អាជីព
មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន
ការបណ្តេញនិយោជិក គឺជាការងារដ៏ស្ត្រេសមួយប៉ុន្តែពេលខ្លះ វាពិតជាចាំបាច់។ មានកត្តាជាច្រើន ដែលការបណ្តេញចេញជាជម្រើសតែមួយគត់ មុនពេលការឈឺចាប់ និងខាតបង់កាន់តែធំឡើងៗ ។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំល្អម្នាក់ មិនសំដៅវិសាលភាពក្រុមហ៊ុននោះធំឬតូចប៉ុណ្ណា ការផ្តល់ឱកាស ដល់និយោជិក ម្តងហើយម្តងទៀត អាចជាជម្រើសដែលអាចអនុវត្តបានមុនឈាន ដល់ការបណ្តេញចេញ។

១ ត្រូវប្រាកដថាអ្នកបានពិភាក្សានិងធ្វើការដើម្បីដោះស្រាយបញ្ហាច្រើនដងហើយ
ប្រសិនបើលទ្ធផលការងាររបស់និយោជិកនោះមិនមានភាពប្រសើរឡើង ជាធម្មតាវាល្អបំផុតក្នុងការបញ្ចប់ទំនាក់ទំនងរវាងនិយោជិកនិងនិយោជិកឱ្យបានឆាប់ជាងកាន់តែខាតបង់នាពេលក្រោយ។ ទីបំផុតអ្នកមិនគួរស្វែងរកដំបូន្មានពីអ្នកជំនាញផ្នែកច្បាប់ការងារមុនប្រកាសចេញការបញ្ឈប់ណាមួយ។
២ ប្រសិនគេបំពានបទបញ្ជាផ្ទៃក្នុងធ្ងន់
ដូចជាការគំរាមកំហែង ការបង្កឱ្យមានអំពើហឹង្សា ការឆបោក លួចឆក់ កេងបន្លំ ហេតុផលផ្នែកច្បាប់ឬព្រាងលិខិតបញ្ចប់ការងារឱ្យគេសម្រេចចិត្ត មុនពេលឈានដល់ការប្តឹងបុគ្គលនោះ។ ហេតុអ្វី? ការបណ្តេញចេញមិនចាត់ការប្តឹងជាគុណធម៌មួយរវាងអ្នកដែលធ្លាប់ជាមេដឹកនាំគេ។
៣ កុំរំលងការជជែកសួរនាំឱ្យអស់ចិត្ត
ការជួបនិយាយត្រង់ទៅត្រង់មក មិនមែនគ្រាន់តែជួយរកឃើញការពិតជម្រះមន្ទិល ថែមទំាងជាមេរៀនសំខាន់ ទាក់ទងនឹងការគ្រប់គ្រង អំពីលក្ខខណ្ឌការងារចន្លោះប្រហោង ដែលគួរតែកែតម្រូវ។ល។
៤ ត្រៀមខ្លួនជាមុន
មុនពេលអ្នកបញ្ឈប់នរណាម្នាក់ អ្នកគួរតែ ស្វែងយល់ពីរបៀបចាត់វិធានការណ៍លើបុគ្គលខូច ពីការចាប់ផ្តើមរហូតដល់ចប់។ ឧទាហរណ៍ ការប្រមូលលុយពីភ្ញៀវ ទ្រព្យសម្បត្តិ នៅនឹងខ្លួននាយដូចជា កំព្យូទ័រ កូនសោរ និងប្រាក់ឈ្នួលចុងក្រោយ។ល។
វាក៏ជារឿងធម្មតាដែរ សម្រាប់និយោជិក ក្នុងការសួរថា ហេតុអ្វីបានជាពួកគេត្រូវបណ្តេញចេញ? កំហុសអ្វី? ត្រូវមានចម្លើយសម្រាប់សំណួរនេះហើយគួរចងចាំថា ការប្រើអារម្មណ៍ អាចនឹងបង្កការប្តឹងបក។ លទ្ធផលមិនល្អឬកំហុសត្រូវមានភស្តុតាង ។
ការបណ្តេញនិយោជិក មិនមែនជាផ្នែកមួយដ៏រីករាយ ឬជោគជ័យ នៃជីវិតជា អ្នកដឹកនាំឡើយ។ អ្នកគួរតែទូន្មានប្រៀបនប្រដៅនិងដាក់ពិន័យឈានទៅកែលម្អជានិច្ចមុនពេលឈានដល់ដំណាក់កាលដែលអ្នកណាក៏មិនចង់បាន៕
ប្រែសម្រួល៖ ឡាហ្សូលី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន