អាជីព
យុវវ័យចង់ប្រលូករកលុយ គួរអានអត្ថបទនេះ!
កិច្ចការរកប្រាក់ជាគោលដៅរបស់មនុស្សគ្រប់គ្នា តែយុវវ័យសម័យនេះ មានសេចក្តីប្រាថ្នាខ្ពស់ជាងសម័យណាណាទាំងអស់ ក្នុងការក្លាយជាអ្នកមាន ទាំងដែលពេលខ្លះ ពួកគេនៅខ្វះជំនាញ និងចំណាយពេលច្រើនហួសហេតុទៅលើដ្រាម៉ាតាមបណ្តាញសង្គម។
ជាមួយ KPT plus អ្នកអាននឹងអភិវឌ្ឍន៍ប្រសើរជាងមុន ក្នុងការត្រៀមលក្ខណៈក្លាយជាអ្នករកប្រាក់ដ៏ចំណាន។ ប្រសិនបើយើងនៅក្មេង មិនទាន់សូវចេះអត់ធ្មត់ មិនសូវរឹតត្បិតខ្លួនឯងរឿងវិន័យ ហើយខ្វះផែនការវែង ចូលចិត្តប្រញាប់ៗ ហើយបោះបង់ចោល កុំភ័យ! មិនអីទេ។
![](https://kampucheathmey.com/wp-content/uploads/2020/12/asian-business-woman-with-tablet-computer-isolated-blue-banner_55877-1040-1.jpg)
យើងអាចចាប់ផ្តើមអានអត្ថបទនេះដើម្បីសមាធិចិត្ត។ ដើម្បីរកលុយបានយើងអាចចាប់ផ្តើមដោយ៖
១ ស្វែងរកការងារក្រៅម៉ោង
ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ ទោះការងារអ្វីក៏ដោយឱ្យតែស្របច្បាប់វាមិនដែលថោកទាបទេ។ ដើម្បីទទួលបានសាច់ប្រាក់រហ័សគួរតែចាប់ផ្តើមការងារពីតូចតាច តែត្រូវជ្រើសរើសថា ការងារណាដែលយើងងាយជួប Idol ហើយបានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោលក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែលយើងងាយបានឃើញជីវិតឯកជនរបស់ ក្រុមមនុស្សប្រភេទជោគជ័យ ដែលយើងចង់ក្លាយទៅដូចពួកគេនៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែមទាំងបានការអប់រំពីជីវិតពិតៗដូចកំពុងរៀនដោយមិនចាំបាច់បង់លុយ។
២ ការសរសេរអត្ថបទលើបណ្តាញសង្គម
![](https://kampucheathmey.com/wp-content/uploads/2020/12/asian-women-beautiful-young-asia-woman-working-with-laptop_59462-66.jpg)
យើងរស់នៅក្នុងយុគសម័យកាលដែលមាតិកាលើអ៊ិនធរណេតជាដុំមាស។ ប្រសិនបើយើងមានចរិតអ្នកងប់ងល់នឹងការសរសេរហើយសរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពលដ៏ល្អឥតខ្ចោះមួយសម្រាប់ការរកប្រាក់នៅលើបណ្តាញសង្គម។ អាជីវកម្មទាំងអស់ត្រូវការគេហទំព័រហើយគ្រប់គេហទំព័រត្រូវការអត្ថបទ ចំណែកអត្ថបទដែលអាចផ្សាយចេញលឿនគឺអត្ថបទដែលត្រូវចិត្តអ្នកអានហើយគេជួយចែករំលែកវាចេញឱ្យយើង។
សូម្បីតែ KPT Plus យើងកំពុងស្វែងរក អ្នកពូកែសរសេរដែលមានទេពកោសល្យជាមួយនឹងជំនាញជាក់លាក់ស្តីពីការរស់នៅផ្សារភ្ជាប់នឹងអនាគតកាល មកចូលរួមជាមួយក្រុមយើងដែរ។
៣ ឈ្មួញកណ្តាល
![](https://kampucheathmey.com/wp-content/uploads/2020/12/asian-women-with-her-freelance-job-home-business-online-seller_41466-25.jpg)
ការទិញមកលក់បន្តនៅតែជាមធ្យោបាយរកប្រាក់មួយដ៏ល្អមកទល់នឹងពេលនេះ។ សហគ្រិនពិតប្រាកដកើតមកជាមួយហ្សែនដែលចូលចិត្តទិញរបស់មកលក់បន្តយកចំណេញ។ ពួកគេឃើញទំនិញអ្វីក៏ជាប្រាក់ចំណេញដែរ ដូច្នេះគេតែងតែជក់ចិត្តក្នុងការស្វែងរកវត្ថុល្អមកលក់បន្ត ទោះចំណេញតិចតួចយ៉ាងណាក្តីការទិញទំនិញរបស់គេមិនមែនខាតលុយទេគឺបានលុយ។ ជំនាញនេះអាចធ្វើឱ្យក្លាយជាអ្នកមានបានយ៉ាងស្រួលដោយហេតុផលពីរ មួយ shopping សប្បាយចិត្ត មិនអស់លុយហើយ ទីពីរបានលុយថែមពីការលក់បន្ត។
ពីដំបូងស្តី្រពាណិជ្ជករអាមេរិកវ័យក្មេង Sophia Amoruso ម្ចាស់ Nasty Gal បានចាប់ផ្តើមគំនិតរកស៊ីរបស់នាងជាមួយលុយក្រោម១០០ដុល្លារ ដោយទិញសម្លៀកបំពាក់ថោកៗមកនៅលើ ebay ក្រោយមកអ្វីៗ ដំណើរការ បានល្អឡើងៗ នាងបានចាប់ផ្តើមបើកហាងលក់តាមអ៊ិនធរណេតដ៏សាមញ្ញមួយឈ្មោះ Nasty Gal។ កាលពីចុងឆ្នាំ២០១៩ នាងមានទុនសរុបដល់តម្លៃ ២៨០ លានដុល្លារហើយ។
ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតយើងអាចរៀនបានដែរ គឺ Benjamin Keit អាយុត្រឹមតែ ១៦ ឆ្នាំ បានក្លាយជាសេដ្ឋីដោយសារការដើរប្រមូលទិញនិងលក់បន្តស្បែកជើងកីឡា។
៤ បង្រៀនឯកជនសម្រាប់អ្នកមានប្រាក់
ឥឡូវនេះ ការរៀនបន្ថែមជារឿងចាំបាច់គ្រប់គ្នាចង់រៀន និងចង់អភិវឌ្ឍន៍មិនថាកុមារឬមនុស្សពេញវ័យ។ ប្រសិនបើយើងមានជំនាញមួយដែលអ្នកផ្សេងទៀតចង់រៀន ពួកគេឬឪពុកម្តាយពួកគេនឹងចំណាយប្រាក់មិនខានឧទាហរណ៍ គ្រូបង្វឹកភាសា ឬកាយសម្បទា យូហ្គា ឌីសាញ ថតរូប ឬសន្តិសុខអនឡាញ តន្ត្រី ។ល។ ដែលទទួលប្រាក់ម៉ោង កាន់តែខ្ពស់ឡើងៗ ។
៥ សិល្បៈច្នៃប្រឌិតលើបណ្តាញសង្គម
![](https://kampucheathmey.com/wp-content/uploads/2020/12/102959417_m-1024x683.jpg)
ឥឡូវយើងកំពុងរស់នៅក្នុងយុគសម័យនៃនិទានកថាដែលបើកភ្នែកឡើង ហ្វេសប៊ុក និង Instagram គឺជាដំបូងគេមួយ។ ជាមួយជំនាញថតរូប យើងនឹងក្លាយជាមនុស្សសំខាន់សម្រាប់បណ្តាតារាៗឬយុវវ័យដែលចង់ទទួលល្អជាមួយរូបថតស្អាតៗ។ ពួកគេមិនខ្លាចនឹងបង់ប្រាក់ដើម្បីការថតរូបបង្អួតលើបណ្តាញសង្គមនោះឡើយ។
ក្រៅពីនោះយើងអាចរកស៊ីជាមួយហ្វេសប៊ុក និងហ្គូហ្គោលដោយបង្កើតអ្វីមួយដែលអ្នកដទៃចង់មើលចូលចិត្តតាមដានដើម្បីចែកប្រាក់ជាមួយបណ្តាញពីរនេះ។ អ្វីដែលបង្កើតមកត្រូវតែមានលក្ខណៈពិសេសមិនច្រំដែល មិនចម្លង និងមិនសាំញ៉ាំផង។
ការកសាងទស្សនិកជនលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការដឹងពីវិធីដើម្បីបង្កើនលំហូរទស្សនិកជន និង click។ ទោះបីស្រុកយើងនិយមលេងហ្វេសប៊ុកជាងគេ ប៉ុន្តែជាក់ស្តែងទីផ្សារល្អបំផុតសម្រាប់លក់មាតិកា ឬផលិតផលនាអនាគតដ៏ខ្លីខាងមុខនេះ instagram ។ ប្រសិនបើយើងអាចបង្កើតសហគមន៍មួយ (Follower) នៅលើ Instagram គឺអាចរកប្រាក់បានយ៉ាងឆាប់រហ័ស។
៦ ការធ្វើប្លុក
![](https://kampucheathmey.com/wp-content/uploads/2020/12/asian-man-doing-freelance-work-laptop-siiting-sofa-home_1098-18027.jpg)
ប្រសិនបើ Instagram មិនមែនជាចំណូលចិត្តរបស់យើង អាចសាកចាប់ផ្តើមបង្កើតប្លុកក៏បាន ។ ធម្មតានឹងមិនរីកចម្រើនលឿនដូចបណ្តាញសង្គមទេប៉ុន្តែ ប្រសិនបើកសាងវាត្រឹមត្រូវវានឹងមានតំលៃវែងឆ្ងាយ។
ហេតុអ្វី? ព្រោះវាជារបស់យើង មិនមែនយើងរស់ពឹងលើ Mark Zuckerberg នោះទេ។ បើយើងធ្វើវាបានល្អ វាក្លាយជាទ្រព្យសម្បត្តិឌីជីថលផ្ទាល់ខ្លួនមួយដែលក្រោយៗទៅនឹងកើតចេញនូវវិធីរាប់លានដើម្បីរកប្រាក់បានមិនថា PR ឬផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផលផ្ទាល់ខ្លួន។
៧ Podcast
![](https://kampucheathmey.com/wp-content/uploads/2020/12/young-asian-woman-relax-drinking-coffee-using-phone-shot-through-glass-window-coffee-shop_72077-44.jpg)
វិទ្យុសម័យថ្មីដែលគេហៅថា Podcast កំពុងតែរំកិលមកគ្របលើយុគសម័យអ៊ិនធរណេត ហើយទីបំផុតអ្នកដែលពូកែនិយាយ និងរស់បានស្រួល។ យើងអាចប្រើទូរសព្ទ iPhone ជាឧបករណ៍ថតសំលេង ឬអាចវិនិយោគលើមីក្រូហ្វូនកម្រិតស្តង់ដារដែលមានការណែនាំនៅលើអ៊ិនធរណេត។ គុណសម្បត្តិនៃ Podcast គឺវាដើរលឿនសម្រាប់រាល់ឃ្លីបណាដែលនិយាយរឿងរ៉ាវជុំវិញជីវិតពិតរបស់មនុស្សយើង។ អាជីវកម្មនេះអាចរីកលូតលាស់បានល្អបំផុតប្រសិនបើមាតិការយើងល្អ ងាយស្តាប់ងាយយល់ ។
ការងារទាំងនេះយើងអាចចាប់ផ្តើមឡើងតាំងពេលដែលយើងកំពុងរៀន និងមិនទាន់មានជំនាញអ្វីមួយជាក់លាក់។ គ្រាន់តែយើងមានទេពកោសល្យនិងមានការតាំងចិត្តដាក់ខ្លួនទទួលយកមតិកែលម្អ និងត្រៀមលក្ខណៈសម្រាប់ទទួលយកការរិះគន់យើងនឹងអាចឆ្ពោះទៅរកគោលដៅបាន។
អានចប់គិតថាចាប់ផ្តើមមួយណាដែរ?
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ចាប់យកឱកាសឌីជីថល ក្លាយជាអ្នកថតរូបទទួលភាគហ៊ុនពីស្តក់ photostock
ចុចអាន៖ ចង់ថតរូបបានល្អ ដូចអ្នកមានអាជីព? កាំមេរ៉ាល្អមិនគ្រប់ទេ រៀន៦ចំណុចនេះសិន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?