អាជីព
ឈ្មួញកណ្ដាលសម្រុកទិញទំនិញនៅភ្នំពេញយកទៅចែកចាយច្រើនជាងរាល់ឆ្នាំ
លោក តាំង សុងគី ជាអ្នកបើកបររថយន្តឈ្នួលដឹកជញ្ជូនបានឲ្យដឹងថា ឆ្នាំនេះឈ្មួញកណ្តាលបានចុះមកទិញទំនិញនៅភ្នំពេញយកទៅចែកចាយនៅតាមបណ្តាខេត្តជាប់រាជធានីភ្នំពេញច្រើនជាងរាល់ឆ្នាំ។

លោក សុង គី បានបញ្ជាក់ថាមូលហេតុដែលឈ្មួញកណ្តាលសម្រុកមកទិញទំនិញយកបោះឲ្យម៉ូយតាមបណ្តាខេត្តនេះគឺធ្វើឡើងមុនពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរខាងមុខនេះ។ ម្យ៉ាងទៀតបុណ្យចូលឆ្នាំគឺឈ្មួញធំនឹងឈ្មួញកណ្តាលបានផ្អាកការលក់ដូរដើម្បីទៅកម្សាន្តលេងតាមបណ្តាខេត្តឆ្ងាយៗ។ ហើយបើឈ្មួញកណ្តាលមិនសម្រុកមកទិញនឹងត្រូវខកខានចែកចាយឲ្យបន្ត។

ដោយឡែកលោក គ្រី ហ៊ុច អនុប្រធានគណកម្មការផ្សារច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា នៅដើមខែមេសានេះគឺឈ្មួញកណ្តាលបានកាម៉ង់ទិញទំនិញចាបហួយ ច្រើនណាស់ គឺពួកគេចុះមកដឹកជញ្ជូនតាំងពីព្រឹកដល់យប់ក៏មានដែរ។
លោក អនុប្រធានផ្សារបានបន្តថា ឆ្នាំនេះពិតជាឈ្មួញចុះមកប្រមូលទិញយ៉ាងច្រើន ខណៈដែលឆ្នាំ ២០២០ ឆ្នាំ២០២១ ដែលមេរោគកូវីដ១៩ បានបង្កការឆ្លងរាលដាលដល់សហគមន៍ធ្វើឲ្យទីប្រជុំជនក៏ដូចជាផ្សារត្រូវបានបិទខ្ទប់នោះគឺការចែកចាយទំនិញបានស្ងប់ស្ងាត់ ទំនិញចាក់គរពេញឃ្លាំងខុសប្លែកឆ្នាំនេះទំនិញគ្រប់មុខបានប្រមូលលក់ចេញរហូតដល់រកទំនិញលក់មិនចង់បានទៀតផង៕

អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម