Connect with us

អាជីព

កសិករ​ដាំឪឡឹក​នៅកំពង់ឆ្នាំង​ត្អូញត្អែរខាតដើមទុន​ពាក់កណ្ដាលដោយសារភ្លៀង​ធ្លាក់ច្រើន​

បានផុស

នៅ

កសិករដាំឪឡឹកនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំមួយចំនួន បានត្អូញត្អែខាតបង់ប្រាក់ពាក់កណ្ដាលទៅលើមុខរបរដាំឪឡឹក ដោយសារភ្លៀងធ្លាក់ច្រើនធ្វើឱ្យលិចដីដាំឪឡឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីឈ្មោះ ម៉ម សុភី អាយុ ៤៨ឆ្នាំ ជាប្រជាកសិករដាំឪឡឹកលក់នៅភូមិថ្មី ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នេះបានឱ្យដឹងថា ឆ្នាំនេះខ្លួនដាំឪឡឹកនៅលើដីស្រែទំហំ ១ ២០០ ម៉ែត្រ ការ៉េ ដោយចំណាយដើមទុនអស់ជាង៣លានរៀល។

ដោយឡែកនៅពេលប្រមូលផលក្នុងខែមិថុនានេះ ដោយសារតែមានភ្លៀងធ្លាក់ច្រើន ចម្ការឪឡឹកគាត់ក៏ត្រូវបានលិចលង់ ដើមឪឡឹកត្រូវងាប់អស់ គឺបានប្រមូលបេះផ្លែឪឡឹកមកលក់បានតែពាក់កណ្ដាល គឺត្រូវខាតបង់ប្រាក់ជាងពាក់កណ្ដាល។

កសិករខាងលើបានឲ្យដឹងទៀតថា ផ្លែឪឡឹកដែលគាត់លក់ចេញបាននៅក្នុងថ្ងៃនេះគឺបានមួយផ្លែតម្លៃពី ៥០០ ទៅ ៧០០ រៀលប៉ុណ្ណោះហើ យផ្លែឪឡឹករបស់គាត់ថ្វីត្បិតតែមានទំហំតូចៗ តែបានទុំល្អ និងមានរស ជាតិផ្អែមឆ្ងាញ់ណាស់ និងមិនដាក់ ថ្នាំគីមីនោះឡើយ។

ស្ត្រីកសិករខាងលើ សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជួយទិញផ្លែឪឡឹកគាត់ផងដើម្បីបានប្រាក់ខ្លះមកវិញដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម