អាជីព
៦ យ៉ាងដែលរារាំងយើងមិនឲ្យទទួលបានការងារដែលខ្លួនស្រលាញ់
ការស្វែងរកមុខតំណែងថ្មី មិនងាយស្រួលឡើយ ពិសេសក្នុងរដូវកាលកូវីដដែលម្នាក់ៗ កាន់តែត្រូវឆ្លងកាត់ការប្រកួតប្រជែងខ្លាំងលើសមុនទ្វេដង។
ខាងក្រោមនេះ អាចមូលហេតុដែលយើងមិនគួរនៅទទូចជាមួយការងារដែលចង់ស្រមៃបាន ៖
១. ដាក់កំណត់គោលដៅខ្ពស់ពេក

មិនថាឧស្សាហកម្មណាក៏ដោយ បើយើងកំពុងស្វែងរកនៅក្នុងគោលដៅខ្ពស់ពេក ហើយដាក់ពាក្យសុំការងារដែលយើងមិនមានលក្ខណៈគ្រប់គ្រាន់ នោះគឺជាបញ្ហាដែលធ្វើឲ្យយើងទទួលបានការខកចិត្ត។
ក្រុមហ៊ុនភាគច្រើនមានផ្នែកធនធានមនុស្សដែលម៉ឺងម៉ាត់បំផុត ប្រសិនបើយើងមិនមានបទពិសោធន៍ដែលពាក់ព័ន្ធនឹងអ្វីដែលក្រុមហ៊ុនចង់បានទេ ហានិភ័យអាចកើតមានច្រើន។
២. គោលបំណងទាបពេក
ក្រុមហ៊ុនសហប្រតិបត្តិការជាច្រើនជួលតាមរបៀបយុទ្ធសាស្ត្រ ដូច្នេះពួកគេចង់បានការងារសមនឹងតម្លៃ ដែលពួកគេជួលយើង។ ប្រសិនបើពួកគេជួលអ្នកណាម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារ កុំភ័យខ្លាចនឹងទាមទារការស្នើសុំប្រាក់ខែ។ ត្រូវផ្ដល់កិត្តិយសដល់ខ្លួនឯង ហើយកុំបន្ទាបបទដ្ឋានព្រោះតែចង់ចាកចេញពីការងារបច្ចុប្បន្នរបស់យើងឲ្យសោះ។

៣. មិនបានសរសេរ Cover Letter ផ្ទាល់ខ្លួន
ប្រសិនបើយើងមិនបានធ្វើ Cover Letter ផ្ទាល់ខ្លួនទៅក្រុមហ៊ុនដែលយើងកំពុងដាក់ពាក្យសុំនោះទេ ពួកគេមិនយកចិត្តទុកដាក់នឹងយើងភ្លាមៗទេ។ មុនដាក់ពាក្យ សូមពិនិត្យ Cover Letter និងជីវប្រវត្តិឲ្យបានល្អិតល្អន់បំផុត។ បើសិនយើងធ្វើខុសនៅដំណាក់កាលនេះហើយ យើងអាចនឹងបាត់បង់ឱកាសការងារនៅទីនោះ។
៤. ប្រវត្តិរូបសង្ខេបរញ៉េរញ៉ៃមិនច្បាស់លាស់
និយោជិកជាមធ្យមចំណាយពេលជាមធ្យមត្រឹមតែ ៦ វិនាទីលើប្រវត្តិរូបសង្ខេប។ ដូច្នេះជាការចាំបាច់ដែលយើងត្រូវធ្វើឱ្យមានភាពស្របគ្នា និងជាប់ទាក់ទងនឹងបទពិសោធន៍ដែលពាក់ព័ន្ធ។ ប្រសិនបើប្រវត្តិរូបយើងមាន ២ ទំព័រសូមលុបចោល។ ឬមានចំណង់ចំណូលចិត្តកីឡានៅសាលារៀនដែលធ្លាប់ចូលចិត្ត ក៏ត្រូវលុបចោលដែរ។
មិនថាយើងមានមោទនភាពចំពោះសមិទ្ធផលរបស់យើងយ៉ាងណាក៏ដោយ ប្រសិនបើមិនទាក់ទងនឹងអ្វីដែលយើងកំពុងដាក់ពាក្យទេ សូមលុបចោលរឿងទាំងនោះចោលឲ្យអស់។
៥. មិនបំពេញពាក្យសុំក្នុងអ៊ីនធឺណិត
បច្ចុប្បន្ននេះក្រុមហ៊ុនភាគច្រើនតែងតែមានទំព័រដែលអាចឲ្យយើងបញ្ចូលប្រវត្តិរូបសង្ខេប ហើយបំពេញប្រាក់ខែដែលយើងចង់បាន និងព័ត៌មានលំអិតទាក់ទងក្នុងចំណោមរបស់ផ្សេងទៀត។ ជាការចាំបាច់ដើម្បីធានាថាយើងបានបញ្ចប់ផ្នែកនេះ នៃដំណើរការរបស់ក្រុមហ៊ុន ។
ទោះបីជាយើងមាន Cover Letter និងប្រវត្តិរូបសង្ខេបក៏ដោយ ប្រសិនបើពាក្យសុំរបស់យើងមិនពេញលក្ខណៈសមស្របទេ នោះក្រុមហ៊ុនអាចមិនផ្ដល់ការងារដល់យើងឡើយ។

៦. លើបណ្ដាញសង្គមបង្ហោះរូបភាពមិនល្អ
ការមានគណនីបណ្ដាញសង្គមបើកចំហនិងការបង្ហោះរូបភាពមិនសមរម្យណាមួយជាមួយមិត្តរបស់យើង គឺជាហានិភ័យដល់ការស្វែងរកការងារ។ ការងារដំបូងដែលនិយោជិកធ្វើ គឺការស្វែងរកហ្វេសបុករបស់យើងជាមុនសិន។
យកល្អក្នុងបណ្ដាញសង្គម កុំបង្ហោះនៅរឿងណាដែលទាក់ទងនឹងក្រេឌីតយើង។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យុវវ័យចង់ប្រលូករកលុយ គួរអានអត្ថបទនេះ!
ចុចអាន៖ភាពជាអ្នកដឹកនាំ៖ ដំណោះស្រាយជាមួយបុគ្គលិកកេងបន្លំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី