អាជីព
ដាំពូជខ្នុរការ៉ុតដែងសូរិយា ទទួលបានប្រាក់កម្រៃខ្ពស់ ធ្វើឱ្យជីវភាពកសិករធូរធារ
កសិករនៅឃុំអូរឫស្សីកណ្តាលដាំពូជខ្នុរការ៉ុតដែងសូរិយា ទទួលបានជោគជ័យ អាចរកប្រាក់កម្រៃបានខ្ពស់ នឹងអាចធ្វើការឲ្យជីវភាពគ្រួសារធូរធារ។
លោក សៅ មេងអាន កសិករគំរូដាំដំណាំឈើហូបផ្លែនៅឃុំអូរឫស្សីកណ្តាល បានបញ្ចាក់ថា បច្ចុប្បន្នលោកដាំបានខ្នុរការ៉ុតដែងសូរិយាទទួលបានផលច្រើន។ ហើយខ្នុរនេះមានទីផ្សារបញ្ជាទិញច្រើនព្រោះអតិថិជននិយមបរិភោគ វាមានរសជាតិផ្អែមក្រអូប។
លោកបន្ថែមថា ដើម្បីរួមគ្នាបង្កើនការដាំដំណាំឈើហូបផ្លែឱ្យបានច្រើនឆ្លើយតបទៅនឹងការណែនាំរបស់មន្ទីរកសិកម្ម ដំណាំឈើហូបផ្លែមួយប្រភេទនេះកសិករអាចមកសិក្សាយកបច្ចេកទេសនិងយកពូជទៅដាំបន្តបាន។
លោកបញ្ជាក់ថា ចំពោះខ្នុរការ៉ុតដែងសូរិយានេះ មួយឆ្នាំគឺ ឲ្យផលយើងពីរដង គឺប្រាំមួយខែយើងប្រមូលផលម្ដង បើផ្លែច្រើនយើងកាត់ចោលខ្លះ កាត់ ៦៥% ទុកតែ ៣៥% ដោយសារទី ១ ធ្វើឱ្យដំណាំផ្លែខ្នុររបស់យើងវាធំស្មើគ្នា ហើយទី ពីរ មានអត្ថប្រយោជន៍ដោយសារវាមិនបាក់មែកឬក៏ដួលដើម ហើយក្នុងការមើលខ្នុរចាស់ ឬខ្ចីគឺមើលក្រឡាវារីកវាចាស់ហើយ អាយុកាលវាគឺចាប់ពីផ្កា រយៈពេល ៦ ខែអាចកាត់យកទៅលក់បានហើយ។
លោកស្រី ធី ណារឿន អ្នកលក់ផ្លែឈើនៅផ្សារស្ទឹងត្រែងបានអះអាងថា ពូជខ្នុរដែងសូរិយា ពិតជាមានរស់ជាតិផ្អែម ក្លែបមានសម្បុរពណ៌ដូចការរ៉ុត ឆ្ងាញ់ជាងខ្នុរក្នុងស្រុក ជាពូជធម្មតា។
លោកស្រីបន្តថា៖ខ្នុរប្រភេទនេះទិញចូលថ្លឹងទាំងមូលមួយគីឡូក្រាម ៨.០០០រៀលយកមកបកសាច់លក់មួយគីឡូក្រាម ១៥.០០០រៀល និងខ្លះមានតម្លៃរហូតដល់ទៅ ២០.០០០រៀលហើយអតិថិជននិយមបរិភោគជាងគេ។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា ការដាំដុះដំណាំឈើហូបផ្លែបានច្រើនមុខ ជាកត្តាមួយបានរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅក្នុងស្រុក ដោយបងប្អូនកសិករត្រូវខិតខំ រិះរកពូជល្អៗយកមកដាំដុះឱ្យបានច្រើននិងផ្តល់បចេ្ចកទេសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យដាំដុះទទួលបានផលល្អ។
សូមបញ្ចាក់ថា ចលនាដាំដុះដំណាំឈើហូបផ្លែនេះ បន្ទាប់ពីគណៈកម្មាធិការស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំឱ្យមានភូមិមួយផលិតផលមួយ កសិករតែងតែរិះរក ពូជដំណាំឈើហូបផ្លែ ល្អៗមកដាំដុះសម្រាប់ធ្វើជាផលិតផលមួយភូមិមួយ និងឱ្យស្ថាប័នពាក់ព័ន្ធរៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីថែរក្សា គុណភាពផលិតផលនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់