Connect with us

អាជីព

​ម្ចាស់សិប្បកម្ម​ផលិតឥដ្ឋ​មួយកន្លែង​ត្អូញត្អែ​រការធ្លាក់ចុះ​នៃវិស័យផលិតឥដ្ឋ​

បានផុស

នៅ

ម្ចាស់សិប្បកម្មផលិតឥដ្ឋ​មួយកន្លែងមើលឃើញថា​ វិស័យ​នៃការផលិតឥដ្ឋ​ត្រូវធ្លាក់ចុះទោះ​បីមាន​ការ​សាង​សង់ផ្ទះល្វែងំពុងរីកដុះដាលក្តី។

លោក លឹម ហាំងអៀង ដែលជាម្ចាស់សិប្បកម្មផលិតឥដ្ឋ​ នៅឃុំឬស្សីជ្រោយ ខេត្ត កណ្តាល​ត្អូញត្អែរថា​ ទោះបីជាមានការសាងសង់ ផ្ទះ វីឡា ផ្ទះល្វែង រីកដុះដាលដូចផ្សិតក្តី​ តែការផលិត​ឥដ្ឋវិញទីផ្សារត្រូវធ្ធាក់ចុះ។ លោកថាលោកនឹងមានគម្រាងចង់បិទសិប្បកម្មរបស់ខ្លួនចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់សិប្បកម្មឥដ្ឋរូបនេះ​រៀបរាប់ អាជីវកម្ម នៃការផលិតឥដ្ឋថា បច្ចុប្បន្ននេះការផលិតគឺ​ពិបាកណាស់ ព្រោះយើងត្រូវទិញប្រេងពីគេ ថ្លៃ ឬថោកទៅតាមទីផ្សារ និងទិញដីឥដ្ឋក្នុង១ឆ្នាំពី ៣០០ ទៅ ៤០០ លានមកទុកធ្វើឥដ្ឋម្ដងៗ។

ក្រោយរួចរាល់ការផលិតហើយពេលចេញពី ឡ ម្តងៗ គឺចេញមានចំនួន ១ ម៉ឺនដុំ ក្នុង១ថ្ងៃ រាល់ថ្ងៃ យើងដុត ឥដ្ឌដោយអង្កាមតែយើងក៏យកអុសមកដុតបន្ថែមជាជំនួយឲ្យឆ្អិនល្អដែរ។

លោក លឹម ហាំងអៀង បន្តថា សិប្បកម្មលោកប្រើកម្មករប្រុសស្រី ១០ នាក់។ ហើយថា​ក្រោយពី​ផលលិតឥដ្ឋ​បានហើយ គឺមានឈ្មួញកណ្ដាលពីភ្នំពេញមកយកបន្តទៅលក់ ដោយគិតតម្លៃ ៨០ រៀល ក្នុង១ដុំ។

លោកបញ្ជាក់ថាសព្វថ្ងៃនេះទោះបី វិស័យធ្វើផ្ទះល្វែង ឬ ផ្ទះវីឡា កំពុងរីកដុះដាលក្តី។តែលោក លឹម ហាំងអៀងបែរជាបារម្ភថា ការធ្វើអាជីវកម្មឥដ្ឋនេះខ្ញុំ ចាប់ផ្ដើមធ្វើតាំងពីឆ្នាំ ២០១៣ ម្ល៉េះ តែវិស័យឡឥដ្ឌនេះ នៅធ្វើតិចតួចណាស់ មិនរួចខ្លួនទេ ត្រូវចុះខ្សោយខ្លាំងណាស់ក្នុងអំឡុងកូវីដនេះ។

ដោយឡែកកម្មករស្រីម្នាក់ ឈ្មោះ សុខ ម៉េងលី មកពីខេត្តកំពង់ស្ពឺ កំពុងរុញរទេះដឹកឥដ្ឋយ៉ាងមមាញឹកទៅដាក់លើឡាន ប្រាប់ថា ក្នុង១ឡានគេឱ្យតម្លៃ ៣ ម៉ឺនរៀល បើសិនយើងខំធ្វើច្រើនគឺបានលុយច្រើនដែរ។ នាងធ្វើការពីរនាក់ប្ដីប្រពន្ធ ១ថ្ងៃបាន ៥ ម៉ឺនរៀល ខណៈមួយសប្តាហ៍ថៅកែបើកឱ្យម្ដង។

ជាអ្នកដុតឡឥដ្ឋ កម្មករ វីត វីន ប្រាប់ថា ដោយសារជីវភាពខ្វះខាត ការដុតឥដ្ឋមានការពិបាកដោយទ្រាំនឹងកម្ដៅភ្លើង ដោយធ្វើការរុកឆ្កៀលភ្លើង ដុតឱ្យកម្តៅ ឥដ្ឋ បានឆ្អិនល្អ ក្រោយពីអិដ្ឌឆ្អិនល្អហើយ មានគេមកដឹកជញ្ជូនយកទៅដាក់លើឡានមួយផ្នែកទៀត៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា៨ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ១០ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ១០ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ១៥ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍២០ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានជាតិ១២ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

Sokha Hotels

ព័ត៌មានពេញនិយម