អាជីព
ដំណោះស្រាយ ៣ យ៉ាង ចាកចេញពីភាពមិនចុះសម្រុងជាមួយមិត្តរួមការងារ
មិនមែនមនុស្សធ្វើការជាមួយគ្នា សុទ្ធតែជាមិត្តភក្តិគ្នានោះទេ។ ប៉ុន្តែវាក៏មិនបានន័យថា អ្នកត្រូវពាក់មុខយក្ស ធ្វើសត្រូវដាក់គ្នាដែរ។ បើសិនជាយើងកំពុងមានបញ្ហា មានភាពមិនចុះសម្រុងជាមួយអ្នកនៅកន្លែងការងារដូចគ្នា អ្នកគួរពិចារណាមើលដំណោះស្រាយទាំង ៣ នេះ។
១. ផ្ដោតតែលើការងាររបស់អ្នក
នៅពេលដែលយើងមានចម្ងល់ ឬបញ្ហាអ្វីមួយ គួរផ្តោតលើការងារជាផ្លូវការរបស់ខ្លួនឯងវិញ។ យើងជាមនុស្សធំដឹងក្តី និងមានតួនាទីត្រូវបំពេញ បញ្ហាអាកប្បកិរិយារបស់អ្នកដទៃមិនពាក់ព័ន្ធ ឬអាក់ខានការងាររបស់យើងនោះទេ។ ពេលខ្លះ វាអាស្រ័យទៅតាមកាលៈទេសៈដែរ បើសិនវាជារឿងមិនធំដុំអ្វីនោះទេ យើងពុំគួរយកចិត្តទុកដាក់នឹងរឿងទាំងអស់នោះ។ ប៉ុន្តែបើស្ថានការណ៍កាន់តែយ៉ាប់ទៅៗ យើងគួរតែនិយាយប្រាប់ថ្នាក់លើ ដើម្បីចៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ និងរកដំណោះស្រាយដែលល្អបំផុត។
២. ព្យាយាមបង្កើតទំនាក់ទំនងល្អដោយបើកចិត្តឱ្យទូលាយ

បើសិនជាទំនាក់ទំនងរបស់យើង និងមិត្តរួមការងារមិនចុះសម្រុងនឹងគ្នា ដោយសារភាពខុសគ្នា គួរស្វែងរកប្រធានបទណាដែលទូទៅ និងចាប់អារម្មណ៍ទៅចែករំលែកជាមួយពួកគេ។ ទោះបីជាយើងមិនសូវចូលចិត្តនឹងប្រធានបទនោះក៏ដោយ ក៏គួរបង្ហាញប្រាប់ពួកគេថាយើងមិនមានបញ្ហា ឬជាមនុស្សប្រកាន់ច្រើននោះទេ ដោយការនិយាយជជែកគ្នាលេង ក៏ដូចជាសួរនាំពីនេះពីនោះ។ ការធ្វើបែបនេះ ក៏អាចឱ្យមិត្តរួមការងារយល់ពីយើង និងព្យាយាមធ្វើសកម្មភាពដូចគ្នាត្រឡប់មកកាន់អ្នកវិញ។
មុនដំបូងអាចមិនទាន់ស្គាល់ ហើយម្ខាងៗធ្វើការវិនិច្ឆ័យតាមការស្រមៃរៀងៗខ្លួន ពីព្រោះវាត្រូវការពេលវេលាសម្រាប់ការស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ អ្នកមិនចាំបាច់ធ្វើជាមិត្តសម្លាញ់ស្លាប់រស់ទេ ត្រឹមតែបើកចិត្តឱ្យទូលាយ និងបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារគឺប្រសើរហើយ។
៣. គិត និងធ្វើរឿងដែលវិជ្ជមាន

អ្នកអាចគ្រប់គ្រងនូវពាក្យសម្តី ក៏ដូចជាកាយវិការ ទង្វើរខ្លួនឯង ប៉ុន្តែមិនអាចហាមអ្នកដទៃបានឡើយ។ បើសិនជាពួកគេមានប្រតិកម្មមិនល្អណាមួយក្រោយខ្នងយើង គួរតែបំភ្លេចចោលដោយចិត្តស្ងប់ និងចាត់ទុករឿងទាំងនោះជារឿងគ្មានប្រយោជន៍។ ជាពិសេស អ្នកអាចអនុវត្តវិធីសាស្រ្តយកឈ្នះភាពអវិជ្ជមានដោយអំពើវិជ្ជមាន។ គ្រាន់តែ ញញឹម និងនិយាយពាក្យអរុណសួស្តីទៅកាន់មិត្តរួមការងារជាមួយគ្នា វាមិនខាតបង់អ្វីឡើយ។ ទោះពួកគេមិនចូលចិត្តអ្នកដោយហេតុផលអ្វីក៏ដោយ នៅពេលអ្នកមានអាកប្បកិរិយារួមជាមួយពាក្យសម្ដីល្អត្រឡប់ទៅវិញ។ ពួកគេនឹងមានអារម្មណ៍នៅមិនសុខ ហើយបញ្ឈប់ដោយខ្លួនឯង។ អ្នកគួរប្រើប្រាស់វិធីវិជ្ជមានទាញយកអំពើអវិជ្ជមាន កុំបណ្ដោយឱ្យអំពើមិនល្អមកទាញអ្នកបាន។ ត្រូវចាំថាអ្នកដទៃធ្វើអ្វីមិនល្អដាក់យើង វាសបញ្ជក់ពីចេតនា បុគ្គលិកលក្ខណៈរបស់ពួកគេ ហើយមិនបានប៉ះពាល់ ឬបំផ្លាញអ្នកបានឡើយ។
ជារួម បើសិនជាអ្នកកំពុងជួបប្រទះនូវបញ្ហាទាំងនេះ កុំភ្លេចព្យាយាមអនុវត្តវិធីសាស្រ្ត ផ្ដោតលើការងារ បើកចិត្តឱ្យទូលាយ និងប្រកាន់ខ្ជាប់អំពើវិជ្ជមានក្នុងខ្លួន ដើម្បីឱ្យជិវិតការងារ និងសុខភាពផ្លូវចិត្តបានល្អប្រសើរ៕
ប្រែសម្រួល លីលី
ចុចអាន៖ក្នុងវិស័យការងារ ឬជំនួញ មនុស្សមានតែ ៤ប្រភេទប៉ុណ្ណោះ
ចុចអាន៖៥ ករណី នៃការស៊ីសំណូកក្នុងក្រុមហ៊ុន កម្រមានអ្នកដឹងណាស់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា