Connect with us

អាជីព

ភាព​ជា​អ្នកដឹកនាំ៖ យល់​អំពី​ផលវិបាក​នៃ​វប្បធម៌​ចែចង់​នៅ​ការិយាល័យ

បានផុស

នៅ

ការ​ចែចង់​នៅ​កន្លែង​ធ្វើការ​ អាច​បណ្ដាល​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​ហួសស្មាន ទៅ​លើ​ផលិតភាព​ការងារ បរិយាកាស​ការិយាល័យ និង​សីលធម៌​សេចក្ដី​ថ្លៃថ្នូរ​នៃ​បុគ្គលិក។

អ្នក​ជំនាញ​ខ្លះ បាន​ចាត់ទុកគោល​នយោបាយ​ប្រឆាំង​ការ​ចែចង់​នៅ​ការិយាល័យ​ថា ជា​ផ្នែក​បន្ថែម​នៃ​គោលនយោបាយ​ហើយ​ការណាត់ជួប Dating នៅ​កន្លែង​ធ្វើការ​និង​ជំរុញ​ឲ្យ​ទំនាក់ទំនង​នៅ​កន្លែង​ធ្វើការ​ក្លាយ​ជា​ឯកជន​ជា​ជាង​វិជ្ជាជីវៈ​មាន​ក្រម​សីលធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកប្បកិរិយា​ទាំងនោះ មាន​ទំនោរ​ទៅ​ជា​អាកប្បកិរិយា​ខាង​សភាវគតិ​រំខានការងារ​និង​សាមគ្គី​ផ្ទៃក្នុង​អង្គភាព សូម្បី​តែ​ក្នុង​ចំណោម​អ្នកដែល​មាន​ទំនាក់ទំនង​ស្នេហា​ភេទដូចឬ​ផ្ទុយគ្នា​ក៏ដោយ។

ចំណៃកការសិក្សាស្រាវជ្រាវថ្មីមួយក៏បានបង្ហាញដែរថា ការចែចង់​នៅ​កន្លែង​ធ្វើការ​រំខាន​និង​បង្កើត​អារម្មណ៍​វិជ្ជមាន និង​ភាព​ធ្វេសក្នុងការផ្តោតអនុវត្តតួនាទី។

អ្នកនិពន្ធការសិក្សា Leah Sheppard ជាសាស្ត្រាចារ្យ​គ្រប់គ្រង​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ Washington State បែរ​ជា​និយាយ​ថា នៅ​ពេល​ការ​ចែចង់​កើត​មាន​ មនុស្ស​បង្កើន​អារម្មណ៍​ល្អលើខ្លួនឯង ពួកគេ​មានអារម្មណ៍​ទាក់ទាញ រួមទាំង​អ្នក​មាន​អំណាច​ដែល​ទាំងនេះ​គឺ​ជា​ធនធាន​ផ្លូវចិត្ត​នាំ​ឲ្យ​មានការកាត់បន្ថយភាពតានតឹង ប៉ុន្តែ​តើ​ពួកគេ​នៅរវើរវាយ​នឹក​រឿង​រៀបការ ការរួមភេទ ឬបំពេញការងារ?

នៅ​ក្នុង​ការសិក្សាចំនួន ៣ ដែលត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនាវដ្តី Organizational Behavior and Decision Processes, លោកស្រី Sheppard សហអ្នកនិពន្ធ​បាន​វិភាគ​ការ​ស្ទង់មតិ​ពី​កម្មកររាប់រយនាក់នៅ​សហរដ្ឋអាមេរិក កាណាដា​និង​ហ្វីលីពីន អំពី​បទ ពិសោធ​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន“ អាកប្បកិរិយា​ផ្លូវ​ភេទ​ឬ​ចែចង់” ដែល​រវាង​និយោជិក​ពីរ​នាក់​ឬ​ច្រើន​នាក់ យល់ថា ត្រូវ​បាន​គេ​មើលងាយ​ឬ​អាម៉ាស់មុខ ខ្លះ​យល់ថា​អារម្មណ៍ល្អ​ ខ្លះ​មិន​ចង់​មក​ធ្វើការ​។

ពួកគេ​បានសរសេរថា“ សំខាន់​បំផុត​អាកប្បកិរិយា​ទាំងនេះ​មិន​តែងតែ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចាប់អារម្មណ៍​ពី​មនោសញ្ចេតនា​នោះទេ ហើយ​ទំនោរ​ទៅជា​អាកប្បកិរិយា​ខាង​សភាវគតិ​សូម្បី​តែ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ផ្ទុយគ្នា​ក៏ដោយ” ។

ពួកគេក៏បានវាយតម្លៃពីកម្រិតស្ត្រេសរបស់និយោជិកនិងសិក្សាថា តើ​អាកប្បកិរិយា​ផ្លូវភេទ​ក្នុងសង្គមការងារ អាច​ដើរតួជា​អ្នកការពារប្រឆាំងនឹងផលវិបាកនៃស្ត្រេសផ្សេងៗដែរឬទេ។

អ្នកនិពន្ធបានបែងចែកអាកប្បកិរិយាផ្លូវភេទសង្គម ដែលត្រូវបាន​គេ​ចាត់ថ្នាក់​នៅ​ទីនេះ​ថា​ជា​ការចែចង់ (ឧទាហរណ៍​ដូចជាការបង្កហេតុឬត្រូវបានគេសរសើរថា ស្អាតឬសង្ហារ) និង​និទាន​រឿងផ្លូវភេទ (នរណាម្នាក់ចែករំលែករឿងផ្ទាល់ខ្លួន​អំពី​បទពិសោធន៍​ផ្លូវភេទ​ពីមុនឬប្រាប់រឿង​កំប្លែងដែល​ស្រដៀងពីទម្រង់នៃការយាយី​ទាញចូលរឿង​ផ្លូវ​ភេទ​ដែល​អ្នក​រួម​ការងារ​មិន​ចង់​ឮ​ជា​អាកប្បកិរិយាផ្លូវភេទ​នៅការិយាល័យ​។

កម្មករមាននិន្នាការមិនចូលចិត្តការចែចង់ពីថៅកែ

ក្នុង​ចំណោមការរកឃើញ​នេះផងដែរ បុគ្គលិក​កម្មករ​ជាច្រើន​មាននិន្នាការ​មិនចូលចិត្ត​អាកប្បកិរិយា​ផ្លូវ​ភេទកើតចេញពីនរណាម្នាក់ដែលមានអំណាចលើពួកគេដាច់ខាត។ ពួកគេ​យល់ថា វាបាន បង្កើតផលប៉ះពាល់​អវិជ្ជមាន​និង ភាពអយុត្តិធម៌នៅកន្លែងធ្វើការ បង្កើត​ស្ត្រេស​គេង​មិន​លក់និងភាពតានតឹងការងារ ការមិន​ឲ្យ​តម្លៃស្ថាប័ន។

បុគ្គលិក​ដែល​ភ្ជាប់​វប្បធម៌​ចែចង់​ពី​កន្លែង​ផ្សេងចូលមក

មាន​មនុស្ស​ខ្លះបានមកដល់ហើយ​បង្ករឿងនេះកើតឡើងដែលមិនធ្លាប់មាន​ពីមុនមក។ ពួកគេ​ផ្ញើសារ​ទៅគោលដៅ តែងខ្លួន​ដូច​ដើរលេង​សមុទ្រ ហើយ​ពេលប្រជុំមិនមាន​លក្ខណៈអាជីព បង្កើតបរិយាកាស​ទន់ទាបកើតមានឡើង។ ការណែនាំនៃសៀវភៅដដែល​គឺ​បុគ្គល​ដែល​មាន​បញ្ហា​​គួរត្រូវបានជូនដំណឹង ហើយ​ពួកគេ​មាន​ភាគរយ​តិច​ណាស់​ដែល​អាច​កែខ្លួន​បានព្រោះ​នោះ​ពុំមែន​ជាជំនាញ តែចរិតមាយាទ ដែល​អ្នក​គ្រប់គ្រង​ត្រូវមធ្យ័ត​សាកសួរនាំ​ច្បាស់​មុន​ពេល​រើស​ចូល​មក៕

ប្រែសម្រួល៖​​ សុភា

ប្រភព marketwatch

ចុចអាន៖ភាព​ជា​អ្នកដឹកនាំ៖ ដំណោះស្រាយ​ជាមួយ​បុគ្គលិក​កេង​បន្លំ

ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារ​ពីផ្ទះយ៉ាងណាឱ្យ​មានប្រសិទ្ធិភាព?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម