Connect with us

សេដ្ឋកិច្ច

ចេកឆាបរាជនី​ល្បីរសជាតិ​ឈ្ងុយឆ្ងាញ់ឆ្លងខេត្ត​ពី​បាត់ដំបង​ធ្លាយដល់​ព្រៃវែង

បានផុស

នៅ

សិប្បកម្មចេកឆាបរាជនី ​បានបង្កើត​ផលិតផលថ្មីដែលមាននៅលើទីផ្សារស្រាប់ ហើយធ្វើឱ្យមាន​លក្ខណៈ​ពិសេសខុស​ពីគេ​ទទួលបានការចាប់អារម្មណ៍ ​និងពេញនិយម​ច្រើន​ពីអតិថិជនតាំងពីខេត្ត​បាត់ដំ​បង រហូតដល់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិប្បកម្មចេកឆាបរាជនីជាសហគ្រាសជនបទ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាសិប្បកម្មយកចេកមកកែច្នៃ ចៀនច្រកថង់ និងវេចខ្ចប់លក់ ដែលអាចជួយចូលរួមចំណែកជួយដោះស្រាយ​បញ្ហាសង្គម និងតម្លៃចេកនៅលើទីផ្សារក្នុងតំបន់។

​អ្នកស្រី នុន ចាន់នី ​ម្ចាស់សិប្បកម្មចេកឆាបរាជនី ប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៣ ខែមិថុនា ២០២២នេះថា អាជីវកម្មចេកឆាបរាជធានី​ បានចាប់ផ្ដើមដំណើរការដំបូងនៅឆ្នាំ ២០១៨ ដំបូងផ្ដើមពីការសាកល្បង​រហូតក្លាយជា​សិប្បកម្ម ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម​ជាផ្លូវការ​នាដើមឆ្នាំ ២០២២នេះ។

​សហគ្រិនស្ដ្រីរូបនេះ​ បានឱ្យដឹងថា សង្វាក់ផលិតកម្មរបស់ចេកឆាបរាជនី​បានវិវត្ត​ទៅរកភាព​ល្អប្រ​សើរ​ពីមួយឆ្នាំទៅមួយឆ្នាំ ដែលពីមុនផលិតត្រឹមតែ ២០ ទៅ ៣០ គីឡូ ក្នុងមួយថ្ងៃ ខណៈឡើង​ដល់ ១០០ គីឡូក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះ។

​អ្នកស្រី នុន ចាន់នីបញ្ជាក់ថា ដោយសារផលិតផរបស់អ្នកស្រីខុសប្លែកពីគេ​ព្រោះប្រើការវេច​ខ្ចប់​ដោយ​ម៉ាស៊ីន និងលក់តម្លៃធូរថ្លៃ ត្រឹមតែ ៥០០ រៀល ក៏អាចទិញញាំបានដែរ។

អ្នកស្រី នុន ចាន់នី «យើងធ្វើការវេចខ្ចប់ប៉ោងៗ ដូចនំប៉ោង អញ្ចឹងអតិថិជន ភាគច្រើនចូលចិត្តព្រោះ មានរសជាតិផ្អែម​ល្មម ស្ងួត គ្មានជាតិស្កជាប់ដៃ ដល់អញ្ចឹងគេនិយមច្រើន កាលពីមុនគ្រាន់​តែជា​របស់​បញ្ញើ អ្នកទិញ មិនប្រាកដថា គាត់ញាំទេ គាត់ទិញផ្ញើគេ តែឥឡូវគាត់ទិញញាំខ្លួនឯង»។

អ្នកស្រី នុន ចាន់នី បញ្ជាក់ថា ចេកដែលអ្នកស្រីយកមកចៀន គឺជាចេកដែលចាស់ល្អ មានគុណភាព​ដោយប្រើប្រាស់ប្រេងចៀន ហើយជាផលិតផលធម្មជាតិញុំពេលណាក៏បាន ​ដោយមានច្រើន​ជម្រើស និងច្រើនរសជាតិសម្រាប់​អតិថិជន។

ចេកឆាបរាជនី មាន ៤ រសជាតិ ដូចជារសជាតិដើម រសជាតិផ្អែម រស់ជាតិជូរហិរ និងរស​ជាតិ​ប្រៃ​ស្លឹកក្រូច ដោយមានការវេចខ្ចប់ចងថងសម្រាប់លក់នៅតាមជនបទ និងវេចខ្ចប់តាមស្ដង់ដារ​សម្រាប់​លក់តាមហាងកាហ្វេ និងផ្សារម៉ាត។

បច្ចុប្បន្នចេកឆាបរាជនី​មានលក់នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ដែលមាននៅតាមតូបកាហ្វេ ១៤០ កន្លែង និងតូបលក់ចាប់ហួយជាច្រើន មាននៅខេត្តព្រះសីហនុ កណ្ដាល និងខេត្តព្រៃវែង ដោយកញ្ចប់ ១២០ ក្រាមលក់ក្នុងតម្លៃ ៤ ៥០០ រៀលទៅ ៥ ០០០ រៀល និងកញ្ចប់ ២៥ ក្រាមតម្លៃតែ ៥០០ រៀលប៉ុណ្ណោះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម