Connect with us

អាជីព

គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាល​សាកល្បងការងារ៣ខែដំបូង

បានផុស

នៅ

ពេលសាកល្បងការងារមានពីរបីទៅ៦ខែតាមតំណែង និងតាម​បទវិន័យ​ផ្ទៃក្នុងរបស់ក្រុមហ៊ុននិមួយៗ។ ជាទូទៅ​យើង​ចាប់ផ្តើមថ្ងៃដំបូងដោយមានអារម្មណ៍ជឿជាក់ ចំពោះសមត្ថភាពខ្លួនឯង ព្រោះមិនខ្លាំង​ម៉េចនឹងជាប់?

ប៉ុន្តែបន្ទាប់ពីស្គាល់​អ្នកគ្រប់គ្រង មិត្តរួមការងារ ស្គាល់ថាមុខងារ​ខ្លួន​នឹង ​ត្រូវ​ទទួល​ខុសត្រូវ​អ្វីខ្លះ បុគ្គលិកថ្មី​ៗចាប់ផ្តើម​កើតគំនិត​ព្រួយបារម្ភចំពោះការងារ។ ការ​ខ្លាចរអាក្នុងការ​សួរនាំ​បញ្ចេញយោបល់ និង​ការខ្លាចមានកំហុស​ក្នុងអំឡុងពេលនេះ ភាគច្រើន​ធ្វើឱ្យបុគ្គលិកថ្មី មាន​អារម្មណ៍តានតឹង ធុញទ្រាន់ និង តូចចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់ដោយជោគជ័យ នូវ​ដំណាក់កាលសាកល្បងការងារនៅកន្លែងធ្វើការថ្មី អាចជាផ្នែកមួយដ៏លំបាកព្រោះ​យើងមិនស្គាល់អ្នកណា មិនដឹងអំពីវប្បធម៌ទីនោះ ព្រមទំាំង​ភាគីទំាងសង គឺចៅហ្វាយនិងបុគ្គលិក មិនទាន់​ស្គាល់ចិត្តគ្នា។

យុទ្ធសាស្រ្តមួយចំនួនដែលជួយបានគឺ ដំបូង​បង្អស់ បុគ្គលិកថ្មី​ត្រូវ​ស្វែងយល់ពីវិធីអាចជំនៈ ភាពតានតឹងនិងរក្សាលំនឹង​ចិត្ត កុំរំជួលចិត្តពេក កុំពិបាកចិត្ត​ពេក ក៏​កុំប្រហែសពេក។
បើ់យើងនិយាយថា កង្វះនៃការលើកទឹកចិត្តកំពុងតែកើតមានឡើង ខាងគេក៏អាចចាត់ទុកវិញបានថា
យើង​មានចរិតមិនត្រឹមត្រូវសម្រាប់ការងារ ចូលមកដល់ភ្លាម​វាយតម្លៃអវិជ្ជមាន​កន្លែង​គេភ្លាម។

គួរតែប្រាប់ខ្លួនឯងជានិច្ច​ថាគ្រប់យ៉ាង​សុទ្ធតែ​អាចកែលម្អបាន ប្រសិន​យើងមាន​អាកប្បកិរិយាត្រឹមត្រូវនិងមាន​ការប្តេជ្ញាចិត្ត។ យុទ្ធសាស្រ្តធំមួយ​ដែលតែងតែមានប្រសិទ្ធិភាពសម្រាប់ឆ្លងកាត់ការសាកល្បង គឺ​ការធ្វើការ​តាមវិជ្ជាជីវៈ។

តាមវិជ្ជាជីវៈ?

បាទ គឺ ធ្វើយ៉ាងណាកុំប្រលូករឿង​ក្រៅការងារ​ឧទាហរណ៍ ការនិយាយដើមគ្នា ការរិះគន់ ចេចចូចឬ បង្កើតស្នេហា ឬបង្កជម្លោះ។ល។ យើងមិនត្រូវសិ្នទ្ធពេក​ឬព្រងើយពេកជាមួយអ្នកគ្រប់គ្នានោះដែរ។

យុទ្ធសាស្ត្រធំមួយទៀត  គឺការ​​បង្កើតចំណាប់អារម្មណ៍ដោយ​ប្រឹងអស់ពីលទ្ធភាព រាល់ការងារ​ដែលថ្នាក់លើដាក់ឱ្យ មាន​ភាសាកាយវិការវិជ្ជមាន និងមានទស្សនៈវិជ្ជមាន​លើកាលៈទេសៈនានា​ដែលខ្លួនឆ្លងកាត់។ គ្មានអ្នកណាម្នាក់អាច​ធ្វើទង្វើអវិជ្ជមាន​មកលើបុគ្គលដែលតែងតែមានសកម្មភាពវិជ្ជមានជាមួយ​គេ​នោះទេ។

ចូរ​រើសយក​វិធី​ស្លៀកពាក់ប្រកបដោយ​ភាព​ឆ្លាតវៃ បង្ហាញថា​យើង​ផ្តល់តម្លៃ​និង​យកចិត្តទុកដាក់ចំពោះ​ខ្លួនឯងនិងមុខការងារយើង​។ គោរពពេលវេលាចូលមុនចេញក្រោយ បើកុងត្រាសល់តែមួយគេនឹងប្រគល់ឱ្យយើង​។

ចាំថា ដំណាក់កាលនេះ ត្រូវសកម្មខ្លាំង​ធ្វើមួយចប់រកមួយ​ទៀត​ធ្វើ! កុំរង់ចាំឱ្យអ្នក​សផ្សេងទៀតប្រាប់ដាស់តឿន ព្រោះ​នេះជាដំណាក់កាលដែលគេ​ពិនិត្យ​យើងម៉ត់ចត់ គ្មាន​និយោជកឬមន្ត្រី​ធនធានមនុស្ស​ណា ចង់បាត់មនុស្ស​ល្អ ឬចង់កុងត្រាបុគ្គលិកយ៉ាប់ៗទេ។

យុទ្ធសាស្ត្រចុងក្រោយ យុទ្ធសាស្ត្រស្លាប់រស់!

ចូរស្រលាញ់ក្រុមហ៊ុន​ដែលយើង​កំពុងជ្រក បើមិនទេ ដើរចេញទៅព្រោះ ធ្វើអ្វីមួយ​ដែលយើងមិនគោរពស្រលាញ់ វាគ្មានថ្ងៃជោគជ័យឡើយ។ មនុស្សដែលមាន​ចរិតជិះក្របីឆ្លងភក់ តែងតែប្រលាក់ស្រម៉ក ចំណែកអ្នកដែលនៅឯណារីកចម្រើនទីនោះ និយាយល្អពីទីនោះ ទៅដល់ណាក៏មាន​គេស្វាគមន៍​ដៃពីរទទួល។

សង្ឃឹម​អត្ថបទនេះ កែប្រែ​ការគិតរបស់អ្នក! បើមែន Share ឱ្យខ្មែរយើងជំនាន់ក្រោយ​យល់ផង!

ប្រែសម្រួល៖ សាយ ពេជ្រ​

ចុចអាន៖​កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើង​ធ្វើជាមេដឹកនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

ព័ត៌មានជាតិ១២ នាទីutes មុន

ពលរដ្ឋស្នើមន្ត្រីជំនាញ ពន្លឿនការជួសជុល និងដាក់គម្របលូ ក្បែរផ្សារ ២០០២

ព័ត៌មានជាតិ២០ នាទីutes មុន

ហេតុអ្វីកម្ពុជា មិនធ្វើសមយុទ្ធលើប្រធានបទសង្គ្រាម ធ្វើតែលើប្រធានបទប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌?

កីឡា២៩ នាទីutes មុន

Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន

Sokha Hotels

ព័ត៌មានពេញនិយម