អាជីព
២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ
តើអ្នកមានដឹងទេថា ចំណុចតូចមួយក្នុងជីវិតយើងពេលខ្លះ អាចបំផ្លាញសមត្ថភាពផ្តោតលើការងាររបស់អ្នកបានយ៉ាងងាយស្រួល។ នេះជាការពិត ពេលខ្លះយើងអត់បានចាប់អារម្មណ៍សូម្បីតែបន្តិច តែវាតែងនៅជាមួយយើង ជាពិសេសបុគ្គលិកដែលបំពេញការងារតាមស្ថាប័ន។

ទន្ទឹមនោះ មានមេរោគ២យ៉ាង ដែលនាំឲ្យបុគ្គលនោះមិនងាកមកផ្ដិតអារម្មណ៍ជាមួយការងារសោះ៖
១ លេងប្រព័ន្ធផ្សព្វផ្សាយសង្គម
ស្មាតហ្វូន ថេប្លេត ឧបករណ៍ទាំងនេះកំពុងនាំយើងចូលទៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាង ១២ ម៉ោងក្នុងមួយថ្ងៃ។ ជាលទ្ធផល យើងខ្ជះខ្ជាយពេលវេលា និងទទួលបានព័ត៌មានយ៉ាងច្រើន។ វាជះឥទ្ធិពលអវិជ្ជមានដល់យើង មិនអាចផ្ដោតលើការងាររបស់យើងបានល្អ ដូចដែលគួរធ្វើឡើយ។
២ ការប្រជុំច្រើនពេក
ក្រុមហ៊ុនជាច្រើនចំណាយពេលមួយថ្ងៃរបស់ពួកគេក្នុងការប្រជុំការងារ ហើយមិនធ្វើអ្វីផ្សេងទៀតឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ការប្រជុំច្រើនពេកគឺមិនល្អសម្រាប់ខួរក្បាល។ វាបណ្តាលឲ្យមានការថយចុះសក្តានុពលការងារ។ ជាការពិតណាស់ វាធ្វើឲ្យមនុស្សផ្តោតលើការងារកាន់តែអាក្រក់វិញទេ។
បើសួរថា ត្រូវដោះស្រាយយ៉ាងម៉េច បើឆ្លើយថាប្រើបណ្ដាញសង្គមតិច។ ធ្វើឲ្យមានការប្រជុំខ្លីជាង និងមានប្រសិទ្ធភាពជាងនេះ នឹងមានផលប៉ះពាល់តិចតួច។ នៅក្នុង Harvard Business Review នេះគឺជាការផ្តល់យោបល់មួយចំនួនដែលបុគ្គលិកគ្រប់រូបគួរធ្វើដាច់ខាត៖
១ សមាធិ ប្រតិបត្តិសតិ សមាធិសាមញ្ញ គ្រាន់តែដកដង្ហើមវែងៗពីរបីនាទី រហូតដល់ ៣០ នាទី អាចនាំឲ្យមានការផ្តោតអារម្មណ៍កាន់តែច្រើន។ យើងអាចដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព ហើយេជាពិសេសក៏ធ្វើឲ្យយើងមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ និងធ្វើការសម្រេចចិត្តបានល្អប្រសើរ។
២ រៀបចំកិច្ចការ និងពេលវេលា ការងារដែលត្រូវការថាមពលគិតច្រើន ទាមទារការច្នៃប្រឌិតខ្លះៗ ដូចជាការឆ្លើយអ៊ីមែល ការជម្រះឯកសារ ត្រូវចេះបែងចែកពេលវេលាឲ្យច្បាស់ ហើយគិតថាគួរធ្វើមួយណាទុកមួយណា។ បើយើងរៀបចំ ហើយបែងចែក នោះយើងនឹងឆ្លាតវ៉ៃក្នុងការធ្វើការងារ។
៣ រៀបចំតុ អេក្រង់ទូរសព្ទ អេក្រង់កុំព្យូទ័រ ការរក្សាវាឲ្យមានរបៀបរៀបរយ នឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់យើងក្នុងការផ្តោតលើការងាររបស់យើង។ កាន់តែងាយស្រួលស្វែងរកអ្វីដែលអ្នកចង់បានថែមមួយកម្រិតទៀត។
យ៉ាងណាមិញ អាចសាកល្បងការណែនាំទាំងនេះ។ យើងខ្ញុំជឿជាក់ថា នឹងធ្វើឲ្យអ្នកផ្ដោតលើការងាររបស់អ្នកកាន់តែខ្លាំងជាមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តរួមការងារ ៥ ប្រភេទ តែងធ្វើឲ្យជីវិតការងារកាន់តែស្មុគស្មាញ
ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ