Connect with us

អាជីព

៦ យ៉ាង​ដែល​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​ការងារ​ដែល​ខ្លួន​ស្រលាញ់

បានផុស

នៅ

ការ​ស្វែងរក​មុខ​តំណែង​ថ្មី​ មិន​ងាយស្រួល​ឡើយ ពិសេស​ក្នុង​រដូវ​កាល​កូវីដ​ដែល​ម្នាក់ៗ កាន់​តែ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​ខ្លាំង​លើស​មុន​ទ្វេដង។

ខាងក្រោម​នេះ អាច​មូលហេតុ​ដែល​យើង​មិន​គួរ​នៅ​ទទូច​ជាមួយ​​​​ការងារ​ដែល​ចង់​ស្រមៃ​​បាន ៖

១. ដាក់​កំណត់​គោលដៅ​ខ្ពស់​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ថា​ឧស្សាហកម្ម​ណា​ក៏​ដោយ​ បើ​យើង​កំពុង​ស្វែងរក​នៅ​ក្នុង​គោលដៅ​ខ្ពស់​ពេក​ ហើយ​ដាក់​ពាក្យ​សុំ​ការងារ​ដែល​យើង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ នោះ​គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​​ការ​ខកចិត្ត។

ក្រុមហ៊ុន​ភាគ​ច្រើន​មាន​ផ្នែក​ធនធាន​មនុស្ស​ដែល​ម៉ឺងម៉ាត់​បំផុត ប្រសិន​បើ​យើង​មិន​មាន​បទពិសោធន៍​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ក្រុមហ៊ុន​ចង់បាន​ទេ ហានិភ័យ​អាច​កើត​មាន​ច្រើន។

. គោលបំណង​ទាប​ពេក

ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ជា​ច្រើន​ជួល​តាម​របៀប​យុទ្ធសាស្ត្រ​ ដូច្នេះ​​ពួកគេ​ចង់​បាន​​ការងារ​សម​នឹង​តម្លៃ​ ដែល​ពួកគេ​ជួល​យើង។ ប្រសិន​បើ​ពួកគេ​ជួល​អ្នក​ណា​ម្នាក់​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ ​កុំ​ភ័យ​ខ្លាច​នឹង​ទាមទារ​ការ​ស្នើសុំ​ប្រាក់ខែ។ ត្រូវ​ផ្ដល់​កិត្តិយស​ដល់​ខ្លួនឯង​ ហើយ​កុំ​បន្ទាប​បទដ្ឋាន​ព្រោះតែ​ចង់​ចាកចេញ​ពី​ការងារ​បច្ចុប្បន្ន​របស់​យើង​ឲ្យ​សោះ។

. មិនបានសរសេរ Cover Letter ផ្ទាល់ខ្លួន

ប្រសិន​បើ​យើង​មិន​បាន​ធ្វើ Cover Letter ផ្ទាល់ខ្លួន​ទៅ​ក្រុមហ៊ុន​ដែល​យើង​កំពុង​ដាក់​ពាក្យ​សុំ​នោះ​ទេ ​ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​នឹង​យើង​ភ្លាមៗ​ទេ។ មុន​ដាក់​ពាក្យ​ សូម​ពិនិត្យ​ Cover Letter និង​ជីវប្រវត្តិ​ឲ្យ​បាន​ល្អិតល្អន់​បំផុត។ បើ​សិន​យើង​ធ្វើ​ខុស​នៅ​ដំណាក់កាល​នេះ​ហើយ ​យើង​អាច​នឹង​បាត់បង់​ឱកាស​ការងារ​នៅ​ទីនោះ។

. ប្រវត្តិរូប​សង្ខេប​រញ៉េរញ៉ៃ​មិន​ច្បាស់លាស់

និយោជិក​ជា​មធ្យម​ចំណាយ​ពេល​ជា​មធ្យម​ត្រឹម​តែ ៦ វិនាទី​លើ​ប្រវត្តិរូប​សង្ខេប។ ដូច្នេះ​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ធ្វើ​​ឱ្យ​មាន​ភាព​ស្របគ្នា​ និង​ជាប់​ទាក់ទង​នឹង​បទពិសោធន៍​ដែល​ពាក់ព័ន្ធ។ ប្រសិន​បើ​ប្រវត្តិរូប​យើង​មាន ២ ទំព័រ​សូម​លុបចោល។ ឬ​មាន​ចំណង់ចំណូលចិត្ត​កីឡា​នៅ​សាលារៀន​ដែល​ធ្លាប់​ចូលចិត្ត​ ក៏​ត្រូវ​លុបចោល​ដែរ។

មិន​ថា​យើង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​របស់​យើង​យ៉ាងណា​ក៏​ដោយ ​ប្រសិន​បើ​មិន​ទាក់ទង​នឹង​អ្វី​ដែល​យើង​កំពុង​ដាក់​ពាក្យ​ទេ​ សូម​លុបចោល​រឿង​ទាំង​នោះ​ចោល​ឲ្យ​អស់។

. មិន​បំពេញ​ពាក្យសុំ​ក្នុង​អ៊ីនធឺណិត

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ភាគច្រើន​តែងតែ​មាន​ទំព័រ​ដែល​អាច​ឲ្យ​​យើង​បញ្ចូល​ប្រវត្តិរូប​សង្ខេប​ ហើយ​បំពេញ​ប្រាក់ខែ​ដែល​យើង​ចង់បាន​ និង​ព័ត៌មាន​លំអិត​ទាក់ទង​ក្នុង​ចំណោម​របស់​ផ្សេងទៀត។ ជា​ការ​ចាំបាច់​ដើម្បី​ធានា​ថា​យើង​បាន​បញ្ចប់​ផ្នែក​នេះ​ នៃ​ដំណើរការ​របស់​ក្រុមហ៊ុន ។

ទោះបី​ជា​យើង​មាន Cover Letter និង​ប្រវត្តិរូប​សង្ខេប​ក៏​ដោយ ​ប្រសិន​បើ​ពាក្យ​សុំ​របស់​យើង​មិន​ពេញ​លក្ខណៈ​សមស្រប​ទេ នោះ​ក្រុមហ៊ុន​អាច​មិន​ផ្ដល់​ការងារ​ដល់​យើង​ឡើយ។

. ​លើ​បណ្ដាញ​សង្គមបង្ហោះរូបភាពមិនល្អ

ការ​មាន​គណនី​បណ្ដាញ​សង្គម​បើក​ចំហ​និង​ការ​បង្ហោះ​រូបភាព​មិន​សមរម្យ​ណាមួយ​ជាមួយ​មិត្ត​របស់​យើង​ គឺ​ជា​ហានិភ័យ​ដល់ការស្វែងរក​ការងារ​។ ការងារ​ដំបូង​ដែល​និយោជិក​ធ្វើ​ គឺ​ការ​ស្វែងរក​ហ្វេសបុក​របស់​យើង​ជា​មុន​សិន។
យក​ល្អ​ក្នុង​បណ្ដាញ​សង្គម​ ​កុំ​បង្ហោះ​នៅ​រឿង​ណា​ដែល​ទាក់ទង​នឹង​ក្រេឌីតយើង។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យុវវ័យ​ចង់ប្រលូក​រកលុយ គួរអាន​អត្ថបទនេះ!

ចុចអាន៖ភាព​ជា​អ្នកដឹកនាំ៖ ដំណោះស្រាយ​ជាមួយ​បុគ្គលិក​កេង​បន្លំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម