Connect with us

សេដ្ឋកិច្ច

កសិដ្ឋាន​ជេនស៊ីន ​ដាំដំណាំ​ច្រើនមុខ​តែ​លេចធ្លោ​ជាងគេ​ទុរេន​មាន​រសជាតិឆ្ងាញ់

បានផុស

នៅ

កសិដ្ឋានជេនស៊ីន ​អភិវឌ្ឃដាំដំណាំកសិកម្ម ​៥០០ហិកតា​ នៅក្នុងភូមិក្រាំងស្គារត្បូង ​ឃុំក្រាំងស្គារ​ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានជួយផ្ដល់ការងារឲ្យប្រជាពលរដ្ឋជាកម្មករចំនួន ១០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដំណាំទុរេនដាំក្នុងរយៈពេល៥ឆ្នាំនៅលើដីខ្សាច់​ទទួលបានជោគជ័យ ព្រោះផ្លែ​ទុរេនមានរស​ជាតិផ្អែម​ឆ្ងាញ់ ​អតិថិជនបានទទួលស្គាល់នៅក្នុងទីផ្សារ ​និងមិនចាញ់រសជាតិផ្លែទុរេនកំពត និងកំពង់ចាមឡើយ។

ម្ចាស់កសិដ្ឋានលោក ហាន់ ស៊ីន អាយុ៧០ឆ្នាំ និងមានមុខរបបអាជីពមួយទៀតគឺជាមេធាវី នៅរាជធានីភ្នំពេញបានឱ្យដឹងថា លោកបានទិញដីពីប្រជាពលរដ្ឋមានប្លង់រឹងត្រឹមត្រូវ និងកាន់កាប់ដាំដុះដំណាំនេះ ៩ ឆ្នាំហើយ។

កសិដ្ឋាននេះមានដាំទុរេនជាង ៣០ ហិកតា ដាំស្វាយកែវចិន ២០០ ហិកតា ដាំ ដូងទឹកផ្អែម ១៥០ ហិកតា និងដាំដើមក្រញូងហៃណាន ២០០ហិកតា។ ក្នុងកសិដ្ឋានមានកន្លែងសម្រាប់ទទួល ភ្ញៀវមកលេង ចិញ្ចឹមលលក ចិញ្ចឹមប្រវឹក និងសត្វក្ងោកមួយចំនួនផងដែរ។

ជាពិសេសនៅក្នុងចំការក្រញូងរបស់លោកសព្វថ្ងៃនៅពេលល្ងាចក៏ពិនិត្យឃើញមានសត្វក្ងោក សត្វជ្រូកព្រៃ សត្វចចក ផងដែរកំពុងរស់នៅក្នុងព្រៃក្រញូង ដែលជាដំណាំបៃតងដូចព្រៃបរិស្ថានក្នុងធម្មជាតិដូច្នោះដែរ។

លោក គុណ ភោត មេការកសិដ្ឋាន បាននិយាយឲ្យដឹងថា ខ្លួនលោកបានរស់នៅ និងធ្វើការទីនេះ ៤ ឆ្នាំមកហើយ អ្វីដែលលេចធ្លោគឺការដាំដំណាំទុរេនលើដីខ្សាច់ជាង៣០ហិកតា ទទួលផលបាន​យ៉ាងល្អ គឺរសជាតិផ្លែធូរេនខេត្តកំពង់ឆ្នាំងផ្អែមឆ្ងាញ់លក់ចេញក្នុងតម្លៃមួយគីឡូ ២ ម៉ឺនរៀល និងឆ្ងាញ់មិនចាញ់ធូរេនអ្នកខេត្តកំពត និងអ្នកកំពង់ចាមនោះឡើយ។

លោកមេការបានបន្តថា កម្មករនៅទី នេះពួកគាត់មិនបាច់ចំណាកស្រុកទៅ​ធ្វើកម្មករនៅប្រទេស​ថៃឡើយដែលនៅទីនេះទទួលប្រាក់ខែសមរម្យនិងនាយកក្រុមហ៊ុន មានទឹកចិត្តសប្បុរស​ជួយ​កម្មករពេល​ឈឺស្កាត់ដឹកទៅពេទ្យចេញថ្លៃព្យាបាលឲ្យនិងជួយដល់ក្រុមគ្រួសារកម្មករក្រីក្រអោ យប្រាក់ខ្ចីមិនគិតការទៀតផង។

​បុរសម្នាក់ទៀតជាកម្មករនៅក្នុងកសិដ្ឋាន​នេះបានបញ្ជាក់ឱ្យដឹងថា ​គាត់រស់នៅក្នុងភូមិឃុំនេះ​ និង​បានមកធ្វើការងារក្នុងកសិដ្ឋានជាង ៤ ឆ្នាំហើយ សព្វថ្ងៃបានទទួលបានកន្លែងស្នាក់នៅ បាយ៣​ពេលមានប្រាក់ ខែអាចទទួលយកបាន និងពេលឈឺថ្កាត់ត្រូវបានក្រុមហ៊ុនជួយ​ដឹកទៅព្យាបាលនៅ​មន្ទីរពេទ្យទៀត។

លោក ពេញ វួន អាយុ ៥២ ឆ្នាំជាមេការទទួលខុសត្រូវដំណាំដូងវិញបានឲ្យដឹងថា ដំណាំដូងទឹកផ្អែមនៅ​ក្នុងកសិដ្ឋាននេះមាន ១៥០ហិកតាមានអាយុ ៥ ឆ្នាំហើយ និងបានទទួលផល ២ ឆ្នាំហើយ ដោយក្នុង១ខែៗ បេះលក់បាន ២ ម៉ឺនផ្លែនិងលក់ក្នុងមួយផ្លែ ២ ពាន់រៀល៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វៀតណា​ម​កត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន

ជីវិតកម្សាន្ដ១០ នាទីutes មុន

តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

សន្តិសុខសង្គម១០ នាទីutes មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម