Connect with us

សេដ្ឋកិច្ច

កសិករ​ខេត្តស្ទឹងត្រែង​ប្រមាណ​៧០ភាគរយ​នាំគ្នា​ដាំដំឡូងមី​តាម​បច្ចេកទេស​កសិកម្ម

បានផុស

នៅ

កសិករនៅខេត្តស្ទឹងត្រែង​ប្រមាណ ៧០ ភាគរយ​ នាំគ្នាដាំដំឡូងមី​ ដោយសារទទួល​បានបច្ចេក​ទេស​ពីមន្ទីរកសិកម្ម ក្នុងការដាំដុះហើយទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាពល្អសម្រាប់​តម្រូវការទៅទីផ្សារនាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង​ បានគាំទ្រចំពោះ​ការប្រឹង​ប្រែង​របស់កសិករព្រោះវាជាមុខព្រួញមួយបានជំរុញឱ្យវិស័យកសិកម្មមានភាពរីកចម្រើនក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្មកំពុងលើកទឹកចិត្តកសិករ​ឱ្យខិតខំដាំ​ដំណាំ​កសិកម្ម។

​លោកប្រធានមន្ទីរបន្តថា៖ កត្តានេះហើយដែលបានរុញច្រានកសិកមានជីវភាពរីកចម្រើន ហើយការដាំដុះចូរបងប្អូនអនុវត្កតាមបច្ចេកទេសដែលមន្ត្រីជំនាញកសិកម្មបានណែនាំ ក៏ដូចជា​ដែល​បានទទួលបានវគ្គបណ្តុះបណ្តាលកន្លងមក លើការរៀបចំដី ការជ្រើសរើសពូជ និងប្រើ​ប្រាស់ជី ការថែទាំជាដើម។

​លោក សៅ មេងអាន អ្នកបច្ចេកទេសដាំដំឡូងមីបញ្ជាក់ថា៖ នៅឆ្នាំ២០២២នេះ ​កសិករនៅ​ខេត្តស្ទឹង​ត្រែង​មានការព្យាយាមដាំដំណាំដំឡូងមីទៅតាមបច្ចេកទេសប្រមាណ៧០%  ដើម្បីធ្វើឱ្យ​បានផល​ច្រើន​តម្រូវទៅលើទីផ្សារនាំចេញ។

​លោកថា ផលសិកម្មដែលត្រូវនាំចេញទៅទីផ្សារបានល្អ លុះត្រាផលិតផលទាំងនោះ​មាន​បរិមាណ​ច្រើន មានគុណភាពល្អ ដូច ជាគ្រាប់ស្វាយចន្ទី ពោត សណ្តែកបាយ សណ្តែកសៀង​ សណ្តែកដី​ ល្ង និងដំឡូងមីជាដើម សម្រាប់បំពេញការកែច្នៃផលិតផលសម្រេច។

អ្នកបច្ចេកទេសរូបនេះបញ្ជាក់ថា បច្ចេកទេសដាំដុះដំឡូងមី ត្រូវការជ្រើសរើសពូជ ការរៀបចំដី ការប្រើ​ប្រាស់ថ្នាំ​កសិកម្ម ការដាំដុះទៅតាមមន្ត្រីជំនាញណែនាំ រួមផ្សំនិងការថែទាំផង ទើបទទួលបាន​ទិន្នផល​ច្រើន​នៅពេលប្រមូលផល។

​លោក សាន សំអូន កសិករដាំដំឡូងមីនៅចំណុចគីឡូ៥​ ភូមិរាជានុកូលក្រុងស្ទឹងត្រែង​បានទទួល​ស្គាល់ថា៖ ឆ្នាំនេះសកិករ ប្រមាណជា៧០%បាននាំគ្នាដាំដំឡូង​មីព្រោះរយៈពេល២ឆ្នាំ​មកនេះដំឡូង​មីទីផ្សារមានតម្លៃល្អ អាចទទួលយកបាន ហើយមានឈ្មួញមកបញ្ជាទិញច្រើន សម្រាប់នាំចេញ​ទៅ​កាន់ទីផ្សារក្រៅប្រទេស។

​លោកបន្តថា៖ កាលពីឆ្នាំ២០១៩និង២០២០កសិករយើងនៅតាមតំបន់ មួយចំនួនខ្លះដាំតិចតួចតែប៉ុណ្ណោះព្រោះតែតម្លៃលក់ចេញទាប ក្នុងមួយគីឡូក្រាម​តែជាង១០០​រៀល ចំណែកនៅឆ្នាំ២០២២ដំឡូងមីស្រស់ ​មានតម្លៃឡើងខ្ពស់ដល់ទៅ​ជាង​(៣០០រៀល​ឬ៤០០​រៀលក្នុងមួយគីឡូក្រាម) ទើបប្រជាកសិករ​នាំគ្នាដាំដំឡូងមីច្រើន​ជាងដំណាំ​ផ្សេងៗ​ទៀត។

​សូមបញ្ចាក់ថា៖ ​ខេត្តស្ទឹត្រែងឆ្នាំ២០២២នេះកសិករ​បាននាំគ្នាដាំដំឡូងមីជិតទៅ៣ ម៉ឺនហិកតា កើនឡើងជាងឆ្នាំ​២០២១​ប្រមាណជាង ២៥% ដោយសារកសិករខ្លះបានបង្វែរផ្ទៃដី ពីដាំ​ស្វាយចន្ទី និងស្វាយកែវម្លៀតមកដាំដំឡូងមីវិញព្រោះមានទីផ្សារល្អ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យប្រសិទ្ធភាព​ការបម្រើសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៤៨ នាទីutes មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម