ឬមានដំណោះស្រាយណាល្អ ជាមួយពួកគេសោះ។ អ្នកខ្លះធ្វើការងារនោះរាប់ឆ្នាំ តែមិនសូវបានជួបជជែក អញ្ជើញហូបកាហ្វេ ជាមួយមេដឹកនាំពួកគេម្ដងឡើយ។ មូលហេតុគឺពួកគេតូចទាបជាង គ្រាន់តែជាបុគ្គលិកកំប៉ិកកំប៉ុក គ្មានបានអីជាដំកំភួនដល់គេ។
យ៉ាងណាមិញ ចំណុចខាងលើដែលបានរៀបរាប់នេះ គ្រាន់តែជាផ្នែកមួយនៃស្ថាប័នខ្លះកំពុងមាន។ ប្រសិនបើនៅតែបែបនេះ នោះបុគ្គលិកល្អៗនឹងដាក់ពាក្យលាឈប់ម្ដងម្នាក់ៗ រហូតអស់គ្មានសល់។
មេដឹកនាំត្រូវតែរហ័ស ក្នុងការរកដំណោះស្រាយ កុំដំអក់ ហើយត្រូវវៃឆ្លាតនឹងការនិយាយទល់មុខជាមួយបុគ្គលិកគ្រប់គ្នា។ មិនថាពួកគេមានឋានៈតូច ឬធំ ព្រោះម្នាក់ៗជាឆ្អឹងខ្នងនៃស្ថាប័នទាំងអស់ បើគ្មានពីអ្នកតូច របស់ធំក៏មិនអាចកើតឡើងបានដូចគ្នា។ គ្រប់គ្នាជាផ្នែកមួយ ជួយឲ្យស្ថាប័នកាន់តែរីកចម្រើនទៅមុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់
ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ