អាជីព
ហេតុផល ៥ បញ្ជាក់ថា ភាសាអង់គ្លេសមានសារៈសំខាន់ខ្លាំង ក្នុងអាជីពការងារ
ភាសាអង់គ្លេសបានក្លាយជាភាសាអន្តរជាតិមួយក្នុងពិភពលោក ឬអាចស្រដៀងទៅនឹងភាសាដែលបើកទ្វារពិភពលោក។ ជាពិសេសសម្រាប់អ្នកដែលចូលទៅក្នុងពិភពនៃការងារ ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ កន្លែងដែលអ្នកធ្វើការ ត្រូវតែមានជំនាញដែលមានសមត្ថភាព ដើម្បីទទួលបានមុខតំណែងល្អនៅក្នុងក្រុមហ៊ុន។
ហេតុអ្វីបានជាភាសាអង់គ្លេស មានសារៈសំខាន់ខ្លាំង នៅក្នុងពិភពការងារ?
១ ពង្រីកទំនាក់ទំនង
តាំងពីនៅមហាវិទ្យាល័យ ជាទូទៅ សិស្សតែងតែប្រើបណ្តាញទំនាក់ទំនងតាមរយៈព្រឹត្តិការណ៍ក្នុង ឬក្រៅបរិវេណសាលា រហូតដល់កម្មសិក្សានៅក្នុងក្រុមហ៊ុន។ ជាមួយនឹងបណ្តាញនេះ អ្នកអាចស្គាល់មនុស្សថ្មី បង្កើតមិត្តថ្មី និងបើកឱកាសសម្រាប់ការសហការ។ ជាពិសេសនៅពេលដែលវាបានជ្រាបចូលទៅក្នុងពិភពនៃការងារ។ គោលដៅក៏ប្រែប្រួលផងដែរ ទាំងគោលបំណងផ្ទាល់ខ្លួន និងអាជីវកម្ម។ ភាសាអង់គ្លេសក៏ដើរតួយ៉ាងសំខាន់ ក្នុងការវាស់ស្ទង់ពីវិសាលភាពដែលអ្នកមានជំនាញក្នុងការនិយាយ និងការយល់ដឹងឲ្យកាន់តែទូលាយ។
២ សម្របសម្រួលទំនាក់ទំនង
សកលភាវូបនីយកម្មដែលកាន់តែធំឡើង កំពុងនាំពិភពលោកទៅរកជីវិតគ្មានព្រំដែន ឬងាយស្រួលទៅដល់ប្រទេសដទៃ។ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប ដែលធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការទំនាក់ទំនងជាមួយនរណាម្នាក់ និងពីគ្រប់ទីកន្លែងដែលមិត្តរួមការងាររបស់អ្នក។ ដូច្នេះហើយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ពេលខ្លះអ្នកត្រូវនិយាយភាសាអង់គ្លេស ព្រោះមិត្តរួមការងារ អាចពីប្រទេសផ្សេងៗ។
៣ បង្កើនទំនុកចិត្តលើខ្លួនឯង
ប្រសិនបើអ្នកនឹងត្រូវតម្លើងឋានៈ និងមានជំនាញភាសាអង់គ្លេសល្អ អ្នកនឹងមើលទៅឆ្លាត ព្រោះអ្នកមានជំនាញបន្ថែមដែលនឹងធ្វើឲ្យផ្លូវអាជីពរបស់អ្នកកាន់តែប្រសើរឡើង។ នេះសបញ្ចាក់ថា អ្នកកំពុងតែបង្កើនទំនុកចិត្តមានដល់ខ្លួនឯងហើយ។
៤ សម្រួលកិច្ចការជំនួញ ឬការងារ
រួមជាមួយនឹងពាក្យកម្ចីជាច្រើន ដែលមកពីភាសាអង់គ្លេស បញ្ហាការងារ និងអាជីវកម្ម គឺជាទិដ្ឋភាពដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ដូច្នេះ អ្នកត្រូវធ្វើឲ្យប្រសើរឡើងខ្លួនឯង ដោយការបង្កើនវាក្យសព្ទភាសាអង់គ្លេស ជាពិសេសនៅក្នុងវិស័យការងារ ឬអ្នកដែលទាក់ទងនឹងពិភពជំនួញ។ ជាការប្រសើរណាស់ ប្រសិនបើអ្នកបានរៀនវា ឬសូម្បីតែស្ទាត់ជំនាញពីវា នោះនឹងធ្វើឲ្យការងាររបស់អ្នក នៅក្នុងការិយាល័យកាន់តែងាយស្រួល។
៥ បើកកិច្ចសហប្រតិបត្តិការជាមួយសហសេវិកអន្តរជាតិ
បច្ចុប្បន្ននេះ មានក្រុមហ៊ុនកាន់តែច្រើនឡើងៗកំពុងប្រកួតប្រជែង ដើម្បីពង្រីកស្លាបរបស់ពួកគេទៅក្រៅប្រទេស។ ក្នុងឱកាសនេះដែរ មូលហេតុដែលក្រុមហ៊ុនត្រូវស្វែងរកគ្រាប់ពូជដែលមានសមត្ថភាព ក្នុងការទំនាក់ទំនងដោយប្រើប្រាស់ភាសាអង់គ្លេស។ វិធីនោះ ប្រហែលជាអ្នកអាចធ្វើជាអ្នកតំណាងក្រុមហ៊ុន នៅពេលអ្នកស្វែងរកមិត្តរួមការងារជំនួញមកពីបរទេសបាន។
ក្រោយអានរួច មិត្តអ្នកអានប្រាដកជាបានដឹងអ្នកដឹងពីមូលហេតុ ដែលអង់គ្លេសមានសារៈសំខាន់ខ្លាំង ក្នុងពិភពការងារ។ ប្រសិនបើអ្នកចង់ឈានទៅមុខ មានបណ្តាញធំទូលាយ និងមានអាជីពល្អ ត្រូវចាប់ផ្ដើមរៀនភាសាអង់គ្លេសជាការត្រៀមខ្លួនមួយរបស់អ្នក សម្រាប់អនាគតដ៏ភ្លឺស្វាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងៗស្អប់មនុស្សចាស់ចរិត ៥ ប្រភេទនេះបំផុត
ចុចអាន៖និស្សិតអាហារូបករណ៍ IFL ប្រាប់វិធីសាស្ត្រ ៨ ចំណុច រៀនភាសាអង់គ្លេសពូកែ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ