Connect with us

អាជីព

មិត្តរួមការងារ ៥ ប្រភេទ តែងធ្វើឲ្យជីវិតការងារកាន់តែស្មុគស្មាញ

បានផុស

នៅ

ពិភពនៃការងារគឺពោរពេញទៅដោយបញ្ហាប្រឈម។ មិនមែនគ្រាន់តែជាការទាមទារនៃចំនួនសរុបគ្មានដែនកំណត់ ឬការងារគ្មានទីបញ្ចប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវដោះស្រាយជាមួយមិត្តរួមការងារផងដែរ។ ប៉ុន្តែ មិនមែនមិត្តរួមការងារទាំងអស់ សុទ្ធតែមានចរិតល្អនោះទេ។ អ្នកខ្លះបែរជាធ្វើឲ្យរឿងកាន់តែ​ស្មុគស្មាញ លើសមុន។

១ មិត្ត​រួម​ការងារ​ចូលចិត្ត​ពន្យារពេល ទម្លាប់​នៃ​ការ​ពន្យារ​ពេល​​ដូច​ជា​មាន​ផ្សិត​នៅ​កន្លែង​ផ្សេង​ៗ។ ជាង​នេះ​ទៅ​ទៀត ទម្លាប់​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​សម​ហេតុផល។ ជាការពិត អាកប្បកិរិយា​ពន្យារពេល​អាច​ត្រូវ​បាន​រក​ឃើញ​យ៉ាង​ងាយស្រួល​នៅ​ក្នុង​បរិយាកាស​ការងារ។ អត្ថិភាព​នៃ​អ្នក​រួម​ការងារ​ដែល​ចូលចិត្ត​ពន្យារ​ពេល​ ពិត​ជា​អាច​ធ្វើឲ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគស្មាញ។ ជាពិសេស​ ការងារ​ដែល​គួរ​បាន​បញ្ចប់​តាម​កាល​កំណត់​ត្រូវ​បាន​គេ​ធ្វេសប្រហែស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មិត្ត​រួម​ការងារ​រឹងរូស ប្រភេទ​មនុស្ស​រឹងរូស​ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ឆាប់​ខឹង។ ពួកគេ​មានន័យ​ដូច​នឹង​ការ​ទទូច និង​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​លះបង់។ អ្វី​ដែល​គាត់​ចង់​បាន​ត្រូវ​តែ​ធ្វើ។ វាត្រូវ ឬ​ខុស ក្នុង​ការ​គិត​នៅ​ពេលក្រោយប៉ុណ្ណោះ។ អ្នក​រួម​ការងារ​មួយ​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ គឺបុគ្គលដែល​រឹងរូសមិនព្រមស្ដាប់ហេតុផលគ្នា។

៣ មិត្ត​រួម​ការងារ​ដ៏​ល្អ​ឥត​ខ្ចោះ ស្ថិត​នៅ​ក្នុង​ពិភពនៃការងារ ពិតណាស់យើងមិនមែន​ជាមនុស្សចម្លែក​ចំពោះអ្នកដែលមាន​ទិសដៅ​ខ្ពស់​ទៅ​កាន់ភាពល្អឥតខ្ចោះនោះទេ។ ជាការពិត អត្ថិភាព​នៃ​មិត្ត​រួមការងារ​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​ខ្លួន​វា​ផ្ទាល់។ ជា​លទ្ធផល​នៃ​ការឈ្លក់វង្វេង​នឹង​ភាព​ល្អឥតខ្ចោះ​ពេក ស្ថានភាព​អាច​កាន់​តែ​ស្មុគស្មាញ ហើយ​ការងារ​មិន​បាន​បញ្ចប់​ទៅ​ដោយ​ល្អ។

៤ មិត្ត​រួម​ការងារ​ចូលចិត្ត​បញ្ចេញ​មតិ​មុត​ស្រួច ការចូលទៅក្នុងពិភពនៃការងារគឺមិនងាយស្រួលនោះទេ។ យើងនឹងដោះស្រាយជាមួយសហសេវិកដែលមានតួអង្គផ្សេងៗគ្នា។ គ្មានករណី​លើកលែងចំពោះអ្នកដែល​ចូលចិត្ត​បញ្ចេញ​មតិខ្លាំងៗ។ វត្តមាន​របស់​អ្នក​រួម​ការងារ​ដែល​ចូល​ចិត្ត​បញ្ចេញ​មតិ​រិះគន់​ខ្លាំងៗ ​អាច​ធ្វើ​ឲ្យ​រឿង​កាន់តែ​ស្មុគស្មាញ។ ពួកគេស្ទាក់ស្ទើរក្នុងការ​ចូលរួមក្នុងការងារ។

៥ មិត្តរួមការងារចូលចិត្តរត់គេចពីការទទួលខុសត្រូវ ចូលទៅក្នុងវិសាលភាពនៃ​ពិភពការងារ មនុស្សគ្រប់រូប​ត្រូវ​តែមានផ្នែកការងាររៀងៗខ្លួន។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួន​ដែលចូលចិត្តរត់គេចពី​ការ​ទទួល​ខុសត្រូវ។ វត្តមាន​របស់​មិត្ត​រួម​ការងារ​បែប​នេះ​​ ប្រាកដ​ណាស់​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ច្របូកច្របល់។ ជាលទ្ធផលនៃការរត់គេច​ពីការទទួលខុសត្រូវការងារ​ដែលគួរ​ត្រូវ​បាន​បញ្ចប់​ពិតជាត្រូវបានបោះបង់ចោល។ ជាពិសេសប្រសិនបើអ្វីដែលកំពុងធ្វើ គឺជាផ្នែកមួយដ៏សំខាន់ ហើយត្រូវតែបញ្ចប់ទាន់ពេលវេលា។

អត្ថិភាពនៃមិត្តរួមការងារ​ដែល​មាន​តួអង្គ​អាក្រក់​គឺ​ចៀស​មិនរួច។ យ៉ាងណាមិញ​ ប្រសិនបើជួបមិត្តរបៀបនេះ គួរមានវិធីដោះស្រាយឲ្យបានល្អ ជាជាងបង្កជម្លោះគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ

ចុចអាន៖មុនសម្រេចចិត្តលាលែងពីកន្លែងការងារចាស់ អានអត្ថបទសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម