អាជីព
របរលក់បបរសាច់មាន់តាមរទេះចំណាយតិច តែទទួលបានប្រាក់ចំណេញច្រើន
របរលក់បបរសាច់មាន់តាមរទេះ ជាអាជីវកម្មខ្នាតតូចមួយដែលអាចលក់បានទាំងខែប្រាំង និងខែវស្សា ហើយបានធ្វើឲ្យជីវភាពគ្រួសាររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យអ្នកផ្សេងនឹកស្មានមិនដល់ ព្រោះតែចំណាយតិច តែទទួលបានប្រាក់ចំណេញច្រើនគួរសំ ពោលគឺចំណេញប្រមាណជាជិតពាក់កណ្តាល នៃប្រាក់ចំណាយក្នុងការធ្វើបបរមួយឆ្នាំង។

បបរមាន់មានរសជាតិល្មមឆ្ងាញ់ ដែលជាអាហារសម្រន់របស់ប្រជាពលរដ្ឋនៅពេលរសៀល។ បបរមាន់លក់តាមរទេះនេះមានសភាពមិនរាវមិនខាប់លាយជាមួយសាច់មាន់ហែកជាសរសៃស្តើងៗ គ្រឿងក្នុងមាន់ដូចជា កន្សោមពងមាន់ កោះ និងថ្លើម ដែលចម្អិនយ៉ាងឆ្អិនល្អ ដោយមានតម្លៃចាប់ពី២ពាន់ ទៅជាង៣ពាន់រៀលប៉ុណ្ណោះក្នុង១ចាន ល្មមអាចហូបបានសម្រាប់មនុស្សម្នាទូទៅ។

របរលក់បបរមាន់ ជាមុខរបរមួយរបស់លោកប៉េង ថៃ ដោយប្រកបរបរជាអ្នកលក់បបរតាមរទេះតាមបណ្តាភូមិជាច្រើនក្នុងសង្កាត់សំរោង អស់រយៈពេលជាង០៥ឆ្នាំមកហើយ។ សព្វថ្ងៃលោក ត្រូវដឹករទេះដែលផ្សារជាប់និងម៉ូតូ ចល័តពីសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ឆ្លងទៅខណ្ឌព្រែកព្នៅ លក់ប្រមណាជា ៤ ទៅ៥ម៉ោងប៉ុណ្ណោះលក់អស់បបរដែលធ្វើពីអង្ករ៦គីឡូ និងសាច់មាន់ និងគ្រឿងក្នុងប្រមាណជា២០គីឡូក្នុង១ថ្ងៃ គឺលក់តែពេលរសៀលប៉ុណ្ណោះពោលគឺចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង៦ល្ងាច គឺលក់អស់គ្មានសល់ឡើយ។
មូលហេតុដែលនាំអោយលោកប៉េង ថៃ សម្រេចចិត្តប្រកបរបរនេះ ដោយសារតែលោក មានជំនាញធ្វើបបរ និងលក់ជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតតែរបរនេះ រកប្រាក់ចំណូលបានតិច ប៉ុន្តែអាចទទួលបានប្រាក់ចំណេញមកវិញ ស្ទើរពាក់កណ្តាលឯណោះ។

លោក ប៉េង ថៃ អាយុជាង ៤០ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្រាក់ចំណូល ដែលទទួលបានខ្ពស់បំផុត៣៥ ទៅ៤០ម៉ឺនរៀល ហើយទាបបំផុតបានត្រឹម ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការលក់បបរសាច់មាន់នេះ។ ចំណែកប្រាក់ទុន ដែលត្រូវចំណាយក្នុងបបរមាន់ក្នុង១ឆ្នាំងប្រមាណជា ១៨ ទៅ ២០ ម៉ឺនរៀលប៉ុណ្ណោះ ចំណែកចំណាយលើថ្លៃសាំងក្នុង១ថ្ងៃអស់១លីត្រទៅ២លីតតាមទៅឆ្ងាយឫជិត។
អ្នកលក់បបរមាន់តាមរទេះរូបនេះបន្តថា ដោយសារលោករកស៊ីរបរនេះច្រើនឆ្នាំមកហើយ ទើបធ្វើឱ្យលោក អាចធ្វើការប៉ាន់ស្មានដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃតើគួរបន្ថែមវិធីសាស្ត្របែបណាឱ្យបបរមាន់មានរសជាតិឈ្ងុយឆ្ងាញ់ ទាក់ទាញភ្ញៀវបានច្រើនពីភូមិមួយទៅភូមិមួយនោះ។
លោកបញ្ជាក់ថា ថ្វីត្បិតតែរសជាតិបបរសាច់មាន់ដូចៗគ្នា ប៉ុន្តែបបររបស់លោក មានគេទទួលស្គាល់ច្រើន ថាមានរសជាតិឆ្ងាញ់ ហើយធានានូវអនាម័យល្អ និងមិនប៉ះពាល់ដល់សុខភាពឡើយ។ ទឹកប្រាក់ទទួលបាន និងរយៈពេលបើកដំណើរការលក់ ហាក់ដូចជាបញ្ជាក់យ៉ាងច្បាស់ថា ការលក់បបរនេះ មានដំណើរការល្អ គួរឱ្យកត់សម្គាល់ ដែលអាចរកប្រាក់ចំណូលបានច្រើនគួរសំបើប្រៀបនិងរបរលក់តាមរទេះដ៍ទៃទៀត។
លោក ប៉េង ថៃ បញ្ជាក់បន្ថែមថា របរលក់បបរសាច់មាន់នេះអាចលក់បានទាំងខែប្រាំង និងខែវស្សា ដោយវាជាអាជីវកម្មខ្នាតតូចមួយ ដែលបានចូលរួមចំណែកជួយដល់ជីវភាពគ្រួសររបស់លោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនលំបាករកការងារក្រៅបន្ថែមឡើយ៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ