Connect with us

ព័ត៌មានអន្ដរជាតិ

កសិករ​ភូមិខាំផាន់​ស្នើមន្ត្រីកសិកម្ម​ផ្តល់បច្ចេកទេស​កម្ចាត់​សត្វដង្កូវ​ស៊ីបំផ្លាញដំណាំ​

បានផុស

នៅ

កសិករ​នៅភូមិខាំផាន់ សង្កាត់សាមគ្គី​ ក្រុងខេត្តស្ទឹងត្រែងបាន​ប្រកបរបរ​ដាំ​ពោត​ធ្វើជាភូមិមួយ​មានផលិតផលមួយ​ ខណៈដំណាំពោតឆ្នាំនេះត្រូវ​សត្វដង្កូវ​ស៊ីបំផ្លាញធ្វើឱ្យ​ពួក​គាត់​ខាតបង់​ថវិកា និងស្នើសុំទៅមន្ត្រីជំនាញ​កសិកម្មឱ្យមកបង្ហាញ​បច្ចេកទេសកម្ចាត់​សត្វចង្រៃទាំង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសិករដាំពោតអ្នកស្រី ឆៃ ចិត្រា បានឲ្យដឹងថា៖ សព្វថ្ងៃអ្នកស្រីដាំពោត និងបន្លែផ្សេងៗដែល​នាំចេញពីភូមិខាំផាន់​យកទៅលក់​នៅទីផ្សារស្ទឹងត្រែងស្រួលលក់ដូរ​ជាងបន្លែនាំចូល​មកពីបណ្តា​តំបន់នានា ដោយបានជួយកសិករឲ្យមានប្រាក់សម្រាប់ដោះស្រាយជីវភាព តែនៅដើមឆ្នាំនេះ​ដំណាំ​ពោត របស់កសិករមានសត្វដង្កូវស៊ីបំផ្លាញគ្មានវិធីសាស្ត្រអ្វីកម្ចាត់បានឡើយ។

លោក តាត យុត កសិករនៅភូមិខាំផាន់ដែរនោះ បានបញ្ជាក់ដែរថា៖ កសិករប្រមាណ​ជាង​៧០%​នៅក្នុងភូមិនេះបានព្យាយាមដាំពោតជាប្រចាំដើម្បីផ្គត់ផ្គង់​ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នា​ថែរក្សា​ឱ្យបានកេរ្ត៍ឈ្មោះភូមិមួយមានផលិតផលមួយគឺពោតភូមិខាំផាន់។

​លោកបន្ថែមថា៖ នៅដើមឆ្នាំនេះស្ទើរតែបាត់បង់ផលិតផលមួយនេះ  ព្រោះដំណាំពោតរបស់ពួកគាត់ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមានភ្លៀងច្រើន កើតដង្កូវស៊ីចំផ្លាញងាប់ដើម​ទាំងចំការ​តែម្តង ធ្វើឲ្យកសិករខាតបង់ដើមទុននិងពេលវេលា។

លោក អន ជួន មេភូមិខាំផាន់បានទទួលស្គាល់ថា៖ ដំណាំពោតរបស់កសិករនៅដើមឆ្នាំ​នេះជួប​ប្រទះ​កើតរោគ​ដង្កូវស៊ីបំផ្លាញមែន ហើយគ្រោះចង្រៃនេះអាជ្ញាធរ​មូលដ្ឋានបានជូនព័ត៌មាន​ទៅមន្ត្រី​កសិកម្មរួច​មកហើយដែរ តែមិនទាន់ឃើញមានផ្នែកជំនាញណាមួយចុះមកពិនិត្យឡើយ។

លោកសង្ឃឹមថា ក្រោយពីមានការផ្សព្វផ្សាយ ព័ត៌មាននេះមន្ត្រីជំនាញ នឹងចុះ​មកពិនិត្យនិងផ្តល់​បច្ចេកទេសពីការថែទាំនៅដំណាំពោតមួយនេះ ដើម្បីស្តានៅកេរ្ត៍ឈ្មោះភូមិមួយផលិតផលមួយ​ឡើងវិញនៅចុងឆ្នាំនេះ។

​សូមបញ្ជាក់ថា៖ នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ​ បាន​ប្រកបមុខ​របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គលើ ដែលមាន​ផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រចាប់ពីអូរ (ម៉មកើត) ទៅដល់អូរឈើទាល (កោះកី)៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម