Connect with us

អាជីព

កសិករ​ដាំសណ្តែក​កួរ​រីករាយ​និងតម្លៃ​ដែល​ឈ្មួញ​ចុះប្រមូល​ទិញ​ដល់​ចម្ការ​

បានផុស

នៅ

កសិករ​នៅសង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ​បាននាំគ្នារីករាយព្រោះ​ទទួលបាន​កម្រៃ​ពីការលក់​បានច្រើន​គួរសមមិនធ្លាប់មានក្នុងរយះពេល៣ឆ្នាំនេះ។

​តាមការអះអាងពីលោក​ អ៊ុន ណារ៉ាន់​ ដែលជាកសិករដាំបន្លែសណ្តែកកួរ​ បាន​ឲ្យកម្ពុជាថ្មី​ដឹងថា​ ឆ្នាំ​នេះបន្លែសណ្តែកកួរ ឡើងថ្លៃគួរសមខុសប្លែក៣ឆ្នាំ​បន្លែបានចុះតម្លៃសឹង​តែធ្វើឲ្យកសិករ​បោះបង់​អាជីព​នេះចោល ព្រោះខាតខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសិករដដែលបានបន្តថា​ អ្វីដែលកសិករយើងមានទឹកចិត្តចង់​បន្តអាជីពដាំបន្លែ​នេះវិញដោយ​សារ​តម្លៃ​បន្លែសណ្តែកកួរ កើនឡើងដល់៣៥០០រៀលរហូត​ដល់៤០០០រៀល​ហើយតម្លៃ​នេះគឺឈ្មួញចុះ​មកទិញ​ដល់ចំការតែម្តង​។

ខុសប្លែកពីឆ្នាំ២០២១ ដែលជាឆ្នាំឆ្លងជំងឺកូវីដ១៩ ​ធ្ងន់ធ្ងររហូតដល់បិទខ្ទប់​ទាំងផ្សារផងនោះ​គឺតម្លៃសណ្តែកគួក្នុង១គីឡូ​ក្រាម​​ត្រឹម២០០០រៀល​ហើយកសិករយើងនាំគ្នា​ដឹក​ដល់​ផ្សារទៀតផង។

ម្យ៉ាងទៀតដោយសារតែការបិទខ្ទប់ផងនោះធ្វើឲ្យបន្លែសណ្តែកត្រូវខូច នឹង​រលួយ​ស្ទើទាំងអស់​។​ ក្នុងនោះឆ្នាំ២០២០កន្លងទៅ​បន្លែសណ្តែកក៏ធ្លាក់ចុះដែលក្នុង១គីឡូក្រាម​សល់ ២០០០រៀលផងដែរ​។

​ដោយឡែកកសិករ សុន ពុន រស់នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ​បានឲ្យដឹងដែរថា​ដោយសារតម្លៃ​សណ្តែកគួឡើងថ្លៃ​រហូតដល់​៤០០០រៀល​ក្នុង១គីឡូ​ក្រាម​ដូចរាល់ថ្ងៃ​នេះគឺធ្វើឲ្យ​កសិករ​ទាំងមាន​ទឹកចិត្ត​និងបន្តអាជីពនេះឡើងវិញ។

​ប៉ុន្តែ​បើតម្លៃធ្លាក់ចុះ​ដូចឆ្នាំ២០២១​នោះ កសិករសឹង​បោះបង់​ចោល​ការដាំបន្លែ​ព្រោះខាតខ្លាំងពេក​។​ហើយបើតម្លៃបន្លែ​ឡើងថ្លៃធ្វើឲ្យកសិករសប្បាយ​ចិត្តដោយ​សារ​តែ​បានប្រាក់​កម្រៃ​អាចទិញ​មាសទុកទៀតផង​៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម