Connect with us

អាជីព

មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន

បានផុស

នៅ

ការបណ្តេញនិយោជិក គឺជាការងារ​ដ៏​ស្ត្រេស​មួយប៉ុន្តែពេលខ្លះ វាពិតជា​ចាំបាច់។ មានកត្តាជាច្រើន ដែលការ​បណ្តេញចេញជា​ជម្រើស​តែមួយគត់ មុនពេលការឈឺចាប់ និងខាតបង់​កាន់តែធំឡើងៗ ។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំល្អម្នាក់ មិនសំដៅ​វិសាលភាពក្រុមហ៊ុននោះធំឬតូចប៉ុណ្ណា ការផ្តល់ឱកាស ដល់និយោជិក ម្តងហើយ​ម្តងទៀត អាចជាជម្រើសដែលអាចអនុវត្តបានមុនឈាន ដល់ការបណ្តេញចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ត្រូវប្រាកដថាអ្នកបាន​ពិភាក្សានិងធ្វើការដើម្បីដោះស្រាយបញ្ហាច្រើន​ដងហើយ

ប្រសិនបើលទ្ធផលការងាររបស់និយោជិកនោះមិនមានភាពប្រសើរឡើង ជាធម្មតាវាល្អបំផុតក្នុងការបញ្ចប់ទំនាក់ទំនងរវាងនិយោជិកនិងនិយោជិកឱ្យបានឆាប់ជាងកាន់តែ​ខាតបង់​នា​ពេលក្រោយ។ ទីបំផុតអ្នកមិនគួរ​ស្វែងរកដំបូន្មានពីអ្នកជំនាញផ្នែកច្បាប់ការងារ​មុនប្រកាសចេញ​ការបញ្ឈប់ណាមួយ។

២ ប្រសិនគេបំពានបទបញ្ជាផ្ទៃក្នុងធ្ងន់

ដូចជាការគំរាមកំហែង ការ​បង្កឱ្យមានអំពើហឹង្សា ការឆបោក លួចឆក់ កេងបន្លំ ​ហេតុផលផ្នែកច្បាប់ឬព្រាងលិខិតបញ្ចប់ការងារ​ឱ្យគេ​សម្រេចចិត្ត មុនពេល​ឈាន​ដល់ការ​ប្តឹង​បុគ្គលនោះ​។ ហេតុអ្វី? ការបណ្តេញ​ចេញ​មិនចាត់ការ​ប្តឹងជា​គុណធម៌មួយ​រវាង​អ្នកដែលធ្លាប់ជាមេដឹកនាំគេ។

៣ កុំរំលងការជជែក​សួរនាំឱ្យអស់ចិត្ត​
ការជួបនិយាយ​ត្រង់ទៅត្រង់មក មិនមែនគ្រាន់តែជួយរកឃើញការពិត​ជម្រះមន្ទិល ថែមទំាងជាមេរៀនសំខាន់ ទាក់ទងនឹងការគ្រប់គ្រង អំពីលក្ខខណ្ឌការងារចន្លោះប្រហោង ដែលគួរតែកែតម្រូវ។ល។

៤ ត្រៀមខ្លួនជាមុន
មុនពេលអ្នកបញ្ឈប់​នរណាម្នាក់ អ្នកគួរតែ ស្វែងយល់ពីរបៀបចាត់វិធានការណ៍​លើបុគ្គលខូច ពីការចាប់ផ្តើមរហូតដល់ចប់។ ឧទាហរណ៍ ការប្រមូលលុយ​ពីភ្ញៀវ ទ្រព្យសម្បត្តិ នៅនឹង​ខ្លួននាយ​ដូចជា កំព្យូទ័រ កូនសោរ និង​ប្រាក់ឈ្នួលចុងក្រោយ។ល។

វាក៏ជារឿងធម្មតាដែរ សម្រាប់និយោជិក ក្នុងការសួរថា ហេតុអ្វីបានជាពួកគេត្រូវបណ្តេញចេញ? ​កំហុសអ្វី? ត្រូវមាន​ចម្លើយ​សម្រាប់សំណួរនេះហើយគួរ​ចងចាំថា ការប្រើ​អារម្មណ៍ អាចនឹងបង្ក​ការប្តឹងបក។ លទ្ធផលមិនល្អឬកំហុស​ត្រូវមានភស្តុតាង ។

ការបណ្តេញនិយោជិក មិនមែនជាផ្នែកមួយដ៏រីករាយ ឬជោគជ័យ នៃជីវិតជា អ្នកដឹកនាំឡើយ។ អ្នកគួរ​តែ​ទូន្មាន​ប្រៀបនប្រដៅនិងដាក់ពិន័យ​ឈានទៅកែលម្អជានិច្ច​មុនពេល​ឈាន​ដល់ដំណាក់កាលដែលអ្នកណាក៏មិនចង់បាន៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ នៅជាមួយចៅហ្វាយប្រភេទនេះ ជីវិតកុំសង្ឃឹមបានថ្កើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម