អាជីព
កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ
ការរក្សាតុការិយាល័យឲ្យស្អាត គឺជារឿងសំខាន់។ ក្រៅពីអាចធ្វើឲ្យអ្នកកាន់តែមានផាសុកភាព នៅកន្លែងធ្វើការ មិត្តរួមការងារនៅខាងស្តាំ និងខាងឆ្វេង ក៏មិនមានការរំខានពីស្ថានភាពនៃតុដែលកខ្វក់ ឬរញ៉េរញ៉ៃដែរ។
ទន្ទឹមនោះ មានឧទាហរណ៍មួយចំនួននៃវត្ថុដែលរារាំងផលិតភាពនៅកន្លែងធ្វើការ ដូច្នេះការងារអាច មិនមានប្រសិទ្ធភាពបានឡើយ។ ខាងក្រោមនេះ ជារឿង ៥ យ៉ាង ដែលអ្នកមិនគួរធ្វើនៅលើតុ ដើម្បីកុំឲ្យវារំខានដល់ការងារឬធ្លាក់ចុះ។
១ របស់សល់

បុគ្គលិកខ្លះតែងតែសម្រេចចិត្តញ៉ាំអាហារនៅតុរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យើងគួរតែសម្អាតភ្លាមៗបន្ទាប់ពីញ៉ាំ ព្រោះសំណល់នឹងរារាំងអ្នកនៅពេលធ្វើការ។ នេះគឺដោយសារតែអាហារដែលនៅសេសសល់ នឹងយកកន្លែងរបស់អ្នកពេលធ្វើការ ដូច្នេះការផ្តោតអារម្មណ៍ខួរក្បាលរបស់យើងនឹងថយចុះ។ វាជាការល្អក្នុងការសម្អាតតុរបស់អ្នក បន្ទាប់ពីញ៉ាំរួច ដើម្បីកុំឲ្យរំខានដល់ការងារ ។
២ រូបថតដែលមិនសមរម្យ

តាមពិតទៅ ជារឿងល្អណាស់ បើអ្នកចង់បង្ហាញរូបថតខ្លួនឯងនៅកន្លែងធ្វើការ ប៉ុន្តែកុំដាក់រូបដែលមិនសមរម្យ។ នេះគឺដោយសារតែវាអាចរំខានដល់បុគ្គលិកផ្សេងទៀត ជាពិសេសប្រសិនបើអ្នកមិនមានបន្ទប់ផ្ទាល់ខ្លួន នៅកន្លែងធ្វើការ។ លើសពីនេះ រូបថតដែលមិនគួរសម នឹងផ្តល់ចំណាប់អារម្មណ៍ថាអ្នកដទៃមិនល្អចំពោះអ្នក។ ត្រូវប្រាកដថា បង្ហាញតែរូបថតត្រឹមត្រូវ បើបង្ហាញលុះត្រាតែអ្នកជាមេកោយ ហើយមិនមែនគ្រប់គ្នា អាចចូលបន្ទប់របស់អ្នកបានទេ។
៣ ស្ទីគ័រនយោបាយ
វាល្អបំផុតប្រសិនបើអ្នកមិនយករឿងនយោបាយមកតុរបស់អ្នក។ ព្រោះវានឹងធ្វើឲ្យអ្នកដ៏ទៃមិនសប្បាយចិត្ត ជាពិសេសប្រសិនបើទស្សនៈនយោបាយរបស់អ្នក ខុសពីមិត្តរួមការងារផ្សេងទៀត។ លើសពីនេះទៀត អ្នកអាចនឹងមានជម្លោះនៅកន្លែងធ្វើការ ប្រសិនបើអ្នកមានទំនោរនយោបាយខុសពីមិត្តរួមការងារផ្សេងទៀតដោយបើកចំហ។ ត្រូវធ្វើជាមនុស្សមានកម្រិតមធ្យម ទើបអ្នកមានអារម្មណ៍សុខស្រួល ក្នុងការបំពេញការងាររបស់ខ្លួនជាការប្រសើរ។
៤ ម៉ាស៊ីនបន្សុទ្ធខ្យល់

ទោះបីជាអ្នកចង់ឲ្យតុរបស់អ្នកមានក្លិនល្អ និងស្រស់ស្រាយក៏ដោយ ប៉ុន្តែចូរគិតឡើងវិញ អំពីការដាក់ថ្នាំបំបាត់ក្លិនក្នុងបន្ទប់ ប្រសិនបើកន្លែងធ្វើការរបស់អ្នករួមជាមួយនឹងបុគ្គលិកផ្សេងទៀត។ នេះដោយសារតែមិត្តរួមការងារផ្សេងទៀតប្រហែលជាមិនចូលចិត្តក្លិន ឬមានប្រតិកម្មអាឡ័កស៊ី។ ប្រសិនបើវាដូចច្នេះ ត្រូវពិភាក្សាជាមួយមិត្តរួមការងារផ្សេងទៀត ព្រោះអ្នកក៏ត្រូវយកចិត្តទុកដាក់លើអ្នកដទៃ មិនមែនតែខ្លួនឯងនោះទេ។
៥ សម្ភារៈការិយាល័យនៅរាយប៉ាយ
សម្ភារៈការិយាល័យដែលរាយប៉ាយនៅលើតុ នឹងធ្វើឲ្យចលនារបស់អ្នកមានកម្រិត។ ដូច្នេះច្បាស់ណាស់ អ្នកនឹងពិបាកក្នុងការបង្កើតផលិតភាព ព្រោះអ្វីគ្រប់យ៉ាងគឺរំខាន។ អ្នកត្រូវប្រាកដថាតុរបស់អ្នកស្អាតដោយសម្ភារៈការិយាល័យ ទោះបីជាអ្នកត្រូវការវាក៏ដោយ ត្រូវប្រាកដថាមានតែរបស់ដែលអ្នកត្រូវការនៅលើតុប៉ុណ្ណោះ នៅសល់អ្នកដាក់ក្នុងថតវិញ។ កុំមើលស្រាលវត្ថុផ្សេងៗដែលមាននៅលើតុឲ្យសោះ ព្រោះរឿងទាំងអស់នេះ អាចរារាំងយើងពីផលិតភាពនៅកន្លែងធ្វើការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល