Connect with us

អាជីព

​កសិករ​ភូមិចាន់ទូង​ដាំទុរេនទទួលបាន​ភាពជោគជ័យ​ និង​មានជីវភាព​ប្រសើរ

បានផុស

នៅ

ស្ថានភាពទម្រង់ដីខេត្តត្បូងឃ្មុំពិតជាមានអំណោយផលសម្រាប់ដំណាំទុរេនមែន ដំណាំ​ទុរេនដែល​នៅមិនឆ្ងាយពីតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ភាគខាងលិចយើងអាចចូលតាមផ្លូវពីផ្សារខ្នារ​លើផ្លូវ​ជាតិ​លេខ ៧ មកភូមិចាន់ទូង ឃុំស្រឡប់ រួចបត់ឆ្វេងសំដៅទៅភូមិអណ្តូងពក យើងនឹងបាន​ដល់ចម្ការ​ទុរេន ដែលកំពុងលាក់ខ្លួន ជួនជាជួរព្យួរទៅដោយផ្លែរយីងរយោង ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺជាចម្ការទុរេនរបស់លោក លឹម ថារី នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានដាំលើផ្ទៃដីជិត ៦ ហិកតា សម្រាប់ឆ្នាំនេះទុរេនឲ្យផលល្អជាងឆ្នាំទៅ ដោយឆ្នាំទៅបាន​តែ២០​តោន ហើយឆ្នាំនេះ ទទួលបានរហូត​៣០តោនឯណោះ តែតម្លៃធ្លាក់ជាងឆ្នាំមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ ២​ ម៉ឺនរៀល ហើយឆ្នាំនេះតម្លៃតែ១ម៉ឺន៥ ពាន់រៀល។

លោក លឹម ថារី បានរៀបរាប់ឲ្យដឹងថា លើដីចម្ការនេះ គាត់បានដាំទុរេន ពូជមួនថងជាភាសាថៃ ប្រែមកខ្មែរយើងថា “ខ្នើយមាស” ចំនួនជាង ៨០០ដើម ដែលមានអាយុ ៥ឆ្នាំមកហើយ ហើយកំពុងបានចាប់ផ្តើមប្រមូលផលពីរឆ្នាំទាំងឆ្នាំនេះ ដោយឆ្នាំទៅបានផល២០តោន ហើយឆ្នាំ២០២២នេះ ដែលតាមការប៉ាន់ ស្មានអាចទទួលបានប្រមាណ ៣០តោន។

គាត់បានរៀបរាប់ទៀតថា ទោះបីទើបប្រមូលផលឆ្នាំទី១ គាត់មិនមានការព្រួយបារម្ភទីផ្សារនោះទេ ព្រោះប្រជាពលរដ្ឋជាច្រើន បានមកដល់ទិញទុរេនរបស់គាត់ដល់ចម្ការតែម្តង​ដែលមានតម្លៃតែ​ ១៥ ០០០រៀល ញាំ ហើយបានឲ្យតម្លៃថា មានរសជាតិឆ្ងាញ់អស្ចារ្យ សល់តិចតួចណាស់​ត្រូវលក់​ទៅ​កាន់​អ្នកលក់បន្ត។

តែទោះជាយ៉ាងណា គាត់បានសំណូមពរដល់មន្ទីរជំនាញ ជួយធ្វើយ៉ាង​ណា​ឲ្យចម្ការរបស់គាត់មានការទទួលស្គាល់ ដឹងឮតាមច្បាប់ ដើម្បីធានាការជឿជាក់ពីអ្នកហូប។

តាមការពិនិត្យផ្ទាល់នេះ បានបង្ហាញថា ចម្ការរបស់លោក ថារី រៀបចំបានល្អ មានសណ្តាប់ធ្នាប់ អនាម័យ ដើមទុរេនមានសុខភាពល្អ គួរឲ្យចាប់អារម្មណ៍។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ដើម្បី ឆ្លើយតបទៅនឹងសំណូមពរនេះ មន្ទីរនឹងយកទៅពិភាក្សាជាមួយមន្ត្រីជំនាញ ដើម្បីឲ្យមាន​ការចុះ​បញ្ជីនិងការបញ្ជាក់ពីគុណភាព សុវត្ថិភាព ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស។

ជាងនេះទៀតលោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ខេត្តត្បូងឃ្មុំ កសិករបានដាំទុរេនមាន៥ស្រុក​រួម​មានៈ ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកអូរាំងឪ និងស្រុកត្បូងឃ្មុំ ដែលបានដាំទុរេន​លើផ្ទៃដីប្រមាណ ៦៥០ហិកតា ក្នុងនោះកំពុងប្រមូលផលប្រមាណជាង ៣០០ហិកតា ដែល​ចាប់​ផ្តើម​ប្រមូលផលពេញបន្ទុកចាប់ពីដើមខែមិថុនាដល់ចុងខែកក្កដានេះ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម