អាជីព
នៅជាមួយចៅហ្វាយប្រភេទនេះ ជីវិតកុំសង្ឃឹមបានថ្កើង
ពាក្យថាមេក្រុម ឬអ្នកដឹកនាំក្រុមម្នាក់ គឺមានន័យគ្រប់គ្រាន់ថាអ្នកមានទំនួលខុសត្រូវប៉ុណ្ណាទៅលើក្រុមការងារតាមផ្នែករបស់ក្រុមការងារ។ ថ្ងៃនេះ KPT Plus សុំមិនបង្ហាញពីអត្តចរិត ឬចំណុចល្អនៃមេដឹកនាំជោគជ័យទេ សុំនិយាយពីមេដឹកនាំ ដែលនាំឲ្យក្រុមហ៊ុនចំណាយប្រាក់ខែអត់ប្រយោជន៍ ខាតពេលវេលា ថែមទាំងអ្នកនៅក្រោមឱវាថ គ្មានភាពរីកចម្រើនថែមទាំងផង។ ចង់ដឹងថាចរិតមេ ដែលធ្វើឲ្យគេសាំចិត្តមានចំណុចអីខ្លះទេ?
ទុកកូនចៅដូចអ្នកបម្រើ

ធ្វើជាអ្នកដឹកនាំក្រុម ឬកាន់តំណែងជាប្រធានផ្នែកណាមួយ អ្នកមិនគួរចាត់ទុកកូនចៅដូចជាអ្នកចម្រើ ឬបែងចែកវណ្ណៈនោះទេ។ ត្រូវចាំថា បុគ្គលិកក្រោមឱវាទ គេធ្វើការដើម្បីប្រាក់ខែ គេមិនបានធ្វើការទៅសុំអង្វរយកលុយពីប្រធានពួកគេនោះទេ។
អត្តចរិតអវិជ្ជមាន
គ្រប់បុគ្គលិកក្រោមការគ្រប់គ្រងពីប្រធានពួកគេ គឺពួកគេដឹងច្បាស់ណាស់ថា ប្រធានទាមទារលទ្ធផលការងារស្ដង់ដារខ្ពស់។ ដូច្នេះពេលពួកគេបញ្ចេញយោបល់ សូមយកពេលពិចារណាលើគំនិតពួកគេបន្តិចទៅ កុំអវិជ្ជមានលើគំនិតអ្នកដទៃពេក។
ខ្ជិល
អាកប្បកិរិយាមើលទៅដូចជារវល់រកពេលដកឃ្លាមិនបាន តែលទ្ធផលដូចជាមិនបានឃើញអ្វីជាដុំកំភួនសោះ។ មកដល់ចំណុចមានរឿងពី ប្រហែលជាមេប្រភេទនេះ ធ្វើជារវល់ ឬក៏រវល់ខុសរឿង ហើយរង់ចាំតែលទ្ធផលកូនចៅយកមកមើល ដោយមិនមានបង្ហាត់បង្ហាញ ឬពន្យល់ណែនាំ ដើម្បីបានលទ្ធផលល្អនោះទេ។ មេបែបនេះ កុំយកខ្លួនក្បែរ គ្មានបានចំណេញអីទេ បានត្រឹមតែកំហុស ហើយលទ្ធផលមិនល្អ ទាញដាក់កូនចៅ។
អួតពីខ្លួនឯង
អួតមាន ២ ចំណុច។ ទី១ អួតពីខ្លួនឯងរៀនបានខ្ពស់ ទី ២ អួតពីកន្លែងធ្វើការចាស់ ឬបទពិសោធន៍ទៅក្នុងកាន់ក្រុមការងារ ថែមទាំងខ្លួនឯង ហាក់បីដូចជាបង្ហាញទៅមនុស្សគ្រប់គ្នាថា បទពិសោធន៍ដែលមេបានលើកមកនិយាយនោះ ដូចជាមិនមែនជាការពិត។ ប្រហែលជាគាត់ទទួលបានការងារមេធំ ដោយសារតែពូកែ ច្រៀងដាក់ថៅកែ ទើបបានការងារ។
មកធ្វើការយឺត
ទៅធ្វើការមុនគេ មិនមែនជាអត្តចរិតអន់អីនោះទេ បើអ្នកទៅដល់ការិយាល័យមុនគេនោះ។ ផ្ទុយទៅវិញ នេះជាពេលវេលាល្អដែលអាចឲ្យអ្នកបានរៀបចំការងារប្រចាំ និងបានដឹងពីឥរិយាបថក្រុមការងារពេលព្រឹកព្រលឹមថែមទៀតផង។
ចេញមុនគេ
អាងតែខ្លួនមេ ចង់ចេញពីធ្វើការពេលណាក៏បាន។ នេះជាទម្លាប់អាក្រក់មួយ ដែលមេក្រុមភាគច្រើន តែងលេចចេញដោយមិនដឹងខ្លួន។
គ្មានការលើកទឹកចិត្ត

មេអាក្រក់ តែងមានចិត្តមិនសូវចែករំលែក សូម្បីរឿងតូចតាចដូចជា ការបង្ហាត់បង្ហាញពីការងារ និយាយលើកទឹកចិត្ត គម្រោងឆ្នាំថ្មីជាដើម។ អ្នកនឹងធុញនឹងការងារបើអ្នកក្រោកពីព្រលឹម ដឹងត្រឹមថា ថ្ងៃនេះធ្វើការពីព្រឹក ល្ងាចឡើងមកផ្ទះវិញ។ រាល់គំនិតរបស់អ្នក ត្រូវបានលាក់ទុក ឬត្រូវបានគេច្រានចោល។
រអ៊ូររទាំ
បញ្ហាមកដល់ម្ដងៗ ការស្វះស្វែងរកដំណោះស្រាយ ហាក់បីដូចជាឆ្លេឆ្លា បន្ទោសគេឯង គ្មានមូលដ្ឋានច្បាស់លាស់។ មេដឹកនាំរបៀបនេះ អ្នកគេហៅថាខ្សោយលំដាប់ VIP ហើយបានចោទជាសំនួរថា តើពួកគេក្លាយជាមេដឹកនាំដោយរបៀបណា? ហេតុអ្វីរឿងរ៉ាវតូចតាចមួយ ចាំបាច់ស្មុគស្មាញដល់ថ្នាក់ឲ្យគេឯងមករវល់ជាមួយ?
អង្គុយចាំមើលសកម្មភាពគេ

មេអាក្រក់ គឺជាមេដែលមានពេលទំនេរទៅតាមឃ្លាំមើល ក្រុមការងារថាកំពុងធ្វើអ្វី លួចឆាតលេង លួចស្ដាប់ចម្រៀង ឬក៏កត់ចំណាំរឿងតូចៗផ្សេងៗ។ បើគេជួលមេមកមើលការងារបែបនេះ គេប្រហែលជាត្រូវការអ្នកប្រាក់ខែល្មម នឹងអង្គុយមើលការមេរ៉ាសុវត្ថិភាពបានហើយ មិនបាច់មករកអ្នកដឹកនាំអីនោះទេ។ មេគេល្អ គឺគេមិនខ្វល់ សំខាន់គឺលទ្ធផលការងារក្រុមល្អ។
និយាយរឿងអាក្រក់ពីក្រុមហ៊ុនទៅក្នុងក្រុមការងារ
មនុស្សខ្លះ រឿងល្អក្នុងក្រុមហ៊ុនមាន ១០០ រឿង តែលើកយករឿងអាក្រក់ ពីរឬបីរឿងមកនិយាយ ដែលជាហតុនាំឲ្យបុគ្គលិកក្រោមថ្នាក់ដឹកនាំ មានការអាក់អន់ចិត្ត ឬគិតថាក្រុមហ៊ុនគ្មានស្ថេរភាព។ បើក្រុមហ៊ុនមិនល្អ ហេតុអ្វីមិនព្រមរកវិធីជួយឲ្យក្រុមហ៊ុនល្អ បើគ្មានវិធីជួយទេ អ្នកគួរតែដើរចេញ ហើយបើនៅតែចង់បានប្រាក់ខែជាមេមិនអាចជួយអីបានក៏បានដែរ តែសូមកុំនិយាយរឿងអាក្រក់ពីក្រុមហ៊ុនអី។
និយាយពីចំណុចខ្សោយរបស់អ្នកឱវាទ
ជាធម្មតាមនុស្សអាយុច្រើនតែងមានបទពិសោធន៍ជាកូនចៅ នេះជាចំណុចមួយដែលមិនអាចប្រកែកបាន។ មេអាចនឹងឃើញចំណុចខ្សោយរបស់កូនចៅបានរហ័ស តែបើឃើញហើយ យកចំណុចនេះទៅវាយប្រហារបុគ្គលិកខ្លួន នេះជាទង្វើធូរថ្លៃមួយ ដែលមិនអាចប្រកែកបានដូចគ្នា។
គ្មានផែនការច្បាស់លាស់
និយាយពីរឿងធ្វើការ អួតប្រាប់កូនចៅថាធ្វើបាននេះ ធ្វើបាននោះ តែផែនការងារគ្មានអីពិតប្រាកដនោះទេ។ និយាយរួមបានត្រឹមតែនិយាយ ការអនុវត្តវិញសូន្យពិន្ទុ។ មេដឹកនាំរបៀបនេះ តែងមានលេសច្រើន ពេលគេសួរពីផែនការម្ដងៗ តែលើកយកបញ្ញាធនធានសម្ភារៈ ធនធានមនុស្សក្នុងក្រុម មកធ្វើជារនាំងការពារខ្លួន ថាបើមានផែនការគ្មានមនុស្សធ្វើ តើធ្វើដើម្បីអ្វី? នេះគ្រាន់តែជាលេសប៉ុណ្ណោះ។ អ្នកត្រូវចាំថា ថៅកែអ្នកមិនខ្លាចនឹងថែមមនុស្សជួយការងារក្រុមរបស់អ្នកនោះទេ បើអ្នកមានផែនការពិតប្រាកដ ហើយអ្នកមានទំនួលខុសត្រូវលើផែនការ ក្នុងការសម្រេចលទ្ធផលជូនក្រុមហ៊ុន។
នេះគ្រាន់តែចំណុចត្រួសៗប៉ុណ្ណោះពីអត្តចរិតមេមិនល្អ។ នៅមានចំណុចជាច្រើនទៀត ដែលអ្នកអាចនឹងជួបប្រទះក្រៅពីចំណុចខាងលើនេះ។ សូមប្រាប់ KPT Plus ផង បើអ្នកមានចំណុចផ្សេងទៀត!
ប្រែសម្រួល៖ តុងឡុង
ប្រភព៖ humanresourcesonline , engagedly

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ