អាជីព
កសិករសប្បាយចិត្តឃើញដំណាំល្ពៅ និងតាសក់ស្រូវឡើងថ្លៃជាងឆ្នាំមុន
តម្លៃផ្លែល្ពៅ និងតាសក់ស្រូវនៅផ្សារមាត់កំពង់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានតម្លៃខ្ពស់ជាងឆ្នាំមុន ធ្វើឱ្យប្រជាកសិករមានទឹកចិត្តសប្បាយរីករាយក្នុងការប្រមូលផលយកទៅលក់។

ប្រជាកសិករភូមត្រពាំងចាន់ អ្នកស្រី ប្រាក់ ប៊ុនថា អាយុ ៥៥ ឆ្នាំ បានឱ្យដឹងថា ការដាំដុះផ្លែល្ពៅ និងផ្លែតាសក់ស្រូវក្នុងចម្ការនៅឆ្នាំនេះ លក់បានតម្លៃខ្ពស់ជាងឆ្នាំទៅ ដែលអាចធ្វើឱ្យរូបគាត់ក៏ដូចជាប្រជាកសិករដទៃទៀតនៅក្នុងស្រុកបរិបូណ៌សប្បាយរីករាយក្នុងការប្រមូលផលផងដែរ។
កសិករដដែលរូបនេះបន្តថា ផ្លែល្ពៅលក់បោះដុំនៅក្នុងថ្ងៃនេះមានតម្លៃមួយគីឡូពី ៥០០ រៀល ទៅ ១ ០០០ រៀល តាមតូចតាមធំ។ ចំណែកផ្លែតាសក់ស្រូវវិញគឺលក់បោះឱ្យម៉ូយក្នុងតម្លៃមួយៗពី ១០០០ រៀលទៅ ៣ ០០០ រៀល តាមតូចតាមធំ។

មូលហេតុធ្វើដំណាំពីរប្រភេទនេះឡើងថ្លៃដោយសារតែ ប្រជាកសិករភាគច្រើនក្នុងឆ្នាំនេះមិនបានបានដាំដុះផ្លៃល្ពៅ និងផ្លែតាសក់ស្រូវទេគឺគេដាំដំណាំសណ្ដែកបាយឬឪឡឹកជំនួសវិញ។
ព្រោះថាតម្លៃផ្លែល្ពៅក្នុងឆ្នាំមុនមួយគីឡូលក់បានតែ ១៥០ រៀលទៅ ៣០០ រៀល និងផ្លែតាសក់ស្រូវវិញមួយផ្លែៗលក់បានពីថ្លៃ ៥០០ រៀលទៅ ១ ០០០ រៀលតែប៉ុណ្ណោះ។

កសិករ ប្រាក់ ប៊ុនថា បានបញ្ជាក់ ឲ្យដឹងទៀតថា ទោះបីការប្រមូលផលដំណាំដាំដុះខាងលើនេះលក់ដូរក្នុងទីផ្សារមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែប្រជាកសិករយើងមិនទទួលបានផលចំណេញបានច្រើននោះទេ។
ព្រោះថាតម្លៃជីដាក់ដំណាំពីឆ្នាំមុនក្នុងមួយការ៉ុងតែ ១០ ម៉ឺនរៀល តែក្នុងឆ្នាំនេះមួយការុងថ្លៃដល់ទៅ២០ ម៉ឺនរៀល។ ចំណែកប្រេងម៉ាស៊ូតនិងប្រេងសាំងឆ្នាំមុនក្នុងមួយលីត្រថ្លៃតែ ៣ ០០០ ទៅ ៣ ៥០០ ឥឡូវឆ្នាំ នេះឡើងទៅដល់ ៥ ០០០ រៀលទៅ ៥៥០០រៀល។ ហេតុនេះហើយបើប្រៀបធៀប និងការចំណាយជាមួយការប្រមូលផលលក់ចេញវិញនោះ គឺមិនបានចំណេញច្រើននោះទេ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល