អាជីព
ចំណុចធំៗ សិស្ស-និស្សិតទើបបញ្ចប់ការសិក្សា ឬ Internship គួរធ្វើនៅកន្លែងការងារលើកដំបូង
មានមនុស្សច្រើនណាស់ នៅពេលឈានដល់វ័យចូលធ្វើការ នឹងមានអារម្មណ៍តានតឹង ឬរំភើបលាយឡំគ្នា។ ជំហានមួយទៀតដែលយើងត្រូវប្រឈមមុខគឺ ជានិស្សិតថ្មីនៅកន្លែងធ្វើការ។ ការចាប់ផ្តើមដំបូង យើងនឹងក្លាយជាមនុស្សដែលគ្មានបទពិសោធន៍ពីមុន មិនដឹងទាំងការងារ និងជីវិតនៅកន្លែងធ្វើការ។
ទោះជាយ៉ាងណា នោះគឺជាអ្វីដែលយើងអាចរៀនបាន ទោះបីជាវាត្រូវការពេលវេលាខ្លះក៏ដោយ។ ប្រសិនបើយើងជានិស្សិតទើបបញ្ចប់ការសិក្សា តើយើងគួរធ្វើសកម្មភាពបែបណា ដើម្បីត្រួសត្រាយផ្លូវ ឲ្យការងារដំបូងមានភាពរលូនបំផុត?
១ បំពេញភារកិច្ចរបស់យើងឲ្យបានល្អ និស្សិតបញ្ចប់ការសិក្សា ដែលទើបបានការងារលើកដំបូង ប្រាកដជាមានអារម្មណ៍រំភើបចំពោះការផ្លាស់ប្ដូរនេះ។ ការផ្លាស់ប្ដូរពីជីវិតនៅសាលា ទៅជាអ្នកធ្វើការពេញម៉ោង គឺមិនមែនជារឿងងាយស្រួលទេ។ គ្រប់និស្សិតទាំងអស់ មិនអាចកែឥរិយាបថបានរហ័ស ទាំងអារម្មណ៍ឆ្គង ហើយអ្វីៗគឺខុស និងខុសទិសដៅដែលគេចង់បានភ្លាមៗ។ ដូច្នេះនិស្សិតគួររៀបចំខ្លួនឲ្យបានល្អ ដោយធ្វើកិច្ចការរផ្ទាល់ខ្លួនដូចជា មុខតំណែង ភារកិច្ច និងទំនួលខុសត្រូវ។ ដែលរឿងទាំងនេះ យើងនឹងដឹងយ៉ាងប្រកៀកតាំងពីពេលដាក់ពាក្យចូលធ្វើការ និងទៅសម្ភាសន៍ការងារ រួមទាំងជំនាញផ្សេងៗដែលបានបង្កើតឡើង ដើម្បីត្រៀមខ្លួនធ្វើការឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។

២ យកចិត្តទុកដាក់ចំពោះការស្វាគមន៍ និងការណែនាំរបស់រៀមច្បង ការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជារឿងល្អ ហើយនិសិត្យគួរចាប់ផ្ដើមដោយការសួរសួស្ដី សួរសុខទុក្ខ ដែលវាហាក់ដូចជារឿងសាមញ្ញសម្រាប់អ្នកណាក៏អាចធ្វើបាន។ យើងគួរតែបង្កើតវាជាទម្លាប់។ កុំភ្លេចណែនាំខ្លួនឯងឲ្យរៀមច្បង ឬមិត្តរួមការងារបានស្គាល់ទាំងអស់គ្នា។ ទុកខ្លួនឯងដោយស្នាមញញឹមរាក់ទាក់ បង្កើតចំណាប់អារម្មណ៍ដំបូងដោយសុភាពរាបសារ គោរពពួកគេ រួមទាំងព្យាយាមចងចាំឈ្មោះមិត្តរួមការងារឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ត្រូវចងចាំថា ភាពរួសរាយរាក់ទាក់ នឹងធ្វើឲ្យយើងមើលទៅគួរឲ្យស្រលាញ់ មិត្តរួមការងារងាយចងចាំយើងជាងគេ ជាពិសេសការងារក៏រលូនទៅជាមួយផងដែរ។
៣ កត់សម្គាល់ពីអ្វីដែលអ្នកដទៃធ្វើ វាជាការសង្កេតមើលនូវអ្វី ដែលមិត្តរួមការងារអង្គុយក្បែរយើងកំពុងធ្វើ។ ការកត់សំគាល់ អាចឲ្យយើងដឹងពីរបៀបធ្វើការនៅទីនេះ ជួយយើងសម្របទៅនឹងកន្លែងធ្វើការថ្មីបានលឿនជាងមុន។ វាក៏អនុញ្ញាតឲ្យនិស្សិតថ្មីថ្មោងដូចយើង មើលឃើញទិដ្ឋភាពទូទៅនៃការងារផងដែរ។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថាយើងត្រូវយកតម្រាប់តាមអាកប្បកិរិយារបស់អ្នកដទៃនោះទេ។ អ្វីដែលមិនសមហេតុផល ឬមិនចាំបាច់ធ្វើ ក៏អាចចៀសបានដែរ ។

៤ មិនយល់ត្រូវសួរ ចំនុចនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដោយសារយើងជានិស្សិតទើបបញ្ចប់ការសិក្សា យើងមិនមានបទពិសោធន៍អ្វីទាំងអស់។ យើងជាមនុស្សថ្មីដែលចាប់ផ្តើមពីដំបូង ផ្ដើមចេញពីមិនដឹងអ្វីទាំងអស់ នៅទីនេះ។ ភាគច្រើនរៀមច្បងរួមការងារ ឬអ្នកគ្រប់គ្រងនឹងមកបង្រៀនយ៉ាងជិតស្និទ្ធ ដែលអាចចំណាយពេល ប្រហែលជា១សប្តាហ៍ ឬ២សប្ដាហ៍ មុនពេលពួកគេហ៊ានឲ្យយើងធ្វើការងារទាំងអស់នោះ ដោយខ្លួនឯង។ ត្រូវប្រាកដថា សួរឲ្យបានឆាប់ កុំបណ្ដោយឲ្យខ្លួនឯងមានការយល់ច្រឡំ ដែលអាចឈានទៅបំផ្លាញការងាររបស់អ្នកទៅថ្ងៃមុខ។
៥ សួររៀមច្បងដោយឆ្លាតវ៉ៃបំផុត ពេលយើងចាប់ផ្ដើមធ្វើការមួយរយៈប្រហែល១-២ខែ យើងនឹងចាប់ផ្ដើមចេះកែសម្រួលកំហុសដោយខ្លួនឯង។ ប៉ុន្តែឥឡូវនេះ យើងលែងជាមនុស្សដែលគ្រប់យ៉ាងគឺសូន្យហើយ។ ការសាកសួររៀមច្បងអាចត្រូវការការកែតម្រូវមួយចំនួន។ ការធ្វើការជាមួយអ្នកដទៃ និងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេកំពុងជាប់គាំងការងាររបស់ពួកគេដែរ ដូច្នេះវិធីសាមញ្ញបំផុតក្នុងការសួរសំណួរ ត្រូវមានយុទ្ធសាស្ត្រ ដូចជាមនុស្សវ៉ៃឆ្លាត ដែលមើលទៅដូចជាមនុស្សមានលក្ខណៈវិជ្ជាជីវៈជាង។
៦ ត្រូវមានទំនាក់ទំនងច្រើន ជារឿងធម្មតា សម្រាប់អ្នកដែលទើបនឹងធ្វើការ អាចងាយស្រួលមើលអ្វីដែលអ្នកដទៃបង្រៀន។ បញ្ហាខ្លះអាចដោះស្រាយបានដោយខ្លួនឯង តែរឿងខ្លះមិនមែនទេ។ អ្វីដែលត្រូវធ្វើ គឺកុំនៅស្ងៀម ហើយបន្តព្យាយាមដូចជាគ្មានអ្វីកើតឡើង។ អ្វីដែលត្រូវនិយាយ ត្រូវសួរ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព ទំនាក់ទំនងជាមួយក្រុមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កុំរអង្គុយធ្វើការស្ងាត់ៗតែម្នាក់ឯង ព្រោះបើបែបនេះ អ្វីត្រូវ ឬខុស ឬការងារខូចគ្មាននរណាដឹង។ គ្មាននរណាម្នាក់អាចណែនាំបានទេ។ មុននឹងដឹងម្ដងទៀត ការងារត្រូវបានបញ្ចប់ ប៉ុន្តែការងារមិនអាចប្រើបាន។ វាអាចនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនទុកចិត្តចំពោះយើងក្នុងការធ្វើការ ហើយអាចជាមុខសញ្ញាមនុស្សខ្ចិល។
៧ទន្ទេញ និងអនុវត្ត រយៈពេលសិក្សាការងារ វត្ថុសំខាន់មួយដែលមាននៅជាមួយអ្នកគ្រប់ពេល គឺសៀវភៅកត់ត្រាតូចមួយជាមួយប៊ិច ឬខ្មៅដៃ ឬអ្នកអាចប្រើបច្ចេកវិទ្យានៅក្នុងទូរស័ព្ទដៃដើម្បីជួយក៏បាន។ បើយើងមិនឆ្លាត យើងមិនអាចចាំអ្វីគ្រប់យ៉ាងដែលគាត់បានបង្រៀនក្នុងពេលតែមួយ ជាមួយនឹងខួរក្បាលដ៏តូចមួយនេះទេ គ្រាន់តែស្ដាប់វាមួយភ្លែតនោះនឹងភ្លេចទាំងអស់។ ការរក្សាទុកទិនានុប្បវត្តិ នឹងជួយយើងរក្សាព័ត៌មានលម្អិតនៃកិច្ចការទាំងនោះ ឲ្យបានយូរតាមដែលអាចធ្វើទៅបាន។

៨ រក្សាសីលធម៌សង្គម ចរិតជារបស់ដែលមិនចាំបាច់ត្រូវបង្រៀន អ្នករាល់គ្នាគួរមាន។ វាជារបស់ដែលយើងត្រូវប្រើពេលយើងនៅជាមួយគ្នា។ អត្តចរិតជួយបង្កើតបរិយាកាសការងារកាន់តែប្រសើរ ហើយការងារកាន់តែអំណោយផលដល់ការកសាងទំនាក់ទំនង និងធ្វើការជាមួយគ្នាជាងពេលមុនៗ។ សូមចាំថា ពិភពការងារ ច្រើនតែធ្វើការជាក្រុម។ ដូច្នេះហើយ យើងមិនអាចរស់នៅតែម្នាក់ឯងបានទេ។ មិនថាមនុស្សប្រភេទណាទេ អ្វីដែលត្រូវការគឺសុជីវធម៌ទូទៅ។ សូមប្រយ័ត្នជាមួយឥរិយាបថ ភាសាកាយវិការ និងអត្ថបទដែលបានសរសេរចេញទៅឲ្យអ្នកអាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះសន្សំប្រាក់ទាំង ៧ ជានិស្សិតមហាវិទ្យាល័យគួរតែអនុវត្ត កុំឲ្យដាច់ខែដាច់ខ្យល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់