សេដ្ឋកិច្ច
ឆ្លៀតការងារពីគ្រូបង្រៀន ស្រ្តីខ្មែរច្នៃដើមចេកធ្វើខ្សែយួរកែវកាហ្វេនៅបាត់ដំបង
ឆាត សុឃឿប អាយុ ៣៥ ឆ្នាំ ម្ចាស់អាជីវកម្មអនុសារតម្បាញចេកខ្មែរ ស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅលិច ស្រុកបាណន់ ខេត្តបាត់ដំបង មានគំនិតយកដើមចេកច្នៃធ្វើកាបូប កន្ត្រក និងខ្សែយួរកែវកាហ្វេ មានសោភ័ណភាពស្អាតប្លែក ក្បូរក្បាច់ស្របតាមវប្បធម៌ខ្មែរ។

ជាគ្រូបង្រៀនផង និងសហគ្រិនផងនាងបានរៀបរាបថា ការកកើតដំបូងឡើយគឺប្អូនរបស់នាងចូលចិត្តមើលរបស់របរប្រើប្រាស់ច្នៃប្រឌិតនៅលើយូធូបនៅអំឡុងចុងឆ្នាំ ២០១៩។ ពេលនោះគាត់ (ប្អូន) បានយកដើមចេកពីចម្ការមកហាលហើយត្បាញធ្វើជាកន្ត្រកដើម្បីកាន់ទៅចម្ការ។
ដើមឡើយស្នាដៃរបស់គាត់គឺធម្មតាមិនសូវជាចាប់អារម្មណ៍ ប៉ុន្តែគាត់បានព្យាយាមធ្វើទាល់តែសម្រេចចេញជារូបរាង។ សហគ្រិនស្ដ្រីអនុសារតម្បាញបានបន្តថា នាថ្ងៃមួយនាងបានទៅភ្នំពេញ ហើយពេលត្រឡប់ទៅវិញខ្លួនបានឃើញស្នាដៃប្អូនស្អាតប្លែកហើយក៏បានសាកល្បងឱ្យគាត់ធ្វើជាកាបូបញាំការ។

ពេលដែលធ្វើបានកាបូប១ នាងក៏យកមកដេគ័រ តុបតែងបន្ថែមហើយកាន់ទៅញាំការ ថតផុស បន្ទាប់មកក៏មានការចាប់អារម្មណ៍ពីមិត្តភក្តិមួយចំនួនទាក់ទងកាមង់ឱ្យធ្វើជាហូរហែរអញ្ចឹងទៅពួកគាត់ក៏មានគំនិតចាប់ផ្ដើមធ្វើការបូបផុសលក់។
ដំបូងឡើង ទទួលបានការចាប់អារម្មណ៍មានអ្នកទិញកាមង់ម្ដងមួយៗ ប៉ុន្តែជាអកុសលនៅពេលដែលជំងឺកូវីដផ្ទុះធ្វើឱ្យកាកាមង់ស្ងាត់ធ្វើឱ្យប្អូនរបស់នាងសម្រេចបោះបង់ចោល។
ឆាត សុឃឿបបានបន្តថា៖ «សម្រាប់រូបខ្ញុំវិញតាំងពីដើមមកខ្ញុំចង់មានអាជីវកម្មមួយដែលជួយដល់សង្គម និងបរិស្ថាន ហើយខ្ញុំសម្លឹងឃើញថា អាជីវកម្មមួយហ្នឹងគឺល្អទី១ គឺវាច្នៃចេញពីដើមចេកទៅជារបស់ប្រើប្រាស់យ៉ាងស្អាត ទី២ សម្ភារទាំងអស់នេះគឺអាចជំនួសផ្លាសស្ទិកទី ៣ ប្រសិនបើវាដើរខ្ញុំមានគំនិតចង់ផ្ដល់ការងារដល់បងប្អូននៅក្នុងភូមិជាពិសេសស្ត្រីចាស់ៗ និងស្ត្រីមេម៉ាយអត់ការងារធ្វើ»។

សហគ្រិនរូបនេះ បញ្ជាក់ថា ដោយសារតែមានគំនិតហ្នឹងទើបនាងសម្រេចចិត្តបន្តធ្វើវាទៀតអំឡុងពេលជំងឺកូវីដ១៩ ដោយនាងបានរៀនត្បាញខ្លួនឯងផង និងចូលរៀននៅតាមស្ថាប័ននានាដូចជា She Investment GIZ និង UNDP ព្រមទាំង Impact Hup Phnom Penh ជាដើម។
នៅពេលរៀនចេះហើយនាងក៏បានជួបម្ចាស់ហាងកាហ្វេនៅបាត់ដំបងដែលទៅរៀនជាមួយគ្នាដែរ។ ម្ចាស់ហាងកាហ្វេបានឱ្យនាងសាកល្បងត្បាញដើមចេកធ្វើជាខ្សែយួរកែវកាហ្វេ ដោយគ្រាន់តែយកខ្សែបង្ហាញរូបរាងឱ្យមើល។ នាងក៏ច្នៃឱ្យចេញជាក្បាច់ពីដើមចេកបោះលក់ដុំឱ្យម្ចាស់ហាងកាហ្វេនៅបាត់ដំបង់ រហូតមានការចាប់អារម្មណ៍ទៅដល់ភ្នំពេញ។

សហគ្រិនរូបនេះបន្តថា បច្ចុប្បន្ននាងមានសមាជិកចំនួន ៣ នាក់ ចាំជួយទៅលើការការត្បាញកាបូប កន្ត្រក និងខ្សយួរកែវកាហ្វេ។ ហើយសព្វថ្ងៃផលិតផលដែលដើរជាងគេគឺខ្សែយួរកែវកាហ្វេ ខណៈកាបូប និងកន្ត្រកមិនសូវមានអ្នកកាមង់នោះទេ។
ចំពោះដំណើរការ និងរយៈពេលនៃការធ្វើ ម្ចាស់អាជីវកម្មរូបនេះឱ្យដឹងថា ប្រសិនបើយើងមិនគិតពីពេលយកពីដើមចេកស្រស់មកហាលថ្ងៃទេ គិតតែសាច់ត្បាញគឺចំណាយពេល១ ថ្ងៃអាចហើយកាបូបតូចមួយ ខណៈកាបូបធំ អាចប្រើពេលដល់ទៅ ៣ ថ្ងៃ។
ចំពោះតម្លៃវិញកន្ត្រកមួយអាចលក់ចេញវិញបានក្នុងតម្លៃ ៦ ដុល្លារ ទៅ ៧ ដុល្លារ ខណៈកាបូបលក់បានចាប់ពី ១០ ដុល្លារ ដល់ ២០ ដុល្លារ រីឯខ្សែយួរកែវកាហ្វេលក់បានតម្លៃបោះដុំ ១ ខ្សែ ១០០ រៀល ដោយវិច្ចខ្ចប់ក្នុងមួយថង់ចំនួន ១០០ ខ្សែ។

បើតាមសហគ្រិនស្ដ្រីរូបនេះ ផលលំបាកមានដែរ គឺផលិតផលត្រូវធ្វើដោយដៃត្រូវលើកក្បាច់ម្ដងមួយៗ អញ្ចឹងទៅវាធ្វើឱ្យស៊ីពេលច្រើនទី២ ក្នុងករណីថា ពេលដែលមានអាកាសធាតុភ្លៀងខ្លាំងជាប់ៗគ្នាគឺ យើងពិបាក ក្នុងការហាល ទុកវត្ថុធាតុដើម ដើម្បីរក្សាកុំឱ្យខូចខាត។
ទី ៣ គឺនៅខ្វះកម្លាំងជួយផលិត យើងមើលទៅស្រួល តែដល់ចូលធ្វើយូរ មិនងាយបាន ធ្វើឱ្យគាត់ធុញទ្រាន់ ហើយអស់ទឹកចិត្ត។
ម្ចាស់អាជីវកម្មអនុសារតម្បាញចេកខ្មែររូបនេះឱ្យដឹងថា ប្រសិនបើផលិតផលខ្លួន មានការគាំទ្រពីមហាជន ធ្វើឱ្យទីផ្សារមានភាពទូលំទូលាយ អញ្ចឹងនាងអាចមានលទ្ធភាពបានប្រាក់ចំណូលច្រើនអាចនឹងផ្ដល់ប្រាក់ចំណូលខ្ពស់បន្តិចដល់អ្នកផលិតហើយអាចជាការលើកទឹកចិត្តដល់ពួកគាត់ដែរ ប៉ុន្តែឥឡូវទាក់ទងនឹងប្រាក់ចំណូលមិនទាន់បានខ្ពស់ទេ មិនសមនឹងតម្លៃនៃការអង្គុយត្បាញ។

សហគ្រិនរូបនេះ ចង់ឱ្យអតិថិជនយល់ថា ផលិតផលរបស់នាងបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជួយបរិស្ថានបាន ដោយលើកឧទាហរណ៍ ខ្សែយួរកែវកាហ្វេ ខាងហាងកាហ្វេគាត់យកទៅគឺគាត់ជំនួសផ្លាស្ទិក ហើយមានសោភ័ណភាពស្អាតប្លែក ខណៈក្បាច់ក្បូរគឺចេញជាផលិតផលមកបែបប្រពៃណី វប្បធម៌ខ្មែរ។
អ្នកប្រើប្រាស់កាបូប នៅពេលដេលគាត់បានប្រើពួកអស់ហ្នឹងវាបង្ហាញថា ពួកគាត់គឺបានចូលរួមចំណែកលើកកម្ពស់ទាំងវប្បធម៌ ទាំងចូលរួមជួយបរិស្ថានទាំងផ្ដល់ការងារដល់បងប្អូននៅក្នុងសហគមន៍ទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ