Connect with us

អាជីព

កុំមើលរំលង​ដំណាំចម្រុះ​ក្នុងដីលំនៅឋាន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ

បានផុស

នៅ

ដំណាំបន្ទាប់បន្សំទាំងដំណាំរយៈ​ពេលខ្លី និងរយៈពេលវែងនៅតាមដីលំនៅឋាន​របស់ប្រជាពលរដ្ឋ​​នៅតាមបណ្តាស្រុកមួយចំនួន​ពិតជាអាចដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃដោយរលូន​ជាមួយនឹង​ការសិក្សា​របស់​កូនៗរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ​នៅជាប់ដែន​បឹង​ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្នុងឆ្នាំ ២០២២នេះឯណោះវិញ តាមបណ្តាភូមិនិមួយៗកម្ររនិងឃើញមានដីភូមិទុកចោលនោះទេបើទោះបីដីលំនៅដ្ឋាននោះម្ចាស់មានមុខរបរនៅតាមទីផ្សារខ្លះក៏ដោយចុះ​នៅលើទំហំដីសេសសល់ពិតជា​សំបូរទៅដោយ​ដំណាំ​ផ្សេងៗ​ជាលក្ខណៈគ្រួសារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​បានតាមរយៈ​ការកាត់បន្ថយថវិកា​ដែល​ត្រូចំណាយទិញពីទីផ្សារជាដើម។

ត្រង់ចំណុចនេះកសិករឈ្មោះ ស៊ួ សឺន រស់នៅ ភូមិស្នោ ឃុំខ្ពប ស្រុកឯកភ្នំ បានលើកឡើងថា ក្រៅពីអាជីពបច្ចុប្បន្ន នៅលើដីលំនៅដ្ឋានរបស់លោកដែលនៅសេសសល់ លោកបានដាំដំណាំ សាកវប្បកម្ម ដូចជា ផ្លែ ស្លឹក មើម ជាដើម ហើយវាពិតជាបានផ្តល់ប្រយោជន៍​ប្រចាំថ្ងៃបាន​នៅពេល​ដែលវាបានហុចផលដូចជាផ្លែក្រូចឆ្មាជាដើម។

លោក បន្តថា ដំណាំទាំងនេះលោកបាន អនុវត្តដាំពី​ពាក់កណ្តាលឆ្នាំ២០២១ រហូតដល់ឆ្នាំនេះលោកពិតជាទទួលស្គាល់ថា ការបំផុ សគំនិតដល់​ប្រជាពល​រដ្ឋឲ្យដាំដំណាំក្នុងដីភូមិឲ្យបានគ្រប់គ្នាពីសំណាក់លោកអភិបាលខេត្ត សុខ លូ ពិតជា​មានផល ប្រយោជន៍ជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋគ្រប់រូបយ៉ាងពិតប្រាកដម៉ែន។

នូវខណ:ដែលគ្រួសាររបស់លោកបានបេះយកទៅលក់នៅទីផ្សារហើយបង្វែថវិកានោះមកទិញម្ហូបជាសាច់ដែលក្រុមគ្រួសារលោកចង់បរិភោគវិញហើយមិនប៉ះពាល់ថវិកាក្នុងគ្រួសារនោះទេគ្រាន់តែលោកចំណាពេលដើរបេះក្នុងដីភូមិប៉ុណ្ណោះ។

លោកបន្តថា ក្រៅពីដំណាំឆ្លងកាត់បន្ទាប់បន្សំលោកក៏បានដាក់ចិញ្ចឹមមាន់ទាបន្តិចបន្តួចដែរសម្រាប់ដោះស្រាយជាម្ហូបក្នុងគ្រួសារដោយមិនចាំបាច់ចំណាយលុយទិញពីទីផ្សារហើយក៏បានលក់ឲ្យអ្នកភូមិដូចគ្នាបានថវិការខ្លះៗដែរសម្រាប់ដោះស្រាយកូនរៀនឲ្យបានចប់ចុងចប់ដើមដោយមិនជួបផលលំបាកខ្លាំងពេកទេចំពោះសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។

ស្រដៀងគ្នានេះដែរក្រៅពីដំណាំក្នុងភូមិលំនៅដ្ឋានលោក ឈឿន ថុល អាយុ ៤២ ឆ្នាំ រស់នៅក្នុង​ភូមិ ឃុំ ជាមួយគ្នាខាងលើបានប្រាប់ថា ក្រោយពីលោកបានចាប់យក​បន្ថែមមុខ​របរ ២ ប្រភេទថែមទៀតក្រៅពីដំណាំដែលមាន​នៅលើ​ដីលំនៅដ្ឋានដែលមានស្រាប់ក្រុមគ្រួសារលោកហាក់មិនលំបាកដូចកាលគ្រាមុននោះទេ។

លោកបន្តថា ដំណាំពីរប្រភេទដែលលោកបានដាំគឺ ត្រប់ និងតាសក់ដែល​ជាដំណាំ​បន្លែឆ្លង​កាត់ដែលចំណាយទុន ដំបូងច្រើនបន្តិចហើយក្រោយមកប្រើទុន​តិចតូចតែបានចំណេញច្រើនដូច​ជាពូជគ្រាប់ត្រសក់លោកចំណាយតែជាង២០ ម៉ឺនរៀលប៉ុណ្ណោះលើផ្ទៃដីជាង២រ៉ៃ។ ដែលការដាំរបស់លោកគឺប្រើតែជីអាចម៌គោសុទ្ធមិនមានប្រើជីគីមីនោះទេរួមនិងថ្នាំសម្រាប់បាញ់សម្លាប់សត្វល្អិតផងក៏ត្រូវតែជាល្បាយធម្មជាតិដែរដើម្បីសុខភាពមនុស្សក្នុងភូមិស្រុកដែលនិយមមកទិញបន្លែរបស់លោក។

កសិកររូបនេះបន្តថា លោកពិតជាគាំទ្រប្រសាសន៌លោកអភិបាលខេត្ត សុខ លូ កន្លងមកលោកបាន​បំផុស​ឲ្យប្រជា ពលរដ្ឋកុំទុកដីភូមិទំនេរចោល ត្រូវកែច្នៃដាំដំណាំដូចជា ផ្លែ ស្លឹក មើម ជាដើម ព្រោះវានឹង​បានកាត់បន្ថយការចំណាយ ថវិកាបានយ៉ាងប្រសើរដើម្បីបន្តរលើក​កម្ពស់សេដ្ឋកិច្ច​គ្រួសារ​បានទាំងអស់គ្នាក្នុងការរស់នៅក្នុងកាលៈទេសៈសមរម្យនាថ្ងៃខាងមុខ។

លោក ហេង សិដ្ឋ ផ្នែកផែនការស្ថិតិ កសិកម្មខេត្ត បានឲ្យដឹងថា លោកពិតជាគាំទ្រ​ទាំងស្រុងចំពោះ​ការបំផុសគំនិតដល់ ប្រជាពលរដ្ឋ របស់លោកអភិបាលខេត្តខណៈដំណាំសាកវប្បកម្ម រយៈពេលខ្លី​បានធ្លាក់ចុះតាំងពីឆ្នាំ២០២០នៅតាមបណ្តា ស្រុកមួយចំនួនក្នុងចំណោមស្រុកទាំង ១៤​ ទូទាំងខេត្ត​មានផ្ទៃដីសរុបត្រឹមតែ ៣៤៧ហិកតាបើធៀបនិងឆ្នាំ២០២១​មាន៤៦២​ហិកតា។

ខណៈលោកថា ឆ្នាំ២០២២នេះនិងកើនឡើងជាបន្តបន្ទាប់ទៀតតែគិតត្រឹមកម្ពុជាថ្មីចុះផ្សាយនេះនៅមិនទាន់ដឹងចំនួនផ្ទៃដីសរុបនៅឡើយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១១ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម