អាជីព
ការងារ ១០ ប្រភេទ មានសម្ពាធខ្លាំង តែប្រាក់ខែវិញកប់ក្ដោង
ការងារទាំងអស់ សុទ្ធតែមានភាពពិបាកទៅតាមកត្តាផ្សេងៗគ្នា។ ហេតុនេះ ទើបគេណែនាំឱ្យជ្រើសរើសការងារដែលអ្នកស្រឡាញ់ នៅពេលជួបបញ្ហាអ្វីមួយ អ្នកនឹងមានកម្លាំងចិត្ត ដោះស្រាយឱ្យអស់ពីសមត្ថភាព។
យ៉ាងណា ផ្អែកតាមការស្រាវជ្រាវ និងស្រង់មតិ របស់គេហទំព័រ Careeraddict កម្ពុជាថ្មីបានឆ្កឹះយកការងារដែលមានសម្ពាធទាំង ១០ នៅលើពិភពលោក តែទទួលបានប្រាក់ខែកប់ក្ដោង។
១. អ្នកវិភាគហិរញ្ញវត្ថុ

អ្នកជំនាញខាងការងារនេះ គឺធ្វើការវិភាគ និងពិនិត្យមើលទិន្នន័យហិរញ្ញវត្ថុ ដើម្បីណែនាំឱកាសវិនិយោគការធ្វើអាជីវកម្មដល់អតិថិជន។ ចំណែកការដែលស្មុគស្មាញនោះគឺ នៅពេលដែលទីផ្សារមានការប្រែប្រួលទៅជាអាក្រក់ ដែលអ្នកវិភាគត្រូវធ្វើការពន្យល់និងដោះស្រាយជាមួយអតិថិជនរបស់ខ្លួន។ ជាមធ្យម ការងារនេះរកចំណូលបានខ្ទង់ ៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
២. ចុងភៅ

តួនាទីជាចុងភៅនេះ ពិតជាមានភាពតានតឹងខ្លាំង នៅពេលធ្វើការនៅក្នុងផ្ទះបាយដែលមានភាពមមាញឹក និងបរិយាកាសរញ៉េរញ៉ៃ។ ក្នុងនាមជាចុងភៅ ត្រូវធានាចម្អិនម្ហូបអាហារដែលមានគុណភាពទាំងរសជាតិ និងអនាម័យ។ ជាពិសេស ត្រូវឱ្យទាន់ពេលវេលា ចៀសវាងអតិថិជនមិនពេញចិត្ត និងត្អូញត្អែរ។ នៅពេលដែលមានអតិថិជនច្រើន អ្នកនឹងត្រូវប្រឈមនឹងភាពស្មុគស្មាញ ឬសម្ពាធក្នុងការចម្អិនម្ហូបឱ្យទាន់ពេលវេលា។ ជាមធ្យម តួនាទីជាចុងភៅអាចមានចំណូលប្រហែល ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅប្រទេសអភិវឌ្ឈន៍។
៣. វិស្វករជួសជុលយន្តហោះ
វិស្វករថែទាំយន្តហោះ គឺត្រូវដំឡើង និងថែទាំម៉ាស៊ីនយន្តហោះ ដោយត្រូវជួសជុលបញ្ហាអគ្គិសនី ឬប្រព័ន្ធណាមួយរបស់តួយន្តហោះ។ ការងារនេះ ទាមទារអ្នកមានបច្ចេកទេសខ្លាំង និងចំណេះដឹងខ្ពស់ ពីព្រោះវាពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះអាយុជីវិតបុគ្គលិក រួមទាំងសុវត្ថិភាពអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍។ ស្របជាមួយប្រាក់ខែខ្ទង់ ៦ម៉ឺនដុល្លារ វាក៏ផ្ដល់សម្ពាធដល់អ្នកអាជីពខាងនេះដែរ។
៤. អ្នកដោះស្រាយបញ្ហាផ្លូវចិត្ត
ជាធម្មតា ការងារជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តមានភាពតានតឹងខ្លាំង ដោយសារអ្នកត្រូវមានចិត្តនឹងន ដើម្បីប្រឈមនឹងការស្ដាប់ និងជួបផ្ទាល់ជាមួយករណីផ្លូវចិត្តធ្ងន់ធ្ងររបស់អ្នកជំងឺ។ អ្នកត្រូវដោះស្រាយវិបត្តិធ្ងន់ៗ និងព្យាបាលផ្លូវចិត្តរបស់អ្នកជំងឺដោយភាពអត់ធ្មត់ និងគុណធម៌នៅក្នុងខ្លួន។ ជាទូទៅ មុខជំនាញមួយនេះអាចរកចំណូលបានជិត ៥ម៉ឺនដុល្លារ។
៥. អ្នកគ្រប់គ្រងខាងផ្នែកព័ត៌មានវិទ្យា
អ្នកគ្រប់គ្រងខាងផ្នែកព័ត៌មានវិទ្យា អាចរកប្រាក់ចំណូលបានខ្ទង់ ១៤ម៉ឺនដុល្លារ។ ការងារបែបនេះ វាទាមទារការទទួលខុសត្រូវចំពោះដំណើរការ IT របស់ក្រុមហ៊ុនទាំងមូល។ ជាក់ស្ដែង បើសិនជាមានកំហុស ឬបញ្ហាប្រព័ន្ធរបស់ក្រុមហ៊ុន អ្នកត្រូវការដោះស្រាយឱ្យបានឆាប់រហ័សបំផុត។ ចៀសវាងដំណើរការអាក់ខានដល់ការងារផ្សេងៗទៀត ក្នុងក្រុមហ៊ុន។ ម្យ៉ាង អ្នកត្រូវអភិវឌ្ឈជំនាញជាអ្នកដឹកនាំ រួមផ្សំនឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យា ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាមកដល់ភ្លាមៗដែលស្រ្តេសខ្លាំង។
៦. មេធាវី

មិនថានៅក្នុងរឿង និងក្នុងជីវិតពិត មេធាវីពិតជាមានស្មុគស្មាញ និងសម្ពាធខ្លាំង។ បើសិនជាត្រូវដោះស្រាយករណីរឿងក្ដីមេធាវីធ្វើការគ្មានថ្ងៃ គ្មានយប់ឡើយដើម្បីឈ្នះក្តី។ ជាមធ្យម មេធាវីអាចរកប្រាក់ចំណូលបានខ្ទង់ ១២ម៉ឺនដុល្លារ។
៧. វេជ្ជបណ្ឌិតខាងវះកាត់
សម្ពាធក្នុងការវះកាត់ដែលអ្នកជំនាញត្រូវប្រឈមគឺ ព្យាបាលរបួស ឬអាចជួបនឹងកាលៈទេសៈដែលមិនអាចនឹកស្មានដល់អំឡុងពេលប្រតិបត្តិការ។ ម្យ៉ាង អាយុជីវិតរបស់អ្នកជំងឺគឺពឹងផ្អែក និងស្ថិតក្នុងដៃរបស់វេជ្ជបណ្ឌិត។ ជាមួយនឹងប្រាក់ចំណូលច្រើនប្រហែល ២០ម៉ឺនដុល្លារ វេជ្ជបណ្ឌិតខាងវះកាត់ត្រូវជួបបញ្ហាស្រ្តេសជាច្រើន។
៨. អ្នករាយការណ៍សារព័ត៌មាន

ក្នុងនាមជាអ្នកយកព័ត៌មាន ពេលខ្លះអ្នកមិនដឹងមុនទេចំពោះប្រភេទទីតាំងគ្រោះថ្នាក់ដែលអ្នកត្រូវចុះទៅ។ ទីកន្លែងធ្វើការរបស់អ្នកអាចប្រែប្រួលពីការនៅក្នុងស្ទូឌីយូ រហូតនៅសមរភូមិ ពីព្រោះអ្នកត្រូវប្រណាំងប្រជែងជាមួយស្ថាប័ន ឬអង្គភាពផ្សេងទៀតដើម្បីផ្សាយព័ត៌មានឱ្យទាន់ហេតុការណ៍ និងលឿនបំផុត រួមនឹងប្រាក់ខែជាង ៤ពាន់ដុល្លារ។
៩. អ្នកពន្លត់អគ្គីភ័យ
អ្នកពន្លត់អគ្គីភ័យត្រូវប្រថុយជីវិតរបស់ខ្លួនដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្រុមការងារមិនគិតច្រើនទេថាស្ថានភាពមួយនោះមានគ្រោះថ្នាក់ក្នុងកម្រិតណា ប៉ុន្តែមានតួនាទីសង្គ្រោះអាយុជីវិតមនុស្សឱ្យបានច្រើនអស់ពីលទ្ធភាព។ ជាមធ្យម អ្នកពន្លត់អគ្គិភ័យអាចរកប្រាក់ចំណូលបានខ្ទង់ ៥ម៉ឺនដុល្លារ។
១០. អ្នកបើកបរយន្តហោះ

ទោះបីទទួលបានប្រាក់ខែខ្ពស់ជាង ១២ម៉ឺនដុល្លារជាមធ្យម អ្នកបើកបរយន្តហោះត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពអ្នកដំណើររាប់រយអ្នក។ ជាធម្មតា អ្នកបើកបរយន្តហោះត្រូវទទួលរងនូវសម្ពាធខ្ពស់ ក្នុងករណីធាតុអាកាសមានការប្រែប្រួលទៅជាអាក្រក់ភ្លាមៗ ឬម៉ាស៊ីនមានបញ្ហាអ្វីមួយអំឡុងពេលហោះហើរ។
ជារួម ទោះបីការងារទាំងនេះ ត្រូវបានចាត់ទុកជាការងារដែលមានសម្ពាធខ្លាំង វានៅតែផ្តល់គុណសម្បត្តិច្រើនជាងគុណវិបត្តិ ពីព្រោះវាជាការងារសុចរិត ដើម្បីបម្រើផលប្រយោជន៍ដល់មនុស្សទូទៅ និងសង្គមទាំងមូល៕
ប្រែសម្រួល លីលី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ